គណៈប្រតិភូមជ្ឈិម ដឹកនាំដោយលោក ង្វៀងយ្វីង៉ុក សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម បានអញ្ជើញទៅអុជធូប និងដាំដើមឈើនៅវិហារក្សត្រហ៊ុងក្រុងកឹងធើ។ អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កម្មករនិយោជិត និងមនុស្សចាស់ដែលមានជីវភាពលំបាកនៅលើភូមិសាស្ត្រក្រុងកឹងធើ ស្របឱកាសរំលឹកខួបអនុស្សាវរីយ៍ ៥១ ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/២០២៦) និងទិវាពលកម្មអន្តរជាតិ ១ ឧសភា។

គណៈប្រតិភូមជ្ឈិម និងភូមិភាគ អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារលោកឧត្តមសេនីយ៍ត្រី ឡេសាហូយ វីរៈជនកងកម្លាំងប្រដាប់អាវុធ (ទីបួនរាប់ពីស្តាំ) នៅសង្កាត់ប៊ិញធ្វី ទីក្រុងកឹងធើ។
អញ្ជើញចូលរួមជាមួយគណៈប្រតិភូ មានលោក ឡឹមវ៉ាំងម៉ឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា; លោកហ្វាងថាញតុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងយុត្តិធម៌...
ថ្នាក់ដឹកនាំក្រុងកឹងធើ មានលោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាក្រុងកឹងធើ; លោក ត្រឿងកាញ់ត្វៀង អនុលេខាបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ; លោកស្រី ហូធីកឹមដាវ អនុលេខាបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ; លោក ហ្វាងត្វឹងអាញ់ អនុលេខាបក្សក្រុងកឹងធើ។
គណៈប្រតិភូបានអញ្ជើញទៅអុជធូបនៅវិហារ ក្សត្រហ៊ុងក្រុងកឹងធើ; អញ្ជើញទស្សនាមណ្ឌលដាក់តាំងឯកសារ រូបភាព វត្ថុតាងនិងដាំដើម ឈើអនុស្សាវរីយ៍ក្នុងបរិវេណវិហារក្សត្រហ៊ុងក្រុងកឹងធើ។
បន្ទាប់មក គណៈប្រតិភូក៏បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយជូនដល់វីរៈមាតាវៀតណាម ហ្វិញធីឡាញ់ នៅសង្កាត់អាងប៊ិញ; អញ្ជើញទៅសួរសុខទុក្ខគ្រួសារ លោកឧត្តមសេនីយ៍ត្រី វីរៈជនកងកម្លាំងប្រដាប់អាវុធ ឡេសាហូយ នៅសង្កាត់ប៊ិញធ្វី។ នៅកន្លែងដែលអញ្ជើញទៅតំណាងឱ្យ គណៈប្រតិភូ លោកង្វៀងយ្វីង៉ុក បានសួរសុខទុក្ខយ៉ាងកក់ក្តៅអំពីសុខភាព និងជីវភាព ព្រមទាំងជូនអំណោយដល់គ្រួសារ។ ដោយក្តីគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែក និងការលះបង់របស់វីរៈមាតាវៀតណាម និងគ្រួសារគោលនយោបាយនានា ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ ប្រធានគណៈចាត់តាំងមជ្ឈិម បានសង្កត់ធ្ងន់៖ បក្ស រដ្ឋនិងប្រជាជននឹងចងចាំ ជានិច្ចនូវសគុណដ៏ធំធេង ហើយបន្តយកចិត្តទុកដាក់ គិតគូរជីវភាពរបស់អ្នកដែលមានសគុណ ឱ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ង្វៀងយ្វីង៉ុក ជូនពរវីរៈមាតាវៀតណាម និងគ្រួសារគោលនយោបាយទាំងអស់ ឱ្យមានសុខភាពល្អ បរិបូរណ៍ រស់នៅដោយរីករាយ; បន្តធ្វើជាបង្អែកស្មារតីដ៏រឹងមាំសម្រាប់កូនចៅ និងជាគំរូដ៏ភ្លឺស្វាងសម្រាប់កម្មាភិបាល បក្ខជននិងប្រជាជននៅភូមិភាគ។
