01/05/2026 - 13:33

ខួប​អនុ​ស្សាវ​រីយ៍ ៨០ ឆ្នាំ សម​រភូមិ​យង់​បូម៖ ដឹង​គុណ​អតីត​កាល កសាង​អនា​គត 

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេ​សា ក្នុង​បរិ​យា​កាស​ដ៏​ពុះ​ពោរ​នៃ​ថ្ងៃ​ខែ​មេ​សា​ប្រវ​ត្តិ​សាស្ត្រ ខេត្ត​កា​ម៉ាវ បាន​ចាត់​តាំង​យ៉ាង​មហោ​ឡា​រិក​ពិធី​ខួប​អនុ​ស្សាវ​រីយ៍ ៨០ ឆ្នាំ សមរ​ភូមិ​យង់​បូម (១៩៤៦​–២០២៦)។ នេះ​ជា​ព្រឹត្តិ​ការណ៍​មួយ​ប្រ​កប​ដោយ​អត្ថ​ន័យ​នយោ​បាយ ប្រ​វត្តិ​សាស្ត្រ​យ៉ាង​ជ្រាល​ជ្រៅ ហើយ​ក៏​ជា​សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន ដើម្បី​អប​អរ​សាទ​រខួប​អនុ​ស្សាវ​រីយ៍ ៥១ ឆ្នាំ ទិ​វា​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី។

នៅ​ក្នុង​ពិធី​ខួប​អនុ​ស្សាវ​រីយ៍​នេះ លោក​ង៉ោ​វ៉ូវ​ថាំង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ រួម​ជា​មួយ​អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​រំ​លឹក​ឡើង​វិញ​នូវ​ទំ​ព័រ​ប្រ​វត្តិ​សាស្ត្រ​ដ៏​អង់​អាច​នៃ​សមរ​ភូមិ​យង់​បូម។ កាល​ពី ៨០ ឆ្នាំ​មុន គាំ​ទ្រ​សេច​ក្តី​អំ​ពាវ​នាវ ប្រ​ជា​ជន​ណាម​បូ​ក្រោក​ឡើង​ប្រ​យុទ្ធ សមា​គម​សា​សនា​កាវ​ដាយ​មិញ​ចើង​ដាវ ក្រោម​ការ​ដឹក​នាំ​របស់​លោក​កាវ​ទ្រីវ​ផាក បាន​ចាត់​តាំង “សន្និ​បាត​ដ៏​ធំ” នៅ​វិហារ​ង៉ុក​មិញ ក្នុង​តំ​បន់​យង់​បូម។

ថ្នាក់​ដឹក​នាំ​ខេត្ត បាន​អុជ​ធូប​គោ​រព​រំ​លឹក​គុណ​ដល់​វីរ​យុទ្ធ​ជន​ដែល​
ពលី​ជី​វិត​ក្នុង​សមរ​ភូមិ​យង់​បូម។

ដោយ​សម្មារ​តី “សង្គ្រោះ​ប្រ​ទេស​ជាតិ គឺ​សង្គ្រោះ​សា​ស​នា” មូល​ដ្ឋាន​យង់​បូម បាន​ប្រ​មូល​ផ្តុំ​មហា​ជន​ជាង ២.០០០​នាក់ រួម​មាន​សាស​និក​ជន និង​អ្នក​មុខ​អ្នក​ការ​សាស​នា ចូល​រួម​បម្រើ​និង​ប្រ​យុទ្ធ​ដោយ​ផ្ទាល់​ប្រ​ឆាំង​នឹង​អា​ណា​និគម​បា​រាំង។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មេ​សា ឆ្នាំ​១៩៤៦ កង​ទ័ព​បា​រាំង​បាន​ប្រ​មូល​កម្លាំង ២ កង​វរ​សេ​នា​តូច​ដែល​ធ្វើ​សឹក​នៅ​ក្រៅ​ប្រ​ទេស រួម​ជា​មួយ​នឹង​អា​វុធ​ទំ​នើបៗ​វាយ​សម្រុក​ចូល​មូល​ដ្ឋាន។ នៅ​ចំ​ពោះ​មុខ​សត្រូវ​ដែល​មាន​ប្រៀប​គ្រប់​ផ្នែក ប៉ុន្តែ​កង​កម្លាំង​នៅ​យង់​បូម ទោះ​បី​មាន​តែ​អា​វុធ​ធម្ម​តា​ក៏​ដោយ តែ​បាន​ប្រ​យុទ្ធ​យ៉ាង​ស្មារតី​អង់​អាច  ធ្វើ​ឱ្យ​សត្រូវ​ទទួល​ការ​ខាត​បង់​យ៉ាង​ធ្ងន់​ធ្ងរ។ ស​មរ​ភូមិ​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​សា​ហាវ ដោយ​មាន​អ្នក​មុខ​អ្នក​ការ​សាស​នា សាស​និក​ជន និង​យុវ​ជន​ក្នុង​សម្ព័ន្ធ​សីល​ធម៌​ចំ​នួន​១៣៧ នាក់ បាន​ពលី​ជី​វិត​យ៉ាង​អង់​អាច​ក្លា​ហាន។ នេះ​គឺ​ជា​ការ​ប្រ​យុទ្ធ​មាន​ទំ​ហំ​ធំ​បំ​ផុត​នៅ​តំ​បន់​តី​ណាម​បូ ក្នុង​បណ្តា​ថ្ងៃ​ដំ​បូង​ដែល​ណាម​បូ​តស៊ូ​ប្រ​យុទ្ធ​នឹង​សត្រូវ ហើយ​ក៏​ជា​ភស្តុ​តាង​យ៉ាង​ច្បាស់​នៃ​សច្ច​ភាព “សាស​នា មិន​អាច​ផ្ដាច់​ចេញ​ពី​សង្គម”។

