30/04/2026 - 08:07

ដំ​ណាក់​សុខា​ភិ​បាល​ឡាយ​ហ្វា អនុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន 

ដោយ​បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​និង​បរិក្ខារ​ពេទ្យ​សព្វ​គ្រប់ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ បច្ចុប្បន្ន ទទួល​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជិត ១.០០០ លើក​នាក់​ក្នុង​មួយ​ខែ។ ប្រ​ការ​នេះ​មិន​ត្រឹម​តែ​ជួយ​បន្ថយ​ការ​ហួស​ចំ​ណុះ​សម្រាប់​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្លាយ​ជា​អា​សយ​ដ្ឋាន​គួរ​ឱ្យ​ទុក​ចិត្ត​របស់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​ឋាន​ជាង​៧២%។

 ប្រ​ជា​ជន​មក​ពិ​និត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ។

វេជ្ជ​បណ្ឌិត ថាច់​ដឿ នា​យក​រង​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ដោយ​សារ​លក្ខណៈ​ពិ​សេស​របស់​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង ៧២% ដូច្នេះ បាន​ផ្នែក​សុខា​ភិ​បាល​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​និង​បរិក្ខារ​ពេទ្យ​បន្ថែម សរុប​ជា​ទឹក​ប្រាក់​ជាង ៣០ ពាន់​លាន​ដុង។ គួរ​កត់​សម្គាល់ នោះ​គឺ​ដំ​ណាក់​សុខា​ភិ​បាល​បាន​វិនិ​យោគ​ប្រ​ព័ន្ធ​ម៉ា​ស៊ីន​ទំ​នើបៗ ដូច​ជា៖ ម៉ា​ស៊ីន​អេ​កូ ម៉ា​ស៊ីន​តេស្ត​ឈាម ម៉ា​ស៊ីន​វាស់​ចង្វាក់​បេះ​ដូង​។ល។ ជួយ​ឱ្យ​យើង​ខ្ញុំ​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់​និង​ព្យា​បាល​ជំងឺ​នៅ​ថ្នាក់​មូល​ដ្ឋាន​តែ​ម្តង…”។

បង​ស្រី​ថាច់​ធី​ថាវ នៅ​ភូមិ​ឡាយ​ហ្វា A មក​ពិ​និត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិ​បាល ឱ្យ​ដឹង៖ “ពេល​ឈឺ​ថ្កាត់​ម្តងៗ ខ្ញុំ​តែង​មក​ពិ​និត្យ​សុខ​ភាព​នៅ​ទី​នេះ ពី​ព្រោះ​ដំ​ណាក់​សុខា​ភិ​បាល​មាន​ម៉ា​ស៊ីន​សព្វ​គ្រប់ និង​មិន​បាច់​ចំ​ណាយ​ពេល​ទៅ​ឆ្ងាយ។ វេជ្ជ​បណ្ឌិតនៅ​ទី​នេះ រួស​រាយ​រាក់​ទាក់​និង​អស់​ពី​ចិត្ត​ចំ​ពោះ​អ្នក​ជំ​ងឺ​ក្នុង​ការ​ពិ​និត្យ​ជំងឺ​និង​ណែ​នាំ​ច្បាស់​លាស់​ពី​របៀប​លេប​ថ្នាំ​និង​ថែ​ទាំ​សុខ​ភាព ដូច្នេះ មា​មីង​មាន​ទំ​នុក​ចិត្ត​យ៉ាង​ខ្លាំង​ពេល​មក​ពិ​និត្យ​ព្យា​បាល​ជំងឺ​នៅ​ទី​នេះ”។

មិន​ត្រឹម​តែ​បម្រើ​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​នៅ​នឹង​កន្លែង​ប៉ុណ្ណោះ​ទេ កង​ជួរ​បុគ្គ​លិក​សុខា​ភិ​បាល​ឃុំ​ឡាយ​ហ្វា ថែម​ទាំង​អនុ​វត្ត​ល្អ​ការ​ងារ​គ្រប់​គ្រង​សុខ​ភាព​សហ​គមន៍។ ដំ​ណាក់​សុខា​ភិ​បាល​តែង​ម្ចាស់ ការ​ច្បាម​ភូមិ​ឋាន ដើម្បី​ត្រួត​ពិ​និត្យ​ជំងឺ​រាត​ត្បាត ព្រម​ទាំង​ផ្តល់​អា​ទិភាព​សម្រាប់​ការ​ថែ​ទាំ​សុខ​ភាព ក្រុម​អ្នក​ដែល​ងាយ​រង​គ្រោះ ដូច​ជា​មនុស្ស​ចាស់ អ្នក​គ្មាន​ទី​ពឹង​និង​គ្រួ​សារ​ក្រី​ក្រ។ ហេតុ​នេះ ដំ​ណាក់​សុខា​ភិ​បាល​បាន​ក្លាយ​ជា​អា​សយ​ដ្ឋាន​ទំ​នុក​ចិត្ត​សម្រាប់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​មក​ពិ​និត្យ​សុខ​ភាព​ជា​ប្រ​ចាំ។

វេជ្ជ​បណ្ឌិត​ថាច់​ដឿ ឱ្យ​ដឹង​បន្ថែម៖ “ចំ​ពោះ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ ក្រៅ​ពី​កម្មា​ភិ​បាល​សុខា​ភិ​បាល​ដែល​មាន​ជំ​នាញ​វិជ្ជា​ជីវៈ​ច្បាស់​លាស់ និង​អា​កប្ប​កិរិ​យា​បម្រើ​ការ​ងារ​បាន​ល្អ ដំ​ណាក់​ក៏​បាន​ថ្នាក់​លើ​វិនិ​យោគ​បំ​ពាក់​បរិក្ខារ​ពេទ្យ​សព្វ​គ្រប់ ដើម្បី​បម្រើ​ការ​ងារ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ។ ទន្ទឹម​នឹង​នោះ ដំ​ណាក់​តែង​អនុ​វត្ត​សម្រេច​រួច​រាល់​នូវ​ភាគ​កម្រិត​និង​ផែន​ការ​ដែល​បាន​ដាក់​ចេញ ពិ​សេស​កម្មា​ភិ​បាល គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​របស់​ដំ​ណាក់ តែង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​ផ្សព្វ​ផ្សាយ​បង្ការ ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល អនុ​វត្ត​យ៉ាង​ពេញ​លេញ​នូវ​វិធាន​ការ​ត្រួត​ពិ​និត្យ រក​ឃើញ​រោគ​រាត​ត្បាត​បាន​ទាន់​ពេល ដើម្បី​មាន​ផែន​ការ​បង្ការ​ទប់​ស្កាត់​និង​ព្យា​បាល​ដោយ​មិន​ទុក​ឱ្យ​រោគ​ឆ្លង​រាល​ដាល​ជា​ជំ​ហានៗ​លើក​កម្ពស់​គុណ​ភាព​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ ដើម្បី​ឆ្លើយ​តប​ការ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន​កាន់​តែ​ល្អ​ប្រ​សើរ”៕

             ដា​លីន-មុនី

ចែករំលែកអត្ថបទ