មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/10/2025 - 08:57

តួ​នាទី​របស់​ប្រ​ជា​ជន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ 

ដោយ​កំ​ណត់​ច្បាស់​ប្រ​ជា​ជន​គឺ​ជា​តួ​អង្គ​សំ​ខាន់​ ជា​កម្លាំង​ស្នូល​និង​ជា​មជ្ឈ​មណ្ឌល​នៃ​ដំ​ណើរ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ទាំង​មូល​នៅ​ភូមិ​ភាគ​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី។ រយៈ​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​តឹប​ង៉ាយ ខេត្ត​វិញ​ឡុង​ បាន​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​កម្ម​វិធី។

ស្ពាន​ជន​បទ​ថ្មី​ នៅ​ភូមិ​ដៃ​ទទឹង​ ឃុំ​តឹប​ង៉ាយ ខេត្ត​វិញ​ឡុង​ កំ​ពុង​ដំ​ណើរ​ការ​កសាង​។

លោក​ថាច់​ស្វឹង​បាច់​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ឃុំ​តឹប​ង៉ាយ ឱ្យ​ដឹង៖ “ដើម្បី​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ កិច្ច​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​ វប្ប​ធម៌​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​” ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​កសាង​ជន​បទ​ថ្មី​លើ​ភូមិ​ឋាន​ឃុំ​ រយៈ​ពេល​កន្លង រណ​សិរ្ស​ឃុំ​បាន​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ រួប​រួម​កម្លាំង​ស្រុះ​ស្រួល​គ្នា កសាង​ជីវ​ភាព​សុខ​ដុម​រមនា ស៊ី​វិ​ល័យ​ សុភ​មង្គល។ ម្យ៉ាង​ទៀត​ ខ្នះ​ខ្នែង​កសាង​ទេស​ភាព​បរិ​ស្ថាន​បៃ​តង​ - ជ្រះ​ - ស្អាត​ រួម​ចំ​ណែក​សម្រេច​ជា​ស្ថា​ពរ​នូវ​លក្ខ​ឋាន​ កសាង​ជន​បទ​ថ្មី។ ការ​ងារ​ចលនា​របស់​គណៈ​រណ​សិរ្ស​ភូមិ​នី​មួយ​ៗ​ អង្គ​ការ​មហា​ជន​បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​ស្មារតី​ភ្ញាក់​រលឹក​របស់​ប្រ​ជា​ជន។ ផ្ដើម​ពី​នោះ​ រាល់​កិច្ច​បំ​ផុស​ចលនា​ដែល​សមា​គម​ អង្គ​ការ​មហា​ជន​បំ​ផុស​ចលនា​តែង​បាន​ប្រ​ជា​ជន​ស្រប​ចិត្ត​ចូល​រួម។ ឆ្លង​តាម​រយៈ​នៃ​ការ​ចលនា​ប្រជា​ជន​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ជិត​ ១,២ ហិក​តា​ កាប់​រំលំ​ឈើ​គ្រប់​ប្រ​ភេទ​ដើម្បី​ពង្រីក​ផ្លូវ​គមនា​គមន៍​ជន​បទ ចូល​រួម​កម្លាំង​ពល​កម្ម​ជាង​ ២.៥០០ ថ្ងៃ”។

ពូត្រឿង​សៀ នៅ​ភូមិ​ដៃ​ទទឹង ឱ្យ​ដឹង៖ “ការ​ចូល​រួម​ជ្រោម​ជ្រែង​កិច្ច​ចលនា​ទូទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ អា​ស្រ័យ​ដោយ​រណ​សិរ្ស​ឃុំ​បំ​ផុស​ចលនា​ គ្រួ​សារ​ខ្ញុំ​បាន​បរិច្ចាគ​ដី​ជាង​ ២០០ ម៉ែត្រ​ការ៉េ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​រយ​លាន​ដុង ដើម្បី​ពង្រីក​ផ្លូវ​ជន​បទ​ក្នុង​ភូមិ​ និង​បរិច្ចាគ​ដី​ស្រែ​ ១៥០ ម៉ែត្រ​ការ៉េ ដើម្បី​រដ្ឋ​អំ​ណាច​កសាង​ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​សម្រាប់​បម្រើ​ការ​ស្រោច​ស្រព​កសិ​កម្ម។ ក្រៅ​ពី​នេះ​ គ្រួ​សារ​ខ្ញុំ​នៅ​ទាំង​អនុវត្ត​ចលនា​សុខុ​មាល​ភាព​សង្គម​ជា​ច្រើន​ដែល​ភូមិ​ភាគ​បំ​ផុស​ ចលនា​គ្រួ​សារ​និង​សាច់​ញាតិ​អនុវត្ត​ល្អ​គោល​មា​គ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ”។

ទន្ទឹម​នឹង​នោះ​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​តឹប​ង៉ាយ ថែម​ទាំង​ផ្តោត​សំ​ខាន់​លើ​ការ​ផ្សព្វ​ផ្សាយ ចលនា​សមា​ជិក​និង​ប្រ​ជា​ជន​អនុវត្ត​កិច្ច​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជនសាមគ្គី​កសាង​វប្ប​ធម៌​មណ្ឌល​តាំង​ទី​លំ​នៅ​” កសាង​ជន​បទ​ថ្មី​ ចលនា​ប្រ​ជា​ជន​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​ ដាំ​ដុះ​ ចិញ្ចឹម​សត្វ​មាន​ប្រ​សិទ្ធ​ភាព។ លទ្ធ​ផល​ជា​រៀង​រាល់​ឆ្នាំ​មាន​ជាង​ ៩៥% គ្រួ​សារ​សម្រេច​បទ​ដ្ឋាន​ គ្រួ​សារ​វប្ប​ធម៌​ជន​បទ​ថ្មី​ មាន​ភូមិ​ ១០០% សម្រេច​បទ​ដ្ឋាន​ជា​ភូមិ​ជន​បទ​ថ្មី​ ក្នុង​នោះ​ មាន​៤​ភូមិ​ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​គំរូ។

ផ្តើម​ពី​ភាព​ជាក់​ស្តែង​នោះ​បញ្ជាក់​ឱ្យ​ឃើញ​ថា រាល់​ការ​ចលនា​របស់​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​តឹប​ង៉ាយ ផ្សព្វ​ផ្សាយ​រយៈ​ពេល​កន្លង​ពង្រីក​បាន​នូវ​កម្លាំង​ផ្ទៃ​ក្នុង​ ទាញ​យក​សក្តា​នុភាព​នៃ​ភូមិ​ភាគ​នីមួយៗ​; ជំ​រុញ​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ ប្រ​ពល​វប្ប​កម្ម បង្កើន​រដូវ​អភិ​វឌ្ឍន៍​ចិញ្ចឹម​សត្វ​លើគ្រប់​វិស័យ​ ទម្រង់​សេដ្ឋ​កិច្ច​គ្រួ​សារ​ចម្ការ​ - ស្រះ​ - ក្រោល​ ទម្រង់​ជំ​នាញ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ ទម្រង់​ផលិត​ស្រូវ​ពីរ​រដូវ​ - ដំ​ណាំ​ រួម​ផ្សំ​មួយ​រដូវ​ និង​ទម្រង់​ចិញ្ចឹម​ជ្រូក​ឧស្សា​ហកម្ម​៘ តែងពង្រីក​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន៕

         អត្ថ​បទ​រូប​ថត​- សើុង​ម៉ា​ល័យ​- លី​សៀ

ចែករំលែកអត្ថបទ