24/04/2026 - 08:13

បំ​ណង​ឈាន​ឡើង​របស់​កីឡា​ករ​វ័យ​ក្មេង​ជម្រើស​ជាតិ 

កើត​ក្នុង​គ្រួ​សារ​ខ្មែរ ប្រ​កប​របរ​លក់​ដូរ​តូច នៅ​សង្កាត់​ត្រា​វិញ ខេត្ត​វិញ​ឡុង ប្អូន​ថាច់​ង៉ុក​យ៉ិន (កើត​ឆ្នាំ​២០០៩) បាន​បង្ហាញ​ពី​ចំ​ណង់​ចំ​ណូល​ចិត្ត​កី​ឡា​តាំង​ពី​តូច។ ផ្ដើម​ពី​ការ​ហ្វឹក​ហាត់​ដំ​បូង រហូត​បាន​ជ្រើស​រើស​ចូល​ក្រុម​ជម្រើស​ជាតិ ប្អូន​កំ​ពុង​បង្ហាញ​សមត្ថ​ភាព​បន្តិច​ម្តងៗ​នៅ​លើ​សង្វៀន​យូ​ដូ ដោយ​ក្តី​សង្ឃឹម​ឈ្នះ​បាន​មេ​ដាយ​ជូន​ក្រុម​កីឡា​វៀត​ណាម។

កី​ឡា​ករ ថាច់​ង៉ុក​យ៉ិន (ឆ្វេង)។

តាំង​ពី​ក្មេង ថាច់​ង៉ុក​យ៉ិន បាន​បង្ហាញ​ពី​ភាព​ស្វា​ហាប់​និង​ទឹក​ចិត្ត​ស្រ​ឡាញ់​កី​ឡា។ ចាប់​ផ្តើម​ជា​មួយ​វិញ្ញា​សា​ហែល​ទឹក កាល​រៀន​ថ្នាក់​ទី ២ បន្ទាប់​មក​បាន​ប្តូរ​ទៅ​យូដូ ហើយ​បាន​សម្រប​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ដោយ​មាន​កាយ​សម្ប​ទា​ល្អ ភាព​រហ័ស​រហួន​នឹង​ស្មារតី​ចង់​រៀន​សូត្រ។ ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់ ង៉ុក​យ៉ិន បាន​ជ្រើស​រើស​ចូល​ក្រុម​ទេព​កោ​សល្យ​កី​ឡា​ខេត្ត​ដើម្បី​បន្ត​អភិ​វឌ្ឍន៍។ នៅ​ក្នុង​បរិ​យា​កាស​បណ្តុះ​បណ្តាល មាន​របៀប​រៀប​រយ ង៉ុក​យ៉ិន បាន​បញ្ជាក់​ពី​សមត្ថ​ភាព​របស់​ខ្លួន​បន្តិច​ម្តងៗ តាម​រយៈ​ពាន​រង្វាន់​ប្រ​កួត​ជា​ច្រើន​សម្រាប់​យុវ​វ័យ។ មិន​ត្រឹម​តែ​ប្រ​កួត​បាន​ល្អ​វិញ្ញា​សារ​យូ​ដូ​ប៉ុណ្ណោះ​ទេ ប្អូន​នៅ​ទាំង​សាក​ល្បង​នឹង​វិញ្ញា​សា Kurash ជា​វិញ្ញា​សា​ថ្មី​មួយ​នៅ​វៀត​ណាម។ ដោយ​មាន​ស្មារតី​ចង់​ចេះ​ចង់​ដឹង​និង​ការ​សម្រប​ខ្លួន​យ៉ាង​ឆាប់​រហ័ស ង៉ុក​យ៉ិន បាន​ឈ្នះ​មេ​ដាយ​ប្រាក់​ក្នុង​ការ​ប្រ​កួត​ពាន​រង្វាន់ Kurash ជើង​ឯក​យុវ​វ័យ​ថ្នាក់​ជាតិ​លើក​ដំ​បូង។ ស្នា​ដៃ​នេះ មិន​ត្រឹម​តែ​ជា​ក្តី​រីក​រាយ​សម្រាប់​ប្អូន​ផ្ទាល់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កម្លាំង​ចល​ករ​សម្រាប់​ប្អូន​បន្ត​ខិត​ខំ ប្រឹង​ប្រែង​ក្នុង​អា​ជីព​កី​ឡា។

