រយៈពេល៥ឆ្នាំកន្លង ទីក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន។

បងស្រីឡេធីយីវហៀង នៅភូមិភឿកក្វើយ ឃុំធ្វឹងហ្វា ទីក្រុងកឹងធើ បានឧបត្ថម្ភថវិកា ១០ លានដុងពីដើមទុនប្តូរមុខរបរនិងទិញម៉ូតូ សម្រាប់ធ្វើដំណើរកាន់តែងាយស្រួល។
ក្នុងដំណាក់កាល ២០២១-២០២៥ ដើមទុនសរុបសម្រាប់អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច (ហៅកាត់ថា កម្មវិធី) នៅខេត្តសុកត្រាំង និងខេត្តហូវយ៉ាង (ចាស់) មានចំនួនជាង ១.៥០០ ពាន់លានដុង ក្នុងនោះថវិកាមជ្ឈិមជាង ១.២៧០ ពាន់លានដុង ថវិកាភូមិភាគជាង១៥៧ពាន់លានដុង រួមជាមួយនឹងដើមទុនផ្គួបបញ្ចូលឥណទានគោលនយោបាយ និងការកៀរគរផ្សេងៗទៀតជាង ១០០ ពាន់លានដុង។
ដោយឡែកទីក្រុងកឹងធើ (ចាស់) ទោះបីមិនស្ថិតក្រោមការផ្តល់ផ្ទេរថវិកាមជ្ឈិមក៏ដោយ ប៉ុន្តែ ទីក្រុងបានម្ចាស់ការបែងចែកថវិកាជាង ៦៤ ពាន់លានដុងពីថវិកាភូមិភាគ ដោយផ្គួបបញ្ចូលជាមួយកម្មវិធី និងគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រួមទាំងដើមទុនវិនិយោគអភិវឌ្ឍន៍ដើមទុនបម្រើបុព្វហេតុរដ្ឋ ឥណទានគោលនយោបាយនិងការកៀរគរពីសង្គម។
បច្ចុប្បន្ន ទីក្រុងកំពុងផ្សព្វផ្សាយគម្រោងចំនួន ៩/១០ ចំណុះកម្មវិធីនេះ។ ក្នុងនោះ គម្រោងដោះស្រាយបញ្ហាខ្វះលំនៅឋាន ដីសង់លំនៅឋាន ដីបង្កបង្កើនផល និងទឹកស្អាតប្រើប្រាស់ នាំមកប្រសិទ្ធភាពជាក់ស្តែងដល់ប្រជាជន។ តាមរយៈនោះ ទីក្រុងកឹងធើបានឧបត្ថម្ភដីសង់លំនៅឋានដល់ ៣០៦គ្រួសារ សាងសង់និងជួសជុលផ្ទះ ដល់៣.៣៣៤គ្រួសារ ឧបត្ថម្ភការប្តូរអាជីពដល់៥.៨០២គ្រួសារ ផ្គត់ផ្គង់ទឹកស្អាតដល់៣.២១៦គ្រួសារ និងកសាងសំណង់ផ្គត់ផ្គង់ទឹកស្អាតប្រមូលផ្តុំចំនួន ៤ បច្ចុប្បន្នបានពិនិត្យសម្រេចរួចរាល់។

  ផ្លូវជនបទនៅឃុំឡុងភូ ទីក្រុងកឹងធើ បានវិនិយោគបង្កើនកម្រិត។
ជាពិសេស ភូមិភាគនានាបានអនុវត្តកម្មវិធីនេះស្របតាមតម្រូវការនិងស្ថានភាពជាក់ស្តែង។ លោកយឿងថាញត្វង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនឃុំឡុងភូ មានប្រសាសន៍៖ “ដំណាក់កាល ២០២១ - ២០២៥ ឃុំបានផ្សព្វផ្សាយគម្រោងចំនួន ៥ ចំណុះកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច ដោយមានថវិកាសរុបជិត ៥០ ពាន់លានដុង។ គម្រោងទាំងនេះផ្តោតសំខាន់លើការឧបត្ថម្ភសាងសង់លំនៅឋាន កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឧបត្ថម្ភប្រកបមុខរបរបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជុំជីវភាពប្រជាជន តាមរយៈនោះ រួមចំណែកដល់ការកែលម្អជីវភាពរបស់មាមីងនៅលើភូមិឋាន”។
លោកង្វៀងវុាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សង្កត់ធ្ងន់៖ “ការអនុវត្តកម្មវិធីនេះ បានរួមចំណែកក្នុងការធានាសន្តិសុខសង្គម ជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ការបន្តអនុវត្តកម្មវិធីមានប្រសិទ្ធភាពបានបង្កើនការឯកភាពខ្ពស់ក្នុងទូទាំងសង្គម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងបន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច។ តាមការគ្រោងទុក សរុបប្រភពទុនថវិការដ្ឋសម្រាប់អនុវត្តកម្មវិធី ដំណាក់កាល ២០២៦ - ២០៣០ លើភូមិឋានទីក្រុងកឹងធើគឺជាង ១.៦០០ ពាន់លានដុង”៕
                  ហុងទើ-មេងលី