24/04/2026 - 20:35

អ្នក​ជំ​នាញ​និង​កម្មា​ភិបាល​សុខា​ភិបាល​ជាង ១.០០០ នាក់ ចូល​រួម​សន្និ​សីទ​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី​កឹង​ធើ លើក​ទី​១១ 

- នៅ​ល្ងាច​ថ្ងៃ​ទី ២៣ ខែ​មេ​សា មន្ទីរ​ពេទ្យ​សម្ភព​និង​រោគ​ស្ត្រី​កឹង​ធើ បាន​បើក​សន្និ​សីទ​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី លើក​ទី ១១ ជា​ផ្លូវ​ការ។ នេះ​ជា​ព្រឹត្តិ​ការណ៍​សុ​ខា​ភិបាល​មាន​ទ្រង់​ទ្រាយ​ធំ ទាក់​ទាញ​អ្នក​ជំ​នាញ​និង​កម្មា​ភិបាល​សុ​ខា​ភិបាល​ជាង ១.០០០ នាក់ ជា​អ្នក​ជំ​នាញ​ឯក​ទេស​ទូ​ទាំង​ប្រ​ទេស​អញ្ជើញ​ចូល​រួម។

គណៈ​ចាត់​តាំង​សន្និ​សីទ ជូន​បាច់​ផ្កា​ដល់​ថ្នាក់​ដឹក​នាំ​នា​យក​ដ្ឋាន​អ្នកម្តាយ​និងកុមារ ​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង និង​មន្ទីរ​សុ​ខា​ភិ​បាល។

ចូល​រួម​ក្នុង​ពិធី​ មាន​លោក​ត្រឿង​កាញ់​ត្វៀង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​នៃ​នា​យក​ដ្ឋាន​អ្នម្តាយ​និង​កុមារ (ក្រ​សួង​សុខា​ភិ​បាល) និង​មន្ទីរ​សុ​ខា​ភិ​បាល​ទី​ក្រុង។

សន្និ​សីទ​ប្រ​ព្រឹត្ត​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី ២៣ និង ២៤ ខែ​មេ​សា បញ្ជាក់​ពី​តួ​នា​ទី​ជា “ស្ពាន​តភ្ជាប់​ចំ​ណេះ​ដឹង” រវាង​មន្ទីរ​ពេទ្យ​សម្ភព​និង​រោគ​ស្ត្រី​កឹង​ធើ ជា​មួយ​អង្គ​ភាព​នាំ​មុខ ដូច​ជា មន្ទីរ​ពេទ្យ​សម្ភព​ជាតិ មន្ទីរ​ពេទ្យ​ទឺ​វ៉ូវ មន្ទីរ​ពេទ្យ​ហ៊ុង​វឿង និង​មហា​វិទ្យា​ល័យ​ឱសថ​សា​ស្ត្រ​ធំៗ។ បណ្តាញ​នេះ ជួយ​បង្រួម​គម្លាត​បច្ចេក​ទេស និង​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ស្ត្រី​និង​ទា​រក​ទើប​កើត សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

សន្និ​សីទ​ឆ្នាំ​នេះ មាន​របៀប​វារៈ​ពិ​ភាក្សា​ចំ​នួន ១៤ និង​បទ​បង្ហាញ​ជិត ៨០ ដែល​មាន​តម្លៃ​ខ្ពស់ គ្រប​ដណ្តប់​លើ​វិស័យ​ជា​ច្រើន ចាប់​ពី​សម្ភព-រោគ​ស្ត្រី ជំ​នួយ​ប្រ​ព័ន្ធ​បន្ត​ពូជ - សុខ​ភាព​ផ្លូវ​ភេទ​បុរស រហូត​ដល់​ទា​រក​ទើប​សម្រាល និង​មហា​រីក​រោគ​ស្ត្រី។ ពិ​សេស របៀប​វារៈ​ដំ​បូង​នៃ​សន្និ​សីទ ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ដំ​បូង គឺ​ថ្ងៃ​ទី ២៣ ខែ​មេ​សា ទទួល​បាន​ការ​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ចូល​រួម ជា​ប្រ​ធាន​បទ៖ "អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត​ក្នុង​ការ​ពិ​និត្យ​ស្វែង​រក​ជំ​ងឺ​ក្រ​ពេញ​ទឹក​ដោះ"។

