មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/06/2025 - 15:14

ឃុំ​ជន​បទ​ថ្មី​គំរូ ថាញ់​ភឿក 

តាម​ប្រ​សាសន៍​លោក ង្វៀង​វៀត​ណាម​ង៉ី អនុ​ប្រ​ធាន​កា​រិយា​ល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន - គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​យ៉ុង​រៀង ខេត្ត​គៀង​យ៉ាង ថាញ់​ភឿក​គឺ​ជា​ឃុំ​ដំ​បូង​បង្អស់​របស់​ស្រុក ហើយ​ក៏​ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ចំ​នួន ៣ របស់​ខេត្ត​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី​គំរូ។

នេះ​ជា​ដង​ផ្លូវ​តភ្ជាប់​ឃុំ​ថាញ់​ភឿក​និង​ឃុំ​ថើយ​ដុង ក្រុង​កឹង​ធើ។ ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​សម្រេច​រួច​រាល់ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ប្រ​ជា​ជន​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​ជា​មួយ​នឹង​ភូមិ​ភាគ​កសាង​ជោគ​ជ័យ​ឃុំ​ជន​បទ​ថ្មី​គំរូ។

ឃុំ​ថាញ់​ភឿក បាន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​នៅ​ឆ្នាំ ២០១៧ និង​សម្រេច​ឃុំ​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០២៣។ ក្រោយ​ពី ១ ឆ្នាំ​ផ្សព្វ​ផ្សាយ​កសាង​ឃុំ​ជន​បទ​ថ្មី​គំរូ ថាញ់​ភឿក កៀរ​គរ​ប្រ​ភព​ទុន​បាន​ជាង ៦៦ ពាន់​លាន​ដុង; ក្នុង​នោះ ប្រ​ជា​ជន អា​ជីវ​កម្ម​និង​សប្បុ​រស​ជន បាន​រួម​វិភាគ​ទាន​ជាង ១១ ពាន់​លាន​ដុង ដើម្បី​អនុវត្ត​សំ​ណង់ គម្រោង​វិនិ​យោគ​កសាង​ជា​សារ​វន្ត​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​គំរូ។ បច្ចុប្បន្ន ឃុំ​បន្ត​រក្សា​លំ​នឹង​នូវ​លក្ខ​ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ទាំង ១៩ ឃើញ​ថា​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​បាន​កែ​លម្អ និង​លើក​កម្ពស់​ដោយ​ឥត​ឈប់​ឈរ។ ផ្តើម​ពី​នោះ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​របស់​ឃុំ​ក្នុង​ឆ្នាំ ២០២៤ សម្រេច​បាន ៨០,៦ លាន​ដុង​/ឆ្នាំ។ អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​សរុប ០,៩៥% ។ ការ​ងារ​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ បាន​បន្ត​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា ក្នុង​នោះ ភូមិ​ថាញ់​ផុង បាន​ទទួល​ស្គាល់​ជា​ភូមិ​ឆ្លាត​វៃ មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​អ៊ីន​ធឺណិត បណ្ដាញ​ខ្សែ​កាប និង​ព័ត៌​មាន​ចល័ត ៤G/៥G គ្រប​ដណ្តប់​ភូមិ​សាស្រ្ត​១០០%។

