មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/11/2025 - 05:52

ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់ 

ដោយ​ចេះ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត គ្រួ​សារ​បង​ឡឹម​ង៉ុក​ហាយ នៅ​ភូមិ​កា​ង៉ាម ឃុំ​សុង​ឡុក ខេត្ត​វិញ​ឡុង បាន​ឈាន​ឡើង​ធូរ​ធារ ដោយ​សារ​ទម្រង់​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់។

  ចម្ការ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​របស់​បង​ឡឹម​ង៉ុក​ហាយ ក្នុង​ដំ​ណាក់​កាល​ប្រ​មូល​ផល។

ដោះ​ដូរ​ជា​មួយ​នឹង​យើង​ខ្ញុំ បង​ឡឹម​ង៉ុក​ហាយ ឱ្យ​ដឹង៖ “កន្លង​ហើយ សមា​គម​កសិករ​ឃុំ​សុង​ឡុក បាន​មក​ចលនា​កសាង​ទម្រង់​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់ ហើយ​បាន​ក្រុម​ហ៊ុន The Fruit Republic ម៉ៅ​ទិញ​ផលិត​ផល ខ្ញុំ​និង​មា​មីង​នៅ​ទី​នេះ​មាន​ក្តី​ត្រេក​អរ​ខ្លាំង​ណាស់។ ឆ្នាំ ២០២៣ គ្រួ​សារ​ខ្ញុំ​បាន​បង្វែរ​ផ្ទៃ​ដី​ធ្វើ​ស្រែ​មិន​សូវ​បាន​ផល​ចំ​នួន ១៧ កុង​មក​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់។ ចាប់​ពី​ដាំ​រហូត​ដល់​ពេល​ប្រ​មូល​ផល​ប្រ​មាណ ១៨ ខែ ទិន្ន​ផល​សម្រេច​ប្រ​មាណ​ពី ៣-៥ តោន/​កុង​ក្នុង​មួយ​ឆ្នាំ។ រដូវ​ក្រូច​ឆ្មារ​ឆ្នាំ ២០២៤ កន្លង ខ្ញុំ​ប្រ​មូល​ផល​បាន​ជាង ១០ តោន លក់​បាន ១៧០ លាន​ដុង ក្រោយ​ពី​ទូ​ទាត់​រួច​នៅ​ចំ​ណេញ​បាន​ប្រ​មាណ ១២០ លាន​ដុង។ បច្ចុប្បន្ន ក្រូច​ឆ្មារ​កំ​ពុង​លូត​លាស់​ល្អ សង្ឃឹម​ថា​ក្រូច​ឆ្មារ​រដូវ​ឆ្នាំ ២០២៥ នឹង​ប្រ​មូល​ផល​បាន​ប្រ​មាណ ៣០ តោន លក់​ក្នុង​តម្លៃ​ពី ១៥.០០០​-១៧.០០០​ដុង​ក្នុង​មួយ​គីឡូ​ក្រាម តាម​ការ​ប៉ាន់​ស្មាន​នឹង​រក​បាន​ប្រាក់​ចំ​ណេញ​ប្រ​មាណ ៣៦០​លាន​ដុង ខ្ពស់​ជាង​ច្រើន​ដង​បើ​ប្រៀប​នឹង​ធ្វើ​ស្រែ។ ពេល​ចូល​រួម​ទម្រង់​នេះ កសិករ​បាន​ក្រុម​ហ៊ុន​វិនិ​យោគ​ពូជ ណែ​នាំ​បច្ចេក​ទេស ធា​នា​ទិញ​ផលិត​ផល តម្លៃ​ទាប​បំ​ផុត​គឺ ១០​.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម បើ​តម្លៃ​ទី​ផ្សារ​ខ្ពស់​ជាង សន្យា​ទិញ​ដោយ​តម្លៃ​ខ្ពស់​ជាង​ទី​ផ្សារ”។

បង​ឡឹម​ង៉ុក​ហាយ (ខាង​ស្តាំ) កំ​ពុង​បែង​ប្រ​ភេទ​ក្រូច​ឆ្មារ។

បង​ឡឹម​ង៉ុក​ហាយ ឱ្យ​ដឹង​បន្ថែម៖ “ដើម្បី​ទម្រង់​អភិ​វឌ្ឍ​មាន​ប្រ​សិទ្ធ​ភាព​និង​ផលិត​ផល​មាន​ច្រក​ចេញ​លំ​នឹង ខ្ញុំ​បាន​ចូល​រួម​សហ​ករណ៍​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​នៅ​ឃុំ​សុង​ឡុក។ ពេល​ចូល​រួម​សហ​ករណ៍ យើង​ខ្ញុំ​បាន​ជំ​នួយ​បច្ចេក​ទេស មាន​វិស្វ​ករ​ចុះ​មក​មើល​ដល់​ចម្ការ និង​ដោះ​ដូរ​បច្ចេក​ទេស​តាម​រយៈ​ក្រុម Zalo របស់​សហ​ករណ៍”។

លោក ង្វៀង​វុាំង​គូយ ប្រ​ធាន​សមា​គម​កសិករ​ឃុំ​សុង​ឡុក ឱ្យ​ដឹង៖ “ដើម្បី​ជួយ​កសិ​ករ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​មាន​ប្រ​សិទ្ធ​ភាព បង្កើន​ប្រាក់​ចំ​ណូល និង​លំ​នឹង​ច្រក​ចេញ ផ្តើម​ពី​ប្រ​ភព​ទុន​មូល​និធិ​ឧបត្ថម្ភ​កសិ​ករ សមា​គម​បាន​ឧបត្ថម្ភ​កសិ​ករ ៣៤ នាក់ នៅ​តាម​ភូមិ​កា​ង៉ាម ភូមិ​សម្តេច ភូមិ​ដៃ​ទែន ភូមិ​តឹង​ង៉ាយ​និង​ចា​យឺ ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់ ១៥,៣៥ ហិក​តា សរុប​ថវិ​កា​ប្រ​មាណ ៥០០​លាន​ដុង។ ទម្រង់​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​របស់​បង​ឡឹម​ង៉ុក​ហាយ និយាយ​ដោយ​ឡែក និង​គ្រួ​សារ​កសិ​ករ​ក្នុង​ឃុំ និ​យាយ​រួម​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង។ សមា​គម​កំ​ពុង​លើក​ទឹក​ចិត្ត​កសិ​ករ​បើក​ទូលាយ​ទម្រង់​នេះ”៕ 

                          សើុង​ម៉ា​ល័យ-វិមាន

ចែករំលែកអត្ថបទ