ក្នុងឆ្នាំ ២០២៥ សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានអនុវត្តវិធានការជាច្រើនព្រមៗគ្នា ដើម្បីការពារធនធាននិងបរិស្ថាន លើកកម្ពស់ស្មារតីយល់ដឹងរបស់សហគមន៍ រួមចំណែកកសាងទីក្រុងបៃតង ជ្រះ ស្អាត និងអភិវឌ្ឍដោយចីរភាព។

សង្កាត់ខាញ់ហ្វា ចាត់តាំង “សកម្មភាពថ្ងៃអាទិត្យ ដើម្បីបរិស្ថានបៃតង ដើម្បីសុខភាពគ្រួសារនិងសហគមន៍”។
ចំណុចមួយក្នុងចំណោមចំណុចលេចធ្លោ គឺចលនា “សកម្មភាពថ្ងៃអាទិត្យ ដើម្បីបរិស្ថានបៃតង ដើម្បីសុខភាពគ្រួសារ និងសហគមន៍” បានរក្សាជាប្រចាំ។ ក្នុងឆ្នាំ សង្កាត់បើកយុទ្ធនាការបាន ៩ លើក ទាក់ទាញអ្នកចូលរួមជាង ៣៤៥ លើកនាក់។ ដោយមានសកម្មភាពដូចជា ប្រមូលសំរាម កាប់ឆ្ការគុម្ពោតព្រៃស៊ុមទ្រុម ដាំដើមឈើនិងសម្អាតដងផ្លូវ ។ល។ បានរួមចំណែកកែលម្អទេសភាពបរិស្ថាន ទន្ទឹមនឹងនោះ ផ្សព្វផ្សាយស្មារតីការពារបរិស្ថាននៅតំបន់តាំងលំនៅនីមួយៗទៀតផង។
លោក ស៊ើងញ៉ាយ អ្នកមានប្រិយភាពនៅតំបន់តាទាវ ឱ្យដឹង៖ “សកម្មភាពជាក់ស្តែងទាំងនេះ មិនត្រឹមតែធ្វើឱ្យផ្លូវភូមិមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជួយឱ្យមាមីងលើកកម្ពស់ស្មារតីការពារបរិស្ថានទៀតផង។ ពេលប្រជាជនចូលរួម គឺបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែងនិងចីរភាព”។
ទន្ទឹមនឹងនោះ សង្កាត់ខាញ់ហ្វា ថែមទាំងជំរុញការឃោសនា ផ្សព្វផ្សាយច្បាប់ស្ដីពីការការពារបរិស្ថានដោយរូបភាពជាច្រើនដ៏សម្បូរបែប។ ឆ្លងតាមរយៈនោះ ប្រជាជនកាន់តែម្ចាស់ការជាងទៀតក្នុងការបែងប្រភេទកាកសំណល់ អនាម័យកន្លែងរស់នៅនិងទីសាធារណៈ។
ការត្រួតពិនិត្យ ឃ្លាំមើលការគោរពច្បាប់ស្ដីពីបរិស្ថានបានពង្រឹង ប្រទះឃើញនិងវិនិច្ឆ័យករណីបំពានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ សង្កាត់បានផ្តល់ឡើងវិញនិងប្តូរលិខិតអនុញ្ញាត បរិស្ថានចំពោះមូលដ្ឋាន គម្រោងចំណុះដែនសមត្ថកិច្ច; ម្ចាស់ការសហការតាមដាន ព្យាករណ៍ និងព្រមានពីហានិភ័យគ្រោះធម្មជាតិ កខ្វក់បរិស្ថាន រួមចំណែកបន្ថយឱ្យនៅកម្រិតទាបបំផុតក្នុងការជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពប្រជាជន។
ពិសេស អត្រាគ្រួសារប្រជាជនមានទឹកស្អាតប្រើប្រាស់សម្រេចតាមផែនការបានដាក់ចេញ។ មូលដ្ឋានផលិតទាំងអស់សុទ្ធតែសម្រេចបទដ្ឋានអំពីបរិស្ថាន; អត្រាប្រមូលនិងវិនិច្ឆ័យកាកសំណល់ដែលគ្រោះថ្នាក់សម្រេច ១០០% មូលដ្ឋានផលិតនិងធ្វើអាជីវកម្មថ្មីទាំងអស់សុទ្ធតែអនុវត្តបច្ចេកវិជ្ជាស្អាត ឬបំពាក់សម្ភារៈវិនិច្ឆ័យកាកសំណល់ ត្រូវតាមសេចក្តីកំណត់ រួមចំណែកបន្ថយកខ្វក់តាំងពីដំបូង។
តាមប្រសាសន៍លោក ផាងវុាំងត្វឹង ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា នៅពេលខាងមុខ សង្កាត់នឹងបន្តជំរុញការងារឃោសនា លើកកម្ពស់ស្មារតីយល់ដឹងរបស់ប្រជាជន បង្កើតការត្រួតពិនិត្យ ឃ្លាំមើលនិងអនុវត្តបច្ចេកវិជ្ជាក្នុងការគ្រប់គ្រងធនធាននិងបរិស្ថាន។ ទិសដៅគឺកសាងបរិស្ថានរស់នៅបៃ តង ជ្រះ សុវត្ថិភាព បម្រើជីវភាពប្រជាជនកាន់តែល្អប្រសើរជាងទៀត៕
ហុងទើ - វិមាន