មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/10/2025 - 09:08

អ្នក​រក្សា​ព្រ​លឹង​វប្ប​ធម៌​ខ្មែរ​ណាម​បូ​ 

សិប្ប​ករ​ឆ្នើម​ឡឹម​ផែន​ កើត​ឆ្នាំ​ ១៩៥១ នៅ​ភូមិ​បារ​ស្រែ​ A ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ (បច្ចុប្បន្ន​ ឃុំ​សុង​ឡុក​ ខេត្ត​វិញ​ឡុង​) បាន​ចាត់​ទុក​ជា​បុគ្គល​គំរូ​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​បេតិក​ភណ្ឌ​វប្ប​ធម៌​ខ្មែរ​ណាម​បូ​។ ផ្ដើម​ពី​ចំ​ណូល​ចិត្ត​តន្ត្រី​ប្រ​ពៃ​ណី​និង​ជាង​ឈើ​ ក្នុង​ឆាក​ជីវិត​គាត់​គឺ​ផ្ដោត​លើ​ការ​ច្នៃ​ឧបករណ៍​ភ្លេង​ ស្តារ​ឡើង​វិញ​នូវ​វត្ថុ​តាំង​និង​បង្ហាត់​បង្រៀន​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ។

សិប្ប​ករ​ឡឹម​ផែន។

តាំង​ពី​ក្មេង​ ឡឹម​ផែន​ តែង​ទៅ​តាម​ឪ​ពុក​ធ្វើ​ជាង​នៅ​តាម​វត្ត​ខ្មែរ​ជា​ច្រើន​កន្លែង​ ទន្ទឹម​នឹង​នោះ​ឡឹម​ផែន​ក៏​បាន​រៀន​ធ្វើ​ឧបករណ៍​ភ្លេង​ផង​ដែរ។ ពេល​ទៅ​បំ​ពេញ​ភារ​កិច្ច​កង​ទ័ព​នៅ​ប្រ​ទេស​កម្ពុជា​ បាន​ជំ​រុញ​ឱ្យ​គាត់​បន្ត​អា​ជីព​ ហើយ​មាន​ឱកាស​រៀន​សូត្រ​ពីសិប្ប​ករ​នៅ​ទី​នោះ។ ពេល​ត្រ​ឡប់​មក​មាតុ​ភូមិ​ គាត់​នៅ​តែ​បន្ត​បំ​ណង​ប្រាថ្នា​ ហើយ​ក៏​បាន​បញ្ជាក់​ពី​ស្នា​ដៃ​ដ៏​ប៉ុន​ប្រ​សប់​តាម​រយៈ​ឧបករណ៍​ភ្លេង​ប្រ​ពៃ​ណី​ ដូច​ជា៖ ភ្លេង​ពិណ​ពាទ្យ​ ទ្រ ស្គរ​ដៃ​ តា​ខេ​។ល។ ឆ្នាំ​ ១៩៩០ គាត់​ “ចាប់​ផ្ដើម​អា​ជីព”  ហើយ​ផលិត​ផល​របស់​គាត់​ក៏​ល្បី​ល្បាញ​នៅ​ក្នុង​តំ​បន់។ ជាង​នេះ​ ទៅ​ទៀត​ ឡឹម​ផែន​ ថែម​ទាំង​ចេះ​លេង​ឧបករណ៍​ភ្លេង​ប្រ​ពៃ​ណី​ជា​ច្រើន​ប្រ​ភេទ​យ៉ាង​ស្ទាត់​ជំ​នាញ​ បាន​មា​មីង​ខ្មែរ​ក្នុង​ភូមិ​អញ្ជើញ​សម្តែង​នៅ​ក្នុង​ឱកាស​ពិ​ធី​បុណ្យ​ទាន​ផ្រេងៗ។

ពិ​សេស​ ចាប់​តាំង​ពី​សារ​មន្ទីរ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​ត្រា​វិញ (ចាស់) បាន​កសាង​ គាត់​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ កែ​ច្នៃ​ ធ្វើ​ឡើង​វិញ​នូវ​វត្ថុ​តាំង​ជា​ច្រើន​ដូច៖ ផ្ទះ​រត សា​លា​ ឧប​ករណ៍​កសិ​កម្ម​ មកុដ​ របាំង​មុខ​។ល។ រហូត​ដល់​ទម្រង់​ព្រះ​វិហារ​វត្ត​ខ្មែរ។ ដោយ​មាន​ការ​ប៉ិន​ប្រ​សប់​និង​ការ​យល់​ដឹង​ពី​វប្ប​ធម៌​ប្រ​ជា​ប្រិយ​ វណ្ណ​កម្ម​របស់​គាត់​បាន​ទទួល​ស្គាល់​ដូច​នឹង​គំរូ​ដើម រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​រក្ស​វប្ប​ធម៌​រូបី​របស់​ខ្មែរ​ណាម​បូ។

សិប្ប​ករ​ឡឹម​ផែន​ (ខាង​ឆ្វេង​ទី ២) ប្រ​គំ​ភ្លេង​ប្រ​ពៃ​ណី។

មិន​ឈប់​ត្រឹម​នោះ​ សិប្ប​ករ​ឆ្នើម​ឡឹម​ផែន​ បាន​ធ្វើ​ដំ​ណើរ​សព្វភូមិ​ស្រុក​ដើម្បី​ស្រាវ​ជ្រាវ​និង​ស្ដារ​ឡើង​វិញ​នូវ​តម្លៃ​អរូបី​ដែល​មាន​ហា​និ​ភ័យ​គ្មាន​អ្នក​ស្នង​បន្ត។ គាត់​ចូល​រួម​ស្តារ​ឡើង​វិញ​នូវ​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ​និង​បើក​ថ្នាក់​បង្ហាត់​បង្រៀន​ដល់​យុវ​វ័យ​ដោយ​ឥត​គិត​ថ្លៃ។ បច្ចុប្បន្ន​ គាត់​បាន​បង្ហាត់​បង្រៀន​សិស្ស​រាប់​រយ​នាក់​ ក្នុង​នោះ​ ភាគ​ច្រើន​បាន​ក្លាយ​ជា​បុគ្គល​ស្នូល​របស់​ក្រុម​សិល្បៈ​ខ្មែរ។

ក្នុង​វ័យ​ជាង​ ៧០ ឆ្នាំ​ សិប្ប​ករ​ឡឹម​ផែន​ នៅ​តែ​ខិត​ខំ​ព្យា​យាម​កែច្នៃ​ ស្តារ​ឡើង​វិញ​និង​បង្ហាត់​បង្រៀន។ ឆ្នាំ​ ២០១៥ គាត់​បាន​រដ្ឋ​ប្រ​ទាន​កិត្តិ​នាម សិប្ប​ករ​ឆ្នើម​ ប្រ​ភេទ​ចំ​ណេះ​ដឹង​ប្រ​ជា​ប្រិយ​ និង​សិល្បៈ​សម្តែង​ប្រ​ជា​ប្រិយ។ គាត់​មិន​ត្រឹម​តែ​ជា​សិប្ប​ករ​ប៉ិន​ប្រ​សប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា “អ្នក​រក្សា​ព្រ​លឹង​” វប្ប​ធម៌​ខ្មែរ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​នូវ​អត្ត​សញ្ញាណ​ជាតិ​និង​ផ្សព្វ​ផ្សាយ​តម្លៃ​ប្រ​ពៃ​ណី​ទៅ​អនា​គត៕

                            អត្ថបទ​និង​រូប​៖ ទី​ទុយ

ចែករំលែកអត្ថបទ