កត់​សម្គាល់​នូវ​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​ដ៏​ធំ​ធេង​នោះ ទី​តាំង​ស​មរ​ភូមិ​យង់​បូម​បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​ថ្នាក់​ខេត្ត នៅ​ឆ្នាំ​២០១១ ហើយ​បាន​ក្រ​សួង​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ រៀប​ចំ​ណាត់​ថ្នាក់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​ថ្នាក់​ជាតិ នៅ​ឆ្នាំ​២០២១។ បច្ចុ​ប្បន្ន ទី​តាំង​នេះ​បាន​ក្លាយ​ជា​ទី​តាំង​ប្រ​វត្តិ​សាស្រ្ត​ដ៏​លេច​ធ្លោ​មួយ ក្នុង​ការ​អប់រំ​ពី​ប្រ​ពៃ​ណី​ស្នេ​ហា​ជាតិ និង​ឧត្តម​គតិ​បដិ​វត្តន៍​ដល់​ស្រ​ទាប់​យុវ​ជន។

អ្នក​តំ​ណាង​ចូល​រួម​ថត​រូប​អនុ​ស្សាវ​រីយ៍​ក្នុង​ឱកាស​ខួប​អនុ​ស្សាវ​រីយ៍​ ៨០​ ឆ្នាំ ស​មរ​ភូមិ​យង់​បូម។

ដើម្បី​បន្ត​រក្សា​និង​លើក​កម្ពស់​តម្លៃ​នៃ​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​នេះ ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​ខេត្ត លោក​ង៉ោ​វ៉ូវ​ថាំង បាន​សំ​ណូម​ពរ​ដល់​គ្រប់​ថ្នាក់​និង​គ្រប់​ផ្នែក​ក្នុង​ខេត្ត ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ ជួស​ជុល កែ​លម្អ និង​ជា​ជំ​ហានៗ​ពង្រីក​បរិ​វេណ​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​ស​មរ​ភូមិ​យង់​បូម តាម​ទិស​ដៅ​ព្រមៗ​គ្នា​និង​មាន​ភាព​សម​រម្យ​បំ​ផុត។ ចំ​ណុច​សំ​ខាន់ គឺ​កសាង​សម្រេច​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​គម​នា​គមន៍ ទេស​ភាព កែ​លម្អ​គុណ​ភាព​អគារ​ប្រ​ពៃ​ណី និង​ជំ​រុញ​ការ​ប្រ​មែ​ប្រ​មូល​វត្ថុ​តាំង ព្រម​ទាំង​បណ្តុះ​បណ្តាល​កង​ជួរ​អ្នក​ធ្វើ​អត្ថា​ធិប្បាយ​ឱ្យ​មាន​ជំ​នាញ​កាន់​តែ​ប្រ​សើរ។

ពិ​ធី​ខួប​អនុ​ស្សាវ​រីយ៍ បាន​បញ្ចប់​ដោយ​មោ​ទន​ភាព​យ៉ាង​ជ្រាល​ជ្រៅ ពង្រឹង​ឆន្ទៈ​ខ្លួន​ទី​ពឹង​ខ្លួន​និង​ស្មារ​តី​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ។ នេះ​គឺ​ជា​កម្លាំង​ជំ​រុញ​ដ៏​ធំ​ធេង ដើម្បី​បក្ខ​ភាគ រដ្ឋ​អំ​ណាច និង​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បន្ត​ព្រួត​ដៃ​កសាង​មាតុ​ភូមិ​ឱ្យ​កាន់​តែ​រីក​ចម្រើន សម្បូរ​សប្បាយ ស័ក្ដិ​សម​នឹង​ការ​លះ​បង់​របស់​បុព្វ​បុរស​ជំ​នាន់​មុន៕

យ៉ី​អាញ-ពេជ្រ​សឿន

ចែករំលែកអត្ថបទ