មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/05/2026 - 11:50

គ្រូ​បង្រៀន​ខ្មែរ​អស់​ពី​ចិត្ត​ដើម្បី​បុព្វ​ហេតុ​អប់រំ 

រយៈ​ពេល​ជាង ២២ ឆ្នាំ​កន្លង លោក​គ្រូ​លី​ខែន បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​បង្រៀន​ភា​សា​ខ្មែរ​នៅ​សា​លា​បឋម​សិក្សា​ថាម​ដូង​ទី​៤ ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ។ សម្រាប់​លោក​គ្រូ ក្តី​រីក​រាយ​និង​ជា​កិត្តិ​យស​ដ៏​ធំ​បំ​ផុត គឺ​បាន​រួម​ចំ​ណែក​ចែក​រំលែក​ភា​សា និង​អក្សរ​សាស្ត្រ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ។ ដោយ​ការ​អស់​ពី​ចិត្ត និង​ភាព​ឆ្លាត​វៃ លោក​តែង​តែ​ស្វែង​រក​និង​ផ្លាស់​ប្តូរ​វិធី​សាស្រ្ត​បង្រៀន រួម​ចំ​ណែក​ជួយ​ឱ្យ​សិស្ស​ឆាប់​យល់​រៀន​សូត្រ​បាន​ល្អ។

  លោក​គ្រូ លី​ខែន កំ​ពុង​បង្រៀន​វិញ្ញា​សា​ភា​សា​ខ្មែរ។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​គរុ​កោ​សល្យ បឋម​សិក្សា​នៅ​ឆ្នាំ ២០០៤ លោក​គ្រូ លី​ខែន ចាប់​ផ្តើម​ចូល​ប្រ​កប​ការ​នៅ​សា​លា​បឋម​សិក្សា​ថាម​ដូង​ទី​៤។ ក្នុង​អំ​ឡុង​ពេល​បង្រៀន លោក​គ្រូ​បាន​បន្ត​ការ​សិក្សា​ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​ជំ​នាញ​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ​នៅ​ស​កល​វិទ្យា​ល័យ​ត្រា​វិញ។

ដោយ​ផ្សារ​ភ្ជាប់​ជា​មួយ​អា​ជីព​បង្រៀន​ជា​ច្រើន ឆ្នាំ លោក​គ្រូ​តែង​មាន​ស្មារតី​ច្នៃ​ប្រ​តិដ្ឋ​នៅ​ក្នុង​មេ​រៀន មិន​រា​រែក​ក្នុង​ការ​ផ្លាស់​ថ្មី រវៀស​រវៃ​អនុ​វត្ត​វិធី​សាស្រ្ត​បង្រៀន​ផ្សេងៗ ធ្វើ​ឱ្យ​មេ​រៀន​កាន់​តែ​ជិត​ដិត ងាយ​យល់ និង​បង្ក​ភាព​ទាក់​ទាញ​ដល់​សិស្ស។

ការ​លះ​បង់​របស់​លោក​គ្រូ​ខែន ចំ​ពោះ​វិស័យ​អប់រំ​បាន​នាំ​មក​នូវ​សមិទ្ធ​ផល​ដ៏​លេច​ធ្លោ ដែល​ជា​ក្តី​មោ​ទនៈ​ដល់​សា​លា​រៀន​និង​សិស្សា​នុសិស្ស​ជំ​នាន់​ក្រោយ។ លោក​បាន​ណែ​នាំ​ផ្ទាល់​ដល់​សិស្ស​ពូ​កែៗ​ជា​ច្រើន​ផ្នែក​ភា​សា​ខ្មែរ ជួយ​ប្អូនៗ​ឱ្យ​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​ក្នុង​ការ​ប្រ​ឡង (ថ្នាក់​ស្រុក និង​ខេត្ត)។ លោក​គ្រូ បាន​ក្លាយ​ជា​គំរូ​ដ៏​ភ្លឺ​ស្វាង​ដើម្បី​អ្នក​គ្រប់​គ្នា​យក​តម្រាប់​តាម​ដោយ​បង្ហាញ​ពី​ស្មារ​តី “សីល​ធម៌ ការ​សិក្សា​ដោយ​ខ្លួន​ឯង និង​ភាព​ច្នៃ​ប្រ​តិដ្ឋ”។ លោក​គ្រូ​ខែន ចែក​រំ​លែក៖ “សា​លា​បាន​ផ្តល់​លក្ខណៈ​ឱ្យ​ខ្ញុំ​សិក្សា​ដើម្បី​មាន​ចំ​ណេះ​ដឹង​កាន់​តែ​ខ្ពស់។ ទន្ទឹម​នឹង​នោះ ក៏​អា​ស្រ័យ​ការ​ជំ​នួយ​ពី​មិត្ត​រួម​ការ​ងារ​និង​អ្នក​ជិត​ខាង​ផង​ដែរ។ សង្ឃឹម​ថា នឹង​មាន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ស្ទាត់​ជំ​នាញ​ខាង​ភា​សា អក្សរ​សាស្ត្រ​កាន់​តែ​ច្រើន ដើម្បី​រួម​គ្នា​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ វប្ប​ធម៌​ជន​ជាតិ “។

អ្នក​គ្រូ ម៉ា​ប៊ិញ​តឹម ចាង​ហ្វាង​រង​សា​លា ឱ្យ​ដឹង៖ “លោក​គ្រូ​លី​ខែន មិន​ត្រឹម​តែ​ជា​អ្នក​ផ្ទេរ​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​អ្នក​បំ​ផុស ក្តី​ស្រ​ឡាញ់​អក្សរ​សិល្ប៍​ខ្មែរ​ដល់​សិស្ស។ ម៉ោង​បង្រៀន​របស់​លោក​គ្រូ​មិន​ត្រឹម​តែ​បង្រៀន​ពី​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​បទ​ពិ​សោធន៍​ពោរ​ពេញ​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ ជួយ​សិស្ស​ឱ្យ​ស្វែង​យល់​ភាព​ស្រស់​ស្អាត​នៃ​មុខ​វិជ្ជា​សិក្សា និង​ពង្រីក​អស់​ពី​លទ្ធ​ភាព​ការ​ច្នៃ​ប្រ​តិដ្ឋ​របស់​ខ្លួន”។

គំរូ​អំ​ពី​លោក​គ្រូ លី​ខែន ហាក់​ដូច​ជា​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ លើក​តម្កើង​ការ​រួម​ចំ​ណែក ដ៏​ធំ​ធេង​របស់​លោក​គ្រូ​ចំ​ពោះ​បុព្វ​ហេតុ​អប់រំ។ លោក គ្រូ​មិន​ត្រឹម​តែ​ជា​គ្រូ​បង្រៀន​គំ​រូ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ប្រ​ភព​នៃ​ការ​បំ​ផុស​គំ​និត​ការ​លើក​ទឹក​ចិត្ត​ដើម្បី​សិស្ស​គ្រប់​ជំ​នាន់ និង​មិត្ត​រួម​ការ​ងារ​ខិត​ខំ​ដោយ​ឥត​ឈប់​ឈរ​និង​លត់​ដំ​ខ្លួន ដើម្បី​ក្លាយ​ជា​អ្នក​មាន​ប្រ​យោជន៍​ដល់​សង្គម៕

                                    ដា​លីន-មេង​លី

ចែករំលែកអត្ថបទ