ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

03/11/2025 - 07:30

មហា​សន្និ​បាត​តំ​ណាង​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូ​ជី​មិញ​នៃ​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ អា​ណត្តិ​កាល ២០២៥​-២០៣០ 

សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូ​ជី​មិញ​នៃ​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ បាន​រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​លើក​ទី ១ អា​ណត្តិ​កាល ២០២៥​-២០៣០។   ថ្នាក់​ដឹក​នាំ​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ      គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ​ ។ល។ បាន​អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត។

គណៈ​ប្រតិ​បត្តិ​ការ​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូ​ជី​មិញ​នៃ​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ អា​ណត្តិ​កាល ២០២៥​- ២០៣០ បង្ហាញ​មុខនិង​ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​អ្នក​តំ​ណាង។ 

ដំ​ណាក់​កាល ២០២២​- ២០២៥ សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូ​ជី​មិញ​នៃ​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​និង​ចលនា​យុវ​ជន ដូច​ជា អនុវត្តន៍​សំ​ណង់ផ្នែក​ការ​ងារ​យុវ​ជន​ជាង៣០សំ​ណង់; ចលនា​និង​ចែក​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​និង​កុមារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ជាង១.០០០ចំ​ណែក;រៀប​ចំ​ពិ​គ្រោះ ពិ​និត្យ​ជំ​ងឺ និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​ជាង១.៥០០លើក​នាក់; ដាំ​ដើម​ឈើ​គ្រប់​ប្រ​ភេទ​ជាង១.០០០​ដើម​។ល។  អង្គ​ភាព​រៀប​ចំ​ប្រតិ​បត្តិ​ការ​យោ​ធា​វិល​មក​កាន់​ប្រ​ភព​ដំ​ណើរ​ទៅ​កាន់​អា​ស័យ​ដ្ឋាន​ក្រ​ហម និង​ទស្សនា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​បាន​ជាង​៣០​លើក ដើម្បី​អប់រំ​ប្រ​វេណី​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន និង​យុវ​ជន។

អា​ណត្តិ​កាល ២០២៥-២០៣០ សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូ​ជី​មិញ​នៃ​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ ខិត​ខំ​អនុវត្ត​សំ​ណង់​យុវ​ជន​ចំ​នួន​៣ គឺ​ចូល​រួម​អភិ​វឌ្ឍន៍ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ផ្លាស់​ប្តូរ​ឌី​ជី​ថល; ចូល​រួម​ដាំ​និង​ថែ​ទាំ​ដើម​ឈើ​គ្រប់​ប្រ​ភេទ​បាន១.០០០​ដើម និង​មាន​យុវ​ជន​ជាង៦០% ចូល​រួម​ក្នុង​សកម្ម​ភាព​លើក​កម្ពស់​សមត្ថ​ភាព​ឌី​ជី​ថល សមត្ថ​ភាព​ប្រើ​ប្រាស់​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា អា​ស្រ័យ​ដោយ​សម្ព័ន្ធ​យុវ​ជន​ចាត់តាំង​ឡើង; មាន​កម្មា​ភិបាល​សម្ព័ន្ធយុវ​ជន សមា​ជិក​​យុវ​ជន និង​យុវ​ជន​ជាង៣០០នាក់ បាន​បំ​ពាក់​បំ​ប៉ន​លើក​កម្ពស់​បំ​ណិន​កិច្ច​ការ​បរ​ទេស សមា​ហ​រណ​កម្ម​អន្តរ​ជាតិ និង​សមត្ថ​ភាព​ប្រើ​ប្រាស់​ភា​សា​បរ​ទេស​ជា​ដើម។

ក្នុង​ឱកាស​នេះ តំ​ណាង​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ បាន​អនុ​ម័ត​នូវ​សេចក្តី​សម្រេច​តែង​តាំង​គណៈ​ប្រតិ​បត្តិ​ការ គណៈ​អចិន្ត្រៃយ៍​លេ​ខា​និង​អនុ​លេ​ខា; គណៈ​កម្មា​ធិការ​ត្រួត​ពិ​និត្យ និង​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូ​ជី​មិញ​នៃ​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ អា​ណត្តិ​កាល ២០២៥​-២០៣០; គណៈ​ប្រតិ​ភូ​ចូល​រួម​មហា​សន្និ​បាត​តំ​ណាង​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូ​ជី​មិញ​ទី​ក្រុង​កឹង​ធើ លើក​ទី​១​ អា​ណត្តិ​កាល ២០២៥​-២០៣០។ បង​ស្រី​ឡេ​ធី​វៀត​ទ្រិញ កាន់​តំ​ណែង​ជា​លេ​ខា​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូ​ជី​មិញ​នៃ​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ អា​ណត្តិ​កាល ២០២៥- ២០៣០៕

មាផាម​ទ្រុង-វិ

ចែករំលែកអត្ថបទ