27/04/2026 - 08:52

ភាព​កក់​ក្តៅ​នៃ​មនោ​សញ្ចេត​នា​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​កា​ម៉ាវ 

ខេត្ត​កា​ម៉ាវ មាន​ទី​តាំង​យុទ្ធ​សាស្ត្រ​ដ៏​សំ​ខាន់​ក្នុង​ការ​ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​ជា​មួយ​ឆ្នេរ​សមុទ្រ​ដ៏​វែង មាន​ដង​ទន្លេ​ច្រើន ជា​កន្លែង​នេ​សាទ​ដ៏​ធំ​ទូ​លាយ អ្នក​នេ​សាទ​រស់​នៅ​ច្រើន​និង​ធ្វើ​ការ​នៅ​តាម​ឆ្នេរ​ស​មុទ្រ។ នេះ​ជា​ឧត្តម​ភាព​របស់​ខេត្ត​កា​ម៉ាវ ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សមុទ្រ។ ពិ​សេស​អធិប​តេយ្យ​សន្តិ​សុខ ការ​ពារ​ព្រំ​ដែន​សមុទ្រ​និង​កោះ​របស់​ខេត្ត​ត្រូវ​បាន​រក្សា​រឹង​មាំ; សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​មាន​ស្ថិរ​ភាព; ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​បាន​ពង្រឹង។

សកម្ម​ភាព​គិត​គូរ​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​តំបន់​ព្រំ​ដែន​សមុទ្រ បាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នៅ​ខេត្ត​កា​ម៉ាវ យក​ចិត្ត​ទុក​ដាក់​រួម​ចំ​ណែក​លើក​កម្ពស់​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព- ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ។

ឧបត្ថម្ភ​ជីវ​ភាព​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ

ឆ្នាំ​នេះ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ហ្គាញ់​ហាវ ជា​អង្គ​ភាព​នាំ​មុខ​ក្នុង​ការ​រៀប​ចំ​ស​កម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្គាញ់​ហាវ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ឌៀង ជួយ​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​បាន​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​កក់​ក្ដៅ។

លោក​ វរ​សេ​នីយ៍​ទោ ផាម​ថាញ​ញ៉ឹង ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ហ្គាញ់​ហាវ ចែក​រំលែក៖ “ក្នុង​ចំ​ណោម​សកម្ម​ភាព​ទាំង​ឡាយ​នេះ ក្នុង​នោះ លេច​ធ្លោ​បំ​ផុត​គឺ​ល្វែង​លក់​ទំ​និញ​សូន្យ​ដុង។ អង្គ​ភាព​បាន​សហ​ការ​ជា​មួយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន៖ តឹង​តៀង កៃ​គុង ញ៉ា​ម៉ាក និង​កង​ទ័ព​ជើង​ទឹក​ការ​ពារ​ព្រំ​ដែន​លេខ​២ ចាត់​តាំង​ល្វែង​ទំ​និញ​មនុស្ស​ធម៌ នាំ​យក​ផលិត​ផល​ក្នុង​ភូមិ​ស្រុក​ដើម្បី​ជួយ​ប្រ​ជា​ជន​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត... ‘’។

មិន​ចំ​ពោះ​តែ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ហ្គាញ់​ហាវ​នោះ​ទេ ឆ្នាំ​នេះ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ញ៉ាម៉ាក ក៏​បាន​ចាត់​តាំង​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ផង​ដែរ។ លោក​វរ​សេ​នីយ៍​ទោ ហ្វាង​វ៉ាំង​យុង មេ​បញ្ជា​ការ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ញ៉ា​ម៉ាក មាន​ប្រ​សាសន៍៖ ‘’អង្គ​ភាព​បាន​ប្រ​គល់​ផ្ទះ​មេត្តា​ធម៌ ២ ខ្នង និង​អំ​ណោយ ២០០ ចំ​ណែក​ដល់​គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រី​ក្រ និង​សិស្ស​សង្វាត​រៀន​សូត្រ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។ ទន្ទឹម​នឹង​នោះ អង្គ​ភាព​ថែម​ទាំង​សហ​ការ​រៀប​ចំ​ការ​ពិ​និត្យ​សុខ​ភាព ផ្តល់​ថ្នាំ​ពេទ្យ​ឥត​គិត​ថ្លៃ សរុប​ថវិកា​ជិត ២០០ លាន​ដុង”។

បង​ស្រី​ លី​ធី​អ៊ុក ជា​ជន​ជាតិ​ខ្មែរ​រស់​នៅ​ភូមិ​ញ៉ា​ម៉ា (សង្កាត់​ហៀប​ថាញ់ ខេត្ត​កា​ម៉ាវ) ទើប​ទទួល​បាន​ផ្ទះ​មេត្តា​ធម៌​មួយ​ខ្នង តម្លៃ ៦០ លាន​ដុង​ពី​កម្ម​វិធី​នេះ។