ឆ្នាំ ២០២៥ គឺ​ជា​ចំ​ណុច​របត់​ដ៏​សំ​ខាន់​មួយ​នៅ​ក្នុង​ដំ​ណើរ​កី​ឡា​របស់​ង៉ុក​យ៉ិន ខណៈ​ប្អូន​បាន​ជ្រើស​រើស​ចូល​ក្រុម​ជម្រើស​ជាតិ។ បច្ចុប្បន្ន ប្អូន​កំ​ពុង​ហ្វឹក​ហាត់​នៅ​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺនកី​ឡា​ជាតិ​ធូ​ឌឹក ជា​កនែ្លង​ប្រ​មូល​ផ្តុំ​កី​ឡា​ករ​វ័យ​ក្មេង​ជា​ច្រើន ដែល​មាន​សក្តា​នុពល​ទូ​ទាំង​ប្រ​ទេស។ នៅ​ទី​នេះ ង៉ុក​យ៉ិន ហ្វឹក​ហាត់​ជំ​នាញ​ផង​និង​បន្ត​សិក្សា​ថ្នាក់​ទី ១១ ផង តាម​កម្ម​វិធី​សិក្សា​សម្រាប់​កី​ឡា​ករ។ ចែក​រំ​លែក​ចំ​ណង់​ពី​ចំ​ណូល​ចិត្ត​របស់​ខ្លួន ង៉ុក​យ៉ិន ឱ្យ​ដឹង៖ “បន្ទាប់​ពី​ហ្វឹក​ហាត់​យូ​ដូ​បាន​មួយ​រយៈ ប្អូន​ឃើញ​វិញ្ញា​សា​កី​ឡា​នេះ សម​ស្រប​នឹង​ប្អូន​ណាស់។ ប្អូន​នឹង​ព្យា​យាម​ឱ្យ​អស់​ពី​សមត្ថ​ភាព ហ្វឹក​ហាត់​ឱ្យ​បាន​ល្អ ដើម្បី​មាន​ឱកាស​ចូល​រួម​ប្រ​កួត​ក្នុង​តំ​បន់ ពិ​សេស​គឺ​ស៊ី​ហ្គេម និង​នាំ​យក​មេ​ដាយ​មក​ជូន​ក្រុម​ជម្រើស​វៀត​ណាម”។

បង​ថាច់​អ៊ុក​យ៉េវ ឪ​ពុក​របស់​ង៉ក​យ៉ិន ឱ្យ​ដឹង៖ “នៅ​ថ្ងៃ​កូន​ហ្វឹក​ហាត់​ដំ​បូង ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ប្តូរ​វេន​គ្នា​ជូន​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ។ ពេល​ង៉ុក​យ៉ិន​បាន​ជ្រើស​រើស​ចូល​ក្រុម​ជម្រើស​ជាតិ​និង​ហ្វឹក​ហាត់​នៅ​មជ្ឈ​មណ្ឌល គ្រួ​សារ​ខ្ញុំ​ស្ងប់​អា​រម្មណ៍ ពី​ព្រោះ​នៅ​ទី​នេះ បាន​គិត​គូរ​សព្វ​គ្រប់ តាំង​ពី​ការ​ស្នាក់​នៅ ហូប​ចុក​រហូត​ដល់​ការ​សិក្សា​រៀន​សូត្រ”។

តាម​ប្រ​សាសន៍​ លោក​វឿង​ហ្វាង​ហ្វឹង (គ្រូ​បង្វឹក) ថាច់​ង៉ុក​យ៉ិន ជា​កីឡា​ករ​ម្នាក់​ឧស្សាហ៍​ព្យា​យាម មាន​ស្មារតី​ជឿន​លឿន​និង​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​យ៉ាង​ខ្លាំង​ចំ​ពោះ​កី​ឡា​យូ​ដូ។ “ប្អូន​សម្រេច​បាន​ស្នា​ដៃ​ជា​ច្រើន​ក្នុង​ការ​ប្រ​កួត​ពាន​រង្វាន់​សម្រាប់​យុវ​វ័យ។ យើង​ខ្ញុំ​ជឿ​ជាក់​ប្អូន​នឹង​បន្ត​អភិ​វឌ្ឍន៍​និង​អាច​ឈ្នះ​មេ​ដាយ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម ៣៤ ឆ្នាំ ២០២៧” លោក​ហ្វឹង បាន​ឱ្យ​ដឹង​ដូច្នេះ៕

 ទីទុយ

ចែករំលែកអត្ថបទ