ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/11/2025 - 07:30

សា​លា​យោ​ធា​នៃ​យោធ​ភូមិ​ភាគ៩ ចាត់តាំង​កម្ម​វិធី​ពិនិត្យ​ជំ​ងឺ​និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ 

សា​លា​យោ​ធា​នៃ​យោធ​ភូមិ​ភាគ​៩ បាន​សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​យោ​ធា១២១ ចាត់តាំងកម្ម​វិធី​ពិ​និត្យ​ជំ​ងឺ ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ ព្រម​ទាំង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​នៅ​សង្កាត់​មី​ស្វៀង (ទី​ក្រុង​កឹង​ធើ)។

ក្រុម​គ្រូ​ពេទ្យ​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​នៅ​សង្កាត់​មី​ស្វៀង។

ក្រុម​ការ​ងារ​បាន​ធ្វើ​ការ​ពិគ្រោះ​សុខ​ភាព ពិ​និត្យ​ជំងឺ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​ជាង៣០០​នាក់ នៅ​លើ​ភូមិ​ឋាន​ឃុំ​ង៉ុក​តូ​និង​សង្កាត់​មី​ស្វៀង; ព្រម​ទាំង​ជូន​អំ​ណោយ១០ចំ​ណែក មួយ​ចំ​ណែក​គិត​ជា​ទឹក​ប្រាក់១លាន​ដុង (រួម​មាន​គ្រឿង​ឧប​ភោគ​បរិ​ភោគ និង​ទឹក​ប្រាក់៥០០​.០០០ដុង) ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​នៅ​សង្កាត់​មី​ស្វៀង។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​មី​ស្វៀង និង​សា​លា​យោ​ធា​នៃ​យោធ​ភូមិ​ភាគ​៩
ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ។

ស្រប​ក្នុង​ឱកាស​នេះ​ដែរ សា​លា​យោ​ធា​នៃ​យោធ​ភូមិ​ភាគ​៩ បាន​ចាប់​ផ្តើម​សាង​សង់ផ្ទះ​មហា​សាមគ្គី​២​ខ្នង (តម្លៃ៦០លាន​ដុង​ក្នុង​មួយ​ខ្នង) ជូន​គ្រួ​សារ​បង​ស្រី លី​ធី​ថាញ់​ទ្រៀង នៅ​សង្កាត់​មី​ស្វៀងនិង​គ្រួ​សារ​ លោកឡឹម​ថាញ់​លីម នៅ​ឃុំ​ង៉ុក​តូ។

វរសេនីយ៍​ឯក ង្វៀង​ថាញ់​ត្រុក ស្នង​ការ​នយោ​បាយ​រង​សា​លា​យោ​ធា​នៃ​យោធ​ភូមិ​ភាគ​៩ (ឈរ​ទី៣រាប់​ពី​ឆ្វេង) ប្រ​គល់​ថវិ​កា​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សារ​បង​ស្រី លី​ធី​ថាញ់​ទ្រៀង នៅ​សង្កាត់​មី​ស្វៀង។

តាម​ប្រ​សាសន៍​របស់​លោក​វរសេ​នីយ៍​ឯក ង្វៀង​ថាញ់​ត្រុក ស្នង​ការ​នយោ​បាយ​រង​សា​លា​យោ​ធា​នៃ​យោធ​ភូមិ​ភាគ​៩ ឱ្យ​ដឹង៖ កម្ម​វិធី​នេះ​គឺ​ជា​សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​វិល​មក​កាន់​ប្រ​ភព និង​អនុ​វត្ត​ការ​ងារ​ប្រ​ជា​ចលនា​ដើម្បី​អប​អរ​សា​ទរ​អនុ​ស្សាវ​រីយ៍៨០ឆ្នាំ ទិវា​ប្រ​វេណី​សា​លា​យោ​ធា​នៃ​យោធ​ភូមិ​ភាគ (១០/​១១/​១៩៤៥-១០​/១១​/២០២៥) តាម​រយៈ​នោះ ពង្រឹង​ការ​ទំ​នាក់​ទំ​នង​សាមគ្គី​យ៉ាង​ជិត​ស្និទ្ធ​រវាង​អង្គ​ភាព​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ និង​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន ព្រួត​ដៃ​ជា​មួយ​ភូមិ​ភាគ​នា​នា ដើម្បី​គិត​គូរ​សុខ​ភាព​និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក រួម​ចំ​ណែក​រឹត​បន្តឹង​ចំ​ណង​សាមគ្គី​ភាព​រវាង​យោ​ធា​និង​ប្រ​ជា​ជន។

ដំ​ណឹង​និង​រូបថត៖ ស្វឹង​ង្វៀង-មុនី

ចែករំលែកអត្ថបទ