24/04/2026 - 07:32

ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​លីវ​ទូ អនុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន 

កំ​ណត់​ច្បាស់​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​និង​ជា​ប្រ​ចាំ ប៉ុន្មាន​ឆ្នាំ​កន្លង ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​លីវ​ទូ ទី​ក្រុង​កឹង​ធើ មិន​ត្រឹម​តែ​អនុ​វត្ត​ល្អ​ការ​ងារ​ពិ​និត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​សុខា​ភិ​បាល​បង្ការ ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល​ទៀត​ផង។

កម្មា​ភិបាល​ពេទ្យ​នៃ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​លីវ​ទូ ទី​ក្រុង​កឹង​ធើ កំ​ពុង​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជាជន​ដោយ​វិធី​ចាក់​ម្ជុល។

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត ឯក​ទេស​កម្រិត II ត្រឹង​ស្វឹង​យេវ នា​យក​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​លីវ​ទូ ដំ​ណាក់​សុខា​ភិបាល​គឺ​ជា​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​នៅ​ជិត​ប្រ​ជា​ជន​បំ​ផុត ជា​ជួរ​មុខ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​សហ​គមន៍។ ប្រ​សិន​បើ​អនុវត្ត​ល្អ​នឹង​ជួយ​បន្ថយ​ការ​ហួស​ចំ​ណុះ​ឱ្យ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ ពិ​សេស​គឺ​បន្ថយ​លើ​ការ​ចំ​ណាយ​និង​សំ​ចៃ​ពេល​វេលា​របស់​ប្រ​ជា​ជន ពេល​ទៅ​ពិ​និត្យ​ព្យា​បាល​ជំងឺ។ ហេតុ​នេះ ថ្នាក់​ដឹក​នាំ​ដំ​ណាក់​សុខា​ភិបាល​តែង​ចាត់​ការ​ងារ​ច្បាស់​លាស់​ដល់​បុគ្គ​លិក​ម្នាក់ៗ​ ឱ្យ​តាម​ដាន​ច្បាម​ភូមិ​ភាគ ដើម្បី​មាន​វិធាន​ការ​ជាក់​ស្តែង​និង​សម​ស្រប​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​លើ​ភូមិ​ឋាន។ ទន្ទឹម​នឹង​នោះ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ អស់​ពី​ចិត្ត​ជា​មួយ​ប្រ​ជា​ជន ចំ​ពោះ​ករណី​ជំងឺ​សា​មញ្ញ​ទូ​ទៅ តែង​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ដោះស្រាយ​ឆាប់​រហ័ស​នៅ​នឹង​ដំ​ណាក់។ ចំ​ពោះ​ករណី​ជំងឺ​ដែល​ហួស​ពី​សមត្ថ​ភាព ដំ​ណាក់​សុខា​ភិបាល​នឹង​បញ្ជូន​ទៅ​ពេទ្យ​ថ្នាក់​លើ​ទាន់​ពេល មិន​ទុក​ឱ្យ​កើត​មាន​ហេតុ​ការណ៍​ដែល​មិន​គួរ​កើត​មាន។ អា​ស្រ័យ​អនុ​វត្ត​ល្អ​ការ​ងារ​ពិ​និត្យ​ព្យា​បាល​ជំងឺ អនុ​វត្ត​ល្អ​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​ទាំង ១២ ប្រ​ការ ទើប​ការ​ងារ​ពិ​និត្យ​ព្យា​បាល​ជំងឺ​របស់​ដំ​ណាក់សម្រេច​បាន​លទ្ធ​ផល​វិជ្ជា​មាន​ជា​ច្រើន។ ក្នុង​៣​ខែ​ដើម​ឆ្នាំ ២០២៦ ដំ​ណាក់​សុខា​ភិ​បាល​បាន​ចាត់​តាំង​ពិ​និត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ប្រ​មាណ ៨៤៦ លើក​នាក់។ អ្នក​មីងត្រេវ​ធី​ជិញ ប្រ​ជា​ជន​នៅ​ភូមិ​ភាគ ឱ្យ​ដឹង៖ ”ពេល​មក​ពិនិត្យ​សុខ​ភាព​នៅ​ដំ​ណាក់​ម្តងៗ យើង​ខ្ញុំ​តែង​បាន​ក្រុម​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត រួស​រាយ​រាក់​ទាក់ ពិ​និត្យ​ជំងឺ ពិ​គ្រោះ​យោ​បល់​ណែ​នាំ​ពី​របៀប​លេប​ថ្នាំ​និង​ថែ​ទាំ​សុខ​ភាព​ដោយ​អស់​ពី​ចិត្ត”។

ទន្ទឹម​នឹង​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ពិ​និត្យ ព្យា​បាល​ជំងឺ កម្ម​វិធី​ទិស​ដៅ​សុខា​ភិបាល​ជាតិ ក៏​បាន​ដំ​ណាក់​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា សម្រេច​ភាគ​កម្រិត​ដាក់​ចេញ។ ក្នុង​នោះ ការ​ងារ​បង្ការ​ទប់​ស្កាត់​រោគ​រាល​ដាល​ក៏​បាន​ដំ​ណាក់​ជំ​រុញ​ខ្លាំង​ក្លា​ដោយ​វិធាន​ការ​ជា​ច្រើន មាន​ដូច៖ បង្កើន​ការ​ត្រួត ពិ​និត្យ ឃ្លាំ​មើល ប្រ​ទះ​ឃើញ កម្ចាត់​សំ​បុក​ជំងឺ​ទាន់​ពេល សហ​ការ​ជា​មួយ​គណៈ​ ផ្នែក​នា​នា​ ក្នុង​ឃុំ​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ចល័ត ចែក​ចាយ​ខិត្ត​ប័ណ្ណ ព្រម​ទាំង​ចូល​រួម​រាល់​សកម្ម​ភាព​បង្ការ​ទប់​ស្កាត់​រោគ ឆ្លង​រាល​ដាល​ជា​មួយ​ប្រ​ជា​ជន ចូល​រួម​បោស​សម្អាត កាប់​ឆ្ការ​គុម្ពោត​ព្រៃ កម្ចាត់​ដង្កូវ​ទឹក​នៅ​តាម​ភូមិ​លើ​ភូមិ​ឋាន​ជា​ប្រ​ចាំ​។ល។ អា​ស្រ័យ​ហេតុ​នោះ លើ​ភូមិ​ឋាន​ឃុំ​គ្មាន​សំ​បុក​រោគ​ធំៗ​កើត​ឡើង​មួយ​ករណី​ណា​ឡើយ។

វេជ្ជ​បណ្ឌិត ឯក​ទេស​កម្រិត II ត្រឹង​ស្វឹង​យេវ នា​យក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​លីវ​ទូ ផ្តល់​ព័ត៌​មាន​បន្ថែម៖ ”ដើម្បី​រក្សា​លទ្ធ​ផល​ដែល​សម្រេច​បាន​និង​អនុវត្ត​កាន់​តែ​ល្អ​ប្រ​សើរ ដំ​ណាក់​នឹង​បន្ត​ការ​ជំ​រុញ​រាល់​សកម្ម​ភាព​ការ​ងារ​ផ្សព្វ​ផ្សាយ កៀរ​គរ​ប្រ​ជា​ជន ខ្នះ​ខ្នែង​ចូល​រួម​ចលនា​រក្សា​អនា​ម័យ​បង្ការ​ជំងឺ​ឆ្លង។ ទន្ទឹម​នឹង​នោះ លើក​កម្ពស់​ស្មារតី​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ ខិត​ខំ​ប្រឹង​ប្រឹង​បង្កើន​កម្រិត​ជំ​នាញ​វិជ្ជា​ជីវៈ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​បាន​ល្អ ជា​ជំ​ហានៗ​ក្លាយ​ជា​អា​សយ​ដ្ឋាន​ដ៏​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​ក្នុង​ការ​ងារ​ពិ​និត្យ​ព្យាល​បាល​ជំងឺ”៕

ថាញវ៉ាង-មុនី

ចែករំលែកអត្ថបទ