30/06/2025 - 14:38

ចាប់​ពី​ថ្ងៃ​ទី ០១/​៧/​២០២៥ អាច​ជ្រើស​រើស​ទី​តាំង​ដាក់​ពាក្យ ស្នើ​សុំ​ចុះ​បញ្ជី​ដី​ធ្លី​នៅ​អង្គ​ភាព​ណា​មួយ​ក្នុង​ខេត្ត​ក៏បាន 

ត្រង់​កថា​ខណ្ឌ ១ មាត្រា ១៨ នៃ​អនុ​ក្រឹត្យ​លេខ ១៥១​/២០២៥​/NĐ-CP (មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ០១/៧/​២០២៥) រដ្ឋា​ភិបាល​បាន​កំ​ណត់៖

រូប​ជា​ឧទា​ហរណ៍។

“ការ​ដាក់​សំ​ណុំ​លិខិត​ត្រូវ​បាន​ចែង​ត្រង់​កថា​ខណ្ឌ ៣ និង​កថា​ខណ្ឌ ៤ មាត្រា ២១ នៃ​អនុ​ក្រឹត្យ​លេខ ១០១/ ២០២៤​/NĐ-CP អ្នក​មាន​តម្រូវ​ការ​ចុះ​បញ្ជី​ដី​ធ្លី​អាច​ជ្រើស​រើស​ទី​តាំង​ណា​មួយ ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​លើ​ភូមិ​សាស្ត្រ​ខេត្ត”។

មុន​នេះ ប្រ​ជា​ជន​ឬ​អា​ជីវ​កម្ម​អាច​ដាក់​ពាក្យ​ស្នើ​សុំ​បាន​នៅ​ស្ថា​ប័ន​ចុះ​បញ្ជី​ដី​ធ្លី​ដែល​មាន​សមត្ថ​កិច្ច​តាម​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​នៅ​កន្លែង​មាន​ក្បាល​ដី។ ប៉ុន្តែ តាម​បទប្បញ្ញត្តិ​ថ្មី ប្រ​សិន​បើ​អនុវត្ត​បែប​បទ​ចុះ​បញ្ជី​ដី​ធ្លី​បាន​ចែង​ត្រង់​កថា​ខណ្ឌ ៣ និង​កថា​ខណ្ឌ ៤ មា​ត្រា ២១ នៃ​អនុ​ក្រឹត្យ​លេខ ១០១/​២០២៤/​NĐ-CP (រួម​មាន៖ ចុះ​បញ្ជី​កម្ម​សិទ្ធិ​ដី​ធ្លី ចុះ​បញ្ជី​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ដែល​ភ្ជាប់​ជា​មួយ​ដី​ផ្តល់​ឬ​ធ្វើ​បច្ចុប្បន្ន​ភាព​វិញ្ញា​បន​បត្រ…) អ្នក​ដាក់​សំ​ណុំ​លិ​ខិត​មាន​សិទ្ធិ​ជ្