បង​ស្រី​លី​ធី​អ៊ុក ចែក​រំលែក៖ “ផ្ទះ​ចាស់​របស់​ខ្ញុំ​ធ្វើ​ពី​ឫស្សី​ប្រក់​ស្លឹក សព្វ​ថ្ងៃ​ទ្រុឌ​ទ្រោម​អស់​ហើយ ខ្ញុំ​គ្មាន​ប្រាក់​ជួស​ជុល​ឡើង​វិញ។ អា​ស្រ័យ​បាន​បងៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជំ​នួយ​ផ្ទះ​ថ្មី ឥ​ឡូវ​នេះ គ្រួ​សារ​ខ្ញុំ​មាន​លំ​នៅ​ឋាន​រឹង​មាំ​សម្រាប់​ជ្រក​ក្តៅ​ជ្រក​ភ្លៀង​ហើយ។ ដោយ​មាន​ផ្ទះ​ថ្មី ជីវ​ភាព​មិន​សូវ​មាន​កង្វល់​ដូច​មុន​ទៀត​និង​ឆ្ពោះ​ទៅ​រក​អនា​គត​ភ្លឺ​ស្វាង”។

ជា​ច្រើន​ឆ្នាំ​មក​នេះ គណៈ​កម្មា​ធិ​ការ​បក្ស​និង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ បាន​ដឹក​នាំ​និង​ចង្អុល​ការ ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទម្រង់​កម្ម​វិធី ចល​នា​ជាក់​ស្តែង មាន​ប្រ​សិទ្ធ​ភាព​ជា​ច្រើន ដោយ​យក​ប្រ​ជា​ជន​ធ្វើ​ជា​ស្នូល រួម​ចំ​ណែក​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម ពង្រឹង​ការ​ការ​ពារ​ប្រ​ទេស និង​សន្តិ​សុខ កសាង​ទី​តាំង​យុទ្ធ​សាស្រ្ត​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​រឹង​មាំ និង​មាន​កម្លាំង​សាយ​ភាយ​យ៉ាង​ទូ​លំ​ទូ​លាយ​នៅ​ក្នុង​តំបន់​ព្រំ​ដែន​ស​មុទ្រ។

គួរ​កត់​សម្គាល់ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ផ្សារ​ភ្ជាប់ នឹង​ការ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ ធ្វើ​សេ​នា​ធិ​ការ សហ​ការ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​និង​ចលនា​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​តំ​បន់​ព្រំ​ដែន និង​កោះ​ស​មុទ្រ ចល​នា​សុខុ​មាល​ភាព​សង្គម និង​កសាង​ជន​បទ​ថ្មី ទី​ក្រុង​ស៊ី​វិ​ល័យ។

ឆ្លង​តាម​រយៈ​ទម្រង់​នា​នា “លំ​នៅ​ឋាន​សម្រាប់​អ្នក​ក្រ​នៅ​តំ​បន់​ព្រំ​ដែន កោះ​សមុទ្រ”, “លំ​នៅ​ឋាន​ជាយ​ដែន”, “ព្រួត​ដៃ​ដើម្បី​អ្នក​ក្រី​ក្រ​- មិន​ទុក​ចោល​នរ​ណា​ម្នាក់​នៅ​ខាង​ក្រោយ” និង “និ​ទាឃ​រដូវ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន កក់​ក្តៅ​ទឹក​ចិត្ត​ប្រ​ជា​ជន​ភូមិ​ស្រុក”...។ កង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ បាន​កៀរ​គរ​ប្រ​ភព​ថវិ​កា​រាប់​សិប​ពាន់​លាន​ដុង​ពី​សង្គ​មូប​នីយ​កម្ម ដើម្បី​គាំ​ទ្រ​ដល់​ការ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​រាប់​រយ​ខ្នង រួម​ចំ​ណែក​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ក្បែរ​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ជា​រៀង​រាល់​ឆ្នាំ។ រួម​ចំ​ណែក​លំ​នឹង​ជីវ​ភាព​និង​ផ្សារ​ភ្ជាប់​ចីរ​ភាព​ជា​មួយ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

មនោ​សញ្ចេត​នា​កង​ទ័ព​និង​ប្រ​ជា​ជន​លើ​កោះ​សមុទ្រ​

កោះ​ហង​ជូយ ស្ថិត​នៅ​ចម្ងាយ​ពី​ដី​គោក​ប្រ​មាណ ១៨ គា​វុធ ចំ​ណុះ​ឃុំ​ស៊ុង​ដុក ខេត្ត​កា​ម៉ាវ។ នៅ​ទី​នេះ កម្មា​ភិ​បាល យុទ្ធ​ជន​និង​ប្រ​ជា​ជន​នៅ​លើ​កោះ តែង​សាម​គ្គី ផ្សារ​ភ្ជាប់​និង​ខិត​ខំ​ប្តេជ្ញា​ចិត្ត​ទំ​នាក់​ទំ​នង​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​គ្រប់​គ្រង និង​ការ​ពារ​អធិប​តេយ្យ​កោះ​សមុទ្រ។