ថ្លែង​ការណ៍​បើក​សន្និ​សីទ វេជ្ជ​បណ្ឌិត​ឯក​ទេស II ង្វៀង​ទ្វៃ​ធ្វី​អាយ នា​យិ​កា​មន្ទីរ​ពេទ្យ​សម្ភព​និង​រោគ​ស្ត្រី​កឹង​ធើ បញ្ជាក់៖ “ក្នុង​ដំ​ណើរ​ការ​អភិ​វឌ្ឍ​រួម​នៃ​បណ្ដាញ​សុ​ខា​ភិ​បាល​ទី​ក្រុង​កឹង​ធើ ភារ​កិច្ច​ថែ​ទាំ​សុខ​ភាព​អ្នកម្តាយ​និង​កុមារ តែង​ជា​អា​ទិ​ភាព​ចម្បង ផ្សារ​ភ្ជាប់​ជា​មួយ​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន និង​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព​នៃ​សង្គម។ សន្និ​សីទ ១១ ឆ្នាំ​កន្លង បាន​ក្លាយ​ជា​វេទិ​កា​វិ​ទ្យា​សាស្ត្រ​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត ជា​កន្លែង​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ វេជ្ជ​បណ្ឌិត និង​គិ​លា​នុប​ដ្ឋាក​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស បាន​ជួប​ជុំ​និង​ចែក​រំ​លែក​បទ​ពិ​សោធន៍​ជាក់​ស្តែង ព្រម​ទាំង​វិធី​សាស្ត្រ​ព្យា​បាល​ទំ​នើប​បំ​ផុត”។

អនុ​បណ្ឌិត ឌិញ​អាញ់​ត្វឹង នា​យក​នៃ​នា​យក​ដ្ឋាន​អ្នកម្តាយនិង​កុ​មារ ថ្លែង​ការណ៍​នៅ​ក្នុង​សន្និ​សីទ។

តំ​ណាង​ក្រ​សួង​សុខា​ភិ​បាល​ចូល​រួម​ព្រឹត្តិ​ការណ៍​នេះ អនុ​បណ្ឌិត​ ឌិញ​អាញ់​ត្វឹង នា​យក​នៃ​នា​យក​ដ្ឋាន​អ្នកម្តាយ​និង​កុ​មារ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​រីក​ចម្រើន​យ៉ាង​លឿន​របស់​មន្ទីរ​ពេទ្យ ឆ្លង​តាម​រយៈ​សន្និ​សីទ​មួយ​លើកៗ។ អនុ​បណ្ឌិត ឌិញ​អាញ់​ត្វឹង ចែក​រំ​លែក៖ “ទោះ​បី​មាន​ឈ្មោះ​ថា សន្និ​សីទ​សម្ភព​និង​រោគ​ស្ត្រី​កឹង​ធើ​ក៏​ដោយ ប៉ុន្តែ​វិ​សាល​ភាព​នៃ​ព្រឹត្តិ​ការណ៍​នេះ បាន​លើស​ពី​កម្រិត​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ហើយ​បាន​សាយ​ភាយ​ក្នុង​ទូ​ទាំង​ប្រ​ទេស និង​ទាក់​ទាញ​ការ​ចាប់​អា​រម្មណ៍​ពី​អ្នក​ជំ​នាញ​អន្តរ​ជាតិ​ផង​ដែរ។ សន្និ​សីទ​បែប​នេះ គឺ​ជា​ប្រ​ភព​ឯក​សារ​ដ៏​មាន​តម្លៃ​ដែល​ជួយ​ឱ្យ​ក្រ​សួង​សុខា​ភិ​បាល អាច​ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​ថ្មីៗ ទៅ​ក្នុង​ឯក​សារ​ណែ​នាំ​វិជ្ជា​ជីវៈ​ដើម្បី​ជួយ​ឱ្យ​សុខា​ភិបាល​មូល​ដ្ឋាន​មាន​“ត្រី​វិស័យ” ក្នុង​ការ​អនុ​វត្ត”។