* ព្រឹកថ្ងៃដដែលនៅសាលប្រជុំនៃគណៈកម្មាធិការបក្សសង្កាត់ប៊ិញធ្វី គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយចំនួន ៥០ ចំណែក (អំណោយមួយចំណែកមានតម្លៃ ២,៥ លានដុង) ជូនដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កម្មករនិយោជិត និងមនុស្សចាស់ដែលមានជីវភាពលំបាកនៅលើភូមិសាស្រ្តទីក្រុង។
ថ្លែងក្នុងពិធីជូនអំណោយ ប្រធានគណៈចាត់តាំងមជ្ឈិម ង្វៀងយ្វីង៉ុក បានកត់សម្គាល់និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់គ្រួសារគោលនយោបាយក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងអភិវឌ្ឍន៍របស់ភូមិភាគ។ លោក ង្វៀងយ្វីង៉ុក បានស្នើឱ្យគណៈកម្មាធិការបក្ស រដ្ឋ អំណាច និងរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ បញ្ជ្រាបឱ្យបានស៊ីជម្រៅនូវស្មារតីចង្អុលការរបស់ការិយាល័យនយោបាយនិងគណៈលេខា; បន្តលើកកម្ពស់ស្មារតីសាមគ្គី និងខិតខំជាងទៀតក្នុងការកសាងបក្ស និងប្រព័ន្ធនយោបាយឱ្យបានស្អាតស្អំ និងរឹងមាំ; ផ្តុំកម្លាំងដោះស្រាយឱ្យដាច់ស្រឡះនូវរាល់ចំណុចរាំងស្ទះ និងបញ្ហាជាប់គាំងអំពីយន្តការអភិវឌ្ឍន៍; ដំណើរការឱ្យមានប្រសិទ្ធភាពនូវទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់; ជំរុញយ៉ាងខ្លាំងក្លាការកែទម្រង់រដ្ឋបាល; និងបង្កើតទម្រង់កំណើនថ្មី ដោយយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករចម្បង សំដៅបង្កការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាអំពីទិន្ន ផលគុណភាព ប្រសិទ្ធភាពនិងសមត្ថភាពប្រកួត ប្រជែងនៃសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ទីក្រុងគប្បីអនុវត្តឱ្យបានល្អជាងទៀតនូវការងារសុខុមាលភាពសង្គម លើកកម្ពស់ជីវភាពរបស់ប្រជាជន; លើកទឹកចិត្តការងារសប្បុរសធម៌ ជួយដល់គ្រួសារគោលនយោបាយគ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹង និងសិស្សានុសិស្សដែលមានជីវភាពលំបាក ធានាប្រជាជនគ្រប់រូបសុទ្ធតែទទួលបានការយកចិត្តទុកដាក់និងឧបត្ថម្ភ។
ដោយឡែកចំពោះសហជីពគ្រប់ថ្នាក់ក្នុងទីក្រុង គប្បីពង្រីកតួនាទីស្នូលក្នុងការគិតគូរ ការពារសិទ្ធិ និងប្រយោជន៍ស្របច្បាប់ជូនដល់សមាជិកនិងកម្មករនិយោជិត; ពិនិត្យឧបត្ថម្ភសាងសង់ថ្មីនិងជួសជុល “ទ្រនំសុខសហជីព” ជូនសហជីពដែលមានការលំបាកខាងលំនៅឋាន ក្នុងឱកាសខែកម្មករឆ្នាំ ២០២៦ នេះ។ ពង្រីកកម្លាំងផ្ទៃក្នុង រួមកម្លាំងសាមគ្គីគ្នាដើម្បីកសាង និងអភិវឌ្ឍន៍ក្រុងកឹងធើឱ្យក្លាយជាទីក្រុងអេកូឡូស៊ី ស៊ីវីល័យទំនើប និងសម្បូរបែបដោយអត្តសញ្ញាណវប្បធម៌ព្រែកទន្លេនៅតំបន់វាលរាបទន្លេគឺវឡុង៕
កាវហ្វាន់-វ៉ាន់តឹន