05/05/2026 - 21:00

កា​ម៉ាវ អនុ​ម័ត​ថវិ​កា​ជាង ១៤ ពាន់​លាន​ដុង ដើម្បី​ជួស​ជុល​បន្ទាន់​កេរ​ដំ​ណែល​ជាតិ​ពិ​សេស​ប្រា​សាទ​បុ​រាណ​វិញ​ហឹង 

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ទើប​ចេញ​សេចក្តី​សម្រេច​លេខ ១៤៧៤/ QĐ​-UBND អនុ​ម័ត​ពី​គោល​ការណ៍​វិនិ​យោគ​គម្រោង​ជួស​ជុល​បន្ទាន់​កេរ​ដំ​ណែល​ជាតិ​ពិ​សេស​ប្រា​សាទ​បុ​រាណ​វិញ​ហឹង ស្ថិត​នៅ​ឃុំ​ចូវ​ថើយ ក្នុង​គោល​បំ​ណង​អភិ​រក្ស​និង​ទប់​ស្កាត់​ស្ថាន​ភាព​ចុះ​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង​នៅ​ប្រា​សាទ​បុ​រាណ​មួយ​នេះ។

យោង​តាម​សេច​ក្តី​សម្រេច គម្រោង​នេះ​មាន​កម្រិត​ទុន​វិ​និ​យោគ​សរុប​ជាង ១៤,៤ ពាន់​លាន​ដុង​ពី​ប្រ​ភព​ថវិ​កា​ខេត្ត ក្នុង​ផែន​ការ​វិនិ​យោគ​រដ្ឋ​រយៈ​ពេល​មធ្យម ដំ​ណាក់​កាល ២០២៦ - ២០៣០។ មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ បាន​ប្រ​គល់​ភារ​កិច្ច​ជា​ម្ចាស់​វិនិ​យោគ ដើម្បី​អនុ​វត្ត​ក្នុង​ដំ​ណាក់​កាល​ពី​ឆ្នាំ ២០២៦ ដល់​ឆ្នាំ ២០២៨។

ប្រា​សាទ​បុ​រាណ​វិញ​ហឹង បាន​រៀប​ចំ​ណាត់​ថ្នាក់​ជា​កេរ​ដំ​ណែល​ជាតិ​ពិ​សេស។

ទ្រង់​ទ្រាយ​វិនិ​យោគ​នៃ​គម្រោង​រួម​មាន​ផ្នែក​សំ​ខាន់ៗ ដូច​ជា៖ កសាង​ប្រ​ព័ន្ធ​ទប់​ស្កាត់​ជ្រាប​ទឹក​ លូ​បង្ហូរ​ទឹក និង​បង្ហូត​ទឹក​ចេញ​ពី​បរិ​វេណ​ប្រា​សាទ ក៏​ដូច​ជា​ក្នុង​មណ្ឌល​កេរ​ដំ​ណែល​ទាំង​មូល។ ជា​ពិ​សេស គឺ​ទប់​ស្កាត់​ការ​ច្រោះ​បំ​ផ្លាញ​ពី​ធម្ម​ជាតិ​លើ​ផ្នែក​គ្រឹះ​ធារ​និង​សំ​ណង់​ប្រា​សាទ។ ទន្ទឹម​នឹង​នោះ វិនិ​យោគ​កសាង​ដំ​បូល​គ្រប​ពី​លើ​តំ​បន់​ប្រា​សាទ​បុ​រាណ​ទាំង​មូល ដោយ​មាន​រចនា​សម្ព័ន្ធ​រឹង​មាំ ធា​នា​សោ​ភណ​ភាព​សម​ស្រប​នឹង​ទេស​ភាព​កេរ​ដំ​ណែល។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៤ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល បាន​ចេញ​សេច​ក្តី​សម្រេច​លេខ ៦៩៤​/QĐ​-TTg ស្តី​ពី​ការ​រៀប​ចំ​ណាត់​ថ្នាក់​កេរ​ដំ​ណែល​ជាតិ​ពិ​សេស (លើក​ទី​១៥) ចំ​ពោះ​កេរ​ដំ​ណែល​ចំ​នួន ៣  ក្នុង​នោះ មាន​កេរ​ដំ​ណែល​ប្រា​សាទ​បុ​រាណ​វិញ​ហឹង។ នៅ​ថ្ងៃ​ទី​២៦ ខែ​មេ​សា ឆ្នាំ​២០២៥ ខេត្ត​បាក​លីវ​ចាស់ (បច្ចុប្បន្ន​ខេត្ត​កា​ម៉ាវ) បាន​ចាត់​តាំង​ពិ​ធី​ទទួល​សេច​ក្តី​សម្រេច​ទទួល​ស្គាល់​កេរ​ដំ​ណែល​ជាតិ​ពិ​សេស សម្រាប់​ប្រា​សាទ​បុ​រាណ​វិញ​ហឹង។ គម្រោង​ជួស​ជុល​កេរ​ដំ​ណែល​ជាតិ​ពិ​សេស​ប្រា​សាទ​បុ​រាណ​វិញ​ហឹង មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ ក្នុង​ការ​អភិ​រក្ស​កេរ​ដំ​ណែល​វប្ប​ធម៌​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ជំ​រុញ​សក្តា​នុពល​ទេស​ចរណ៍​ប្រ​វត្តិ​សាស្ត្រ-វប្ប​ធម៌​របស់​ភូមិ​ភាគ​ក្នុង​ពេល​ខាង​មុខ​ទៀត​ផង៕

លី​ធាន - ថាច់​ធី

ចែករំលែកអត្ថបទ