អនុ​បណ្ឌិត ឌិញ​អាញ់​ត្វឹង បាន​ឱ្យ​ដឹង ក្រ​សួង​សុ​ខា​ភិ​បាល​កំ​ពុង​អនុ​វត្ត​យ៉ាង​ស​កម្ម​ក្នុង​ការ​កសាង​ដំ​ណាក់​ការ​បច្ចេក​ទេស និង​កំ​ណត់​ស្តង់​ដារ​សេដ្ឋ​កិច្ច-បច្ចេក​ទេស ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​តម្លៃ​សេ​វា​សុខា​ភិ​បាល ទន្ទឹម​នឹង​នោះ សង្ឃឹម​ថា មន្ទីរ​ពេទ្យ​នឹង​បន្ត​រក្សា​តួ​នា​ទី​ជា​អង្គ​ភាព​ដឹក​នាំ​បណ្តាញ​ជំ​នាញ ដែល​ក្រ​សួង​បាន​ទំ​នុក​ចិត្ត​ប្រ​គល់​ភារ​កិច្ច។

វេជ្ជ​បណ្ឌិត ឯក​ទេស II ង្វៀង​ង៉ុក​វៀត​ង៉ា នា​យិ​ការ​រង​មន្ទីរ​សុ​ខា​ភិ​បាល​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍។

វេជ្ជ​បណ្ឌិត​ឯក​ទេស II ង្វៀង​ង៉ុក​វៀត​ង៉ា នា​យិ​កា​រង​មន្ទីរ​សុ​ខា​ភិ​បាល​ទី​ក្រុង​កឹង​ធើ បាន​សម្តែង​មោ​ទន​ភាព​ចំ​ពោះ​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​របស់​អង្គ​ភាព ដោយ​លើក​ឡើង៖ “មន្ទីរ​ពេទ្យ​សម្ភព​និង​រោគ​ស្ត្រ​កឹង​ធើ បច្ចុប្បន្ន​ក្លាយ​ជា​មន្ទីរ​ពេទ្យ​កម្រិត I ហើយ​ឈាន​ដល់​កម្រិត​បែង​ចែក​ជំ​នាញ​បច្ចេក​ទេស​ខ្ពស់។ សន្និ​សីទ​នេះ បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុង​បរិ​ការណ៍​ថ្មី​នៅ​ពេល​ដែល​ប្រ​ជា​ជន​ទី​ក្រុង​មាន​ចំ​នួន​លើស​ពី ៣,២ លាន​នាក់; ជា​មួយ​នឹង​ជំ​ហរ​ថ្មី​នេះ មន្ទីរ​ពេទ្យ​កំ​ពុង​មាន​ឱកាស​និង​បញ្ហា​ប្រ​ឈម​ធំៗ ដើម្បី​អភិ​វឌ្ឍ​ខ្លាំង​ក្លា​ជាង​ទៀត។ មន្ទីរ​សុខា​ភិបាល​សន្យា​នឹង​បន្ត​រួម​ដំ​ណើរ​និង​គាំ​ទ្រ ដើម្បី​ឱ្យ​មន្ទីរ​ពេទ្យ​ស័ក្ដិ​សម​នឹង​ការ​ជឿ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន"៕

ធូ​សឿង - ពេជ្រ​សឿន

ចែករំលែកអត្ថបទ