ពេល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព័ត៌​មាន​ទាក់​ទង បាន​វិនិ​យោគ​ព្រមៗ​គ្នា ប្រ​ជា​ជន​ស្ទាត់​ជំ​នាញ​ក្នុង​ការ​ប្រើ​ប្រាស់​កម្ម​វិធី​បច្ចេក​វិទ្យា​សម្រាប់​ទូទាត់​ការ​ទិញ​ទំ​និញ ផ្សព្វ​ផ្សាយ​ផលិត​ផល​នៅ​លើ​ទី​ផ្សារ​ពា​ណិជ្ជ​កម្ម​អេឡិច​ត្រូ​និក។ល។ ហេតុ​នោះ ទើប​បង្កើន​ប្រាក់​ចំ​ណូល។ ពិ​សេស គឺ​ទ្រង់​ទ្រាយ​សារ​គមនា​គមន៍​ដ៏​សម្បូរ​បែប ជួយ​ឱ្យ​ប្រ​លើក​កម្ពស់​ការ​យល់​ដឹង​និង​យល់​ច្បាស់​ពី​ការ​ផ្លាស់​ប្តូរ​របស់​សង្គម។ បង​ស្រី ដាវ​ធី​ម៉ូយ នៅ​ភូមិ​ថាញ់​ផុង ឱ្យ​ដឹង៖ “ខ្ញុំ​ទិញ​ផ្លែ​ឈើ​ពី​ផុង​ដៀង ក្រុង​កឹង​ធើ មក​លក់​នៅ​ផ្សារ​ថាញ់​ភឿក។ ដោយ​សារ​មាន​ប្រ​ព័ន្ធ​ព័ត៌​មាន​ទំ​នាក់​ទំនង​ទំ​នើប ទើប​ខ្ញុំ​មិន​ចំ​ណាយ​ពេល​ទៅ​ដល់​កន្លែង។ ពេល​ជាប់​រវល់ ខ្ញុំ​អាច​ឆែក​មើល​តាម Zalo បញ្ជាក់​តម្លៃ​រួច​ផ្ទេរ​ប្រាក់។ ការ​ផ្ទេរ​ប្រាក់​សង​តាម​ធនា​គារ​ក៏​ល្អ​ម្យ៉ាង​ដែរ ពី​ព្រោះ​វា​កត់​ត្រា​រាល់​ការ​ដោះ​ដូរ​ទាំង​អស់ មិន​អាច​ប្រ​កែក​បាន​ឡើយ”។

ប្រ​ការ​ពិសេស​គឺ ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ភឿក មាន​លក្ខណៈ​ជំ​រុញ​អនុវត្ត​ព័ត៌​មាន​វិទ្យា​ក្នុង​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល ម្ល៉ោះ​ហើយ សំ​ណុំ​បែប​បទ​រដ្ឋ​បាល​ជាង ៩២,៣៥% បាន​ដោះ​ស្រាយ​ត្រូវ​តាម​ពេល​កំ​ណត់។ ផ្តើម​ពី​នោះ ជួយ​ប្រ​ជា​ជន​ធ្វើ​ក្រ​ដាស​ស្នាម​បាន​ងាយ​ស្រួល។ ផ្អែក​លើ​មូល​ដ្ឋាន​ជន​បទ​ថ្មី​គំរូ ឃុំ​ថាញ់​ភឿក បន្ត​អភិវឌ្ឍ​នូវ​ទម្រង់​ផលិត​កម្ម​ជា​ច្រើន​ផ្តល់​ប្រាក់​ចំ​ណូល​ពី ១០០ លាន​ដុង​/ហិក​តា​/ឆ្នាំ​ឡើង​ទៅ។ ទន្ទឹម​នឹង​នោះ ឧបត្ថម្ភ​មូល​ដ្ឋាន​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម ទាក់​ទាញ​បាន​កម្ម​ករ​ជា​ច្រើន​ដែល​ទំ​នេរ ឧទ្ទេស​នាម​លក់​ផលិត​ផល OCOP ដូច​ជា៖ ងៀត​ត្រី​ស្លូញ ត្រី​ផ្ទក់​នៅ​លើ​ទំព័រ​ព័ត៌​មាន​អេ​ឡិច​ត្រូ​និក​។ល។ ទន្ទឹម​នឹង​នោះ ថែ​រក្សា​ដង​ផ្លូវ មាន​ដាំ​ផ្កា ដាំ​ដើម​ឈើ​លម្អ និង​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ ដើម្បី​បន្ត​រក្សា​ទេស​ភាព​បរិស្ថាន​ភ្លឺ-បៃ​តង-ជ្រះ​-ស្អាត​ជា​ដើម៕

    ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