ហ្វឹកហ្វឺនសំដៅជួយលើកកម្ពស់សមត្ថភាពមុខជំនាញរបស់កងជួរកម្មាភិបាល ឆ្លើយតបទៅនឹងសំណូមពរទ្រឹស្តីនិងភាពជាក់ស្តែងការផ្សព្វផ្សាយរាល់សេចក្តីសម្រេច គោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ អំពីផ្លាស់ប្តូរឌីជីថលក្នុងវិស័យកេរដំណែលវប្បធម៌។
ថ្ងៃទី៤ ខែឧសភា នៅទីក្រុងកឹងធើ នាយកដ្ឋានកេរដំណែលវប្បធម៌ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ បានបើកវគ្គហ្វឹកហ្វឺនអំពីការប្រើប្រាស់ក្រាំងទិន្នន័យនិងផ្នែកទន់ផ្សេងៗដែលពាក់ព័ន្ធលើមូលដ្ឋានគ្រឹះ មូលដ្ឋានទិន្នន័យគ្រប់គ្រង ការពារនិងពង្រីកតម្លៃកេរដំណែលវប្បធម៌។

អ្នកតំណាងទាំងឡាយចូលរួមកម្មវិធីហ្វឹកហ្វឺន។
កម្មវិធីហ្វឹកហ្វឺនប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភា ដោយមានការចូលរួមពីអ្នកតំណាងចំនួន ២៥០ នាក់ ជាថ្នាក់ដឹកនាំ អ្នករដ្ឋការនៃមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ មន្ទីរវប្បធម៌និងកីឡាបណ្តាខេត្ត ក្រុង; ថ្នាក់ដឹកនាំ បុគ្គលិកបណ្តាគណៈគ្រប់គ្រងកេរដំណែល មជ្ឈមណ្ឌលគ្រប់គ្រងកេរដំណែល សារមន្ទីរក្នុងទូទាំងប្រទេស។
ហ្វឹកហ្វឺនសំដៅជួយលើកកម្ពស់សមត្ថភាពមុខជំនាញរបស់កងជួរកម្មាភិបាល ឆ្លើយតបទៅនឹងសំណូមពរទ្រឹស្តីនិងភាពជាក់ស្តែងការផ្សព្វផ្សាយរាល់សេចក្តីសម្រេច គោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ អំពីផ្លាស់ប្តូរឌីជីថលក្នុងវិស័យកេរដំណែលវប្បធម៌។

សិក្ខាសាលាអំពីមូលដ្ឋានគ្រឹះ មូលដ្ឋានទិន្នន័យគ្រប់គ្រង ការពារនិងពង្រីកតម្លៃកេរដំណែលវប្បធម៌ប្រព្រឹត្តឡើងក្រោយពីកម្មវិធីបើកវគ្គហ្វឹកហ្វឺន។
ស្ថិតក្នុងបរិការណ៍នៃកម្មវិធីហ្វឺកហ្វឺនមានសកម្មភាពផ្សេងៗគឺ៖ សិក្ខាសាលាអំពីមូលដ្ឋានគ្រឹះ មូលដ្ឋានទិន្នន័យគ្រប់គ្រង ការពារនិងពង្រីកតម្លៃកេរដំណែលវប្បធម៌; ហ្វឹកហ្វឺនណែនាំប្រើប្រាស់ក្រាំងទិន្នន័យនិងមូលដ្ឋានគ្រឹះ មូលដ្ឋានទិន្នន័យគ្រប់គ្រង ការពារនិងពង្រីកតម្លៃកេរដំណែលវប្បធម៌ ដើម្បីអង្គការ ឯកជន អង្គភាពនីមួយៗក្តាប់ច្បាស់ ផ្សព្វផ្សាយក្នុងភាពជាក់ស្តែង។
អ្នកតំណាងទាំងឡាយចូលរួមហ្វឹកហ្វឺនបានណែនាំវិជ្ជាជីវៈនិងសេចក្តីកំណត់អំពីការគ្រប់គ្រង ធ្វើបច្ចុប្បន្នភាព រក្សាប្រើប្រាស់និងទាញយកផលមូលដ្ឋានទិន្នន័យជាតិអំពីការការពារ ពង្រីកតម្លៃកេរដំណែលវប្បធម៌; លក្ខន្តិកៈអំពីបញ្ជីព័ត៌មាន ទិន្នន័យ ទិន្នន័័យឌីជីថល បែបបទប្រមូលព័ត៌មាន ធ្វើបច្ចុប្បន្នភាព កែតម្រូវនិងសំណូមពរផ្ទៀងផ្ទាត់ឡើងវិញនូវមូលដ្ឋានទិន្ន័យជាតិអំពីកេរដំណែលវប្បធម៌។ល។
ក្រៅពីនេះ អ្នកតំណាងទាំងឡាយថែមទាំងបានស្វែងយល់ពីភាពជាក់ស្តែងនៅសារមន្ទីរទីក្រុងកឹងធើ វិហារក្សត្រហ៊ុងទីក្រុងកឹងធើ៕
ឌាំងហ្វិញ - លីសៀ