លោក​ ត្រឹង​វ៉ាំង​ឡាម ប្រ​ជា​ជន​រស់​នៅ​លើ​កោះ​ហង​ជូយ ឱ្យ​ដឹង ជា​ច្រើន​ឆ្នាំ​មក​នេះ ប្រ​ជា​ជន​នៅ​លើ​កោះ​បាន​ទំ​នាក់​ទំ​នង​យ៉ាង​ជិត​ស្និទ្ធ ជា​មួយ​កម្មា​ភិ​បាល យុទ្ធ​ជន​លើ​កោះ​សមុទ្រ​នេះ។ គ្រប់​គ្នា​តែង​ចែក​រំលែក​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ជីវ​ភាព ការ​សិក្សា និង​ពល​កម្ម​ផ​លិត។ ប្រ​ជា​ជន​រស់​នៅ​លើ​កោះ តែង​ឱ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​កម្មា​ភិ​បាល​ យុទ្ធ​ជន និង​ចាត់​ទុក​ដូច​ជា​សាច់​ញាតិ​ក្នុង​ក្រុម​គ្រួ​សារ​អញ្ចឹង។

ទោះ​ជា​ស្ថិត​នៅ​កណ្តាល​លំ​ហស​មុទ្រ រង​ការ​លំ​បាក​ក៏​ដោយ ប៉ុន្តែ​ចំ​ណង​មិត្ត​ភាព​រវាង​កង​ទ័ព​-ប្រ​ជា​ជន​តែង​ស្អិត​ល្មួត ជិត​ដិត ទាំង​នេះ​បាន​បញ្ជាក់​នូវ​ចំ​ណង​មិត្ត​ភាព​ដ៏​រឹង​មាំ​រវាង​ប្រ​ជា​ជន​និង​កម្មា​ភិ​បាល យុទ្ធ​ជន​នៅ​លើ​កោះ។ ប្រ​កៀក​ស្មា​ជា​មួយ​ប្រ​ជា​ជន កង​កម្លាំង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន ស្ថា​នីយ​រ៉ា​ដា ៦១៥ (តំ​បន់​កង​ទ័ព​ជើង​ទឹក​លេខ ៥) និង​ស្ថា​នីយ៍​សើន​បញ្ចាំង​ភ្លើង។ បងៗ កង​កម្លាំង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទាំង​យប់​ទាំង​ថ្ងៃ​ច្បាម​ទី​តាំង​រឹង​មាំ កាន់​កាំ​ភ្លើង​ការ​ពារ​អធិប​តេយ្យ​មាតុ​ភូមិ​ផង និង​ជួយ​មា​មីង​ក្នុង​ការ​ពល​កម្ម ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ផង។ ជីវ​ភាព​នៅ​លើ​កោះ​ពិត​ជា​លំ​បាក​ណាស់ ប៉ុន្តែ​ចំ​ណង​មិត្ត​ភាព​ជិត​ស្និទ្ធ​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​កាន់​តែ​មាន​តម្លៃ​ជាង​អ្វីៗ​ទាំង​អស់។

កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ហ្គាញ់​ហាវ (ខេត្ត​កា​ម៉ាវ) ពិ​និត្យ​ជំងឺ​ផ្តល់​ថ្នាំ​ពេទ្យ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

តាម​ប្រ​សាសន៍ លោក​វរ​សេ​នីយ៍​ឯក ផាម​មិញ​យ៉ាង ស្នង​ការ​នយោ​បាយ​នៃ​គណៈ​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ បញ្ជ្រាប​យ៉ាង​ស៊ី​ជម្រៅ​អំ​ពី​សេច​ក្តីសម្រេច​ចិត្ត​និង​បទ​បញ្ជា​របស់​មជ្ឈិម ក្រ​សួង​ការ​ពារ​ជាតិ និង​អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ព្រម​ទាំង​ការ​ដឹក​នាំ ចង្អុល​ការ​ផ្ទាល់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ស្តី​ពី​ភារ​កិច្ច​គ្រប់​គ្រង ការ​ពារ​អធិប​តេយ្យ និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី គណៈ​កម្មា​ធិ​ការ​បក្ស​និង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ បាន​ផ្តោត​លើ​ការ​ដឹក​នាំ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រមៗ​គ្នា ច្នៃ​ប្រ​តិដ្ឋ​នូវ​ទម្រង់​ជា​ច្រើន មាន​កម្ម​វិធី ការ​ចលនា​ប្រ​កប​ដោយ​លក្ខណៈ​ទូ​ទៅ អន្តរ​ផ្នែក ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​នូវ​ភារ​កិច្ច​ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម និង​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន​រឹង​មាំ។

ផ្តើម​ពី​ក្តី​ទំ​នុក​ចិត្ត​និង​ការ​គាំ​ទ្រ​ពី​សំ​ណាក់​មហា​ជន យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​កាន់​តែ​រឹង​មាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បង្ក​បាន​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ដើម្បី​ការ​ពារ​អធិប​តេយ្យ​និង​សន្តិ​សុខ​ព្រំ​ដែន​មាតុ​ភូមិ កសាង​តំបន់​ព្រំ​ដែន​សន្តិ​ភាព ស្ថិរ​ភាព និង​អភិ​វឌ្ឍន៍៕  

ចិន្តា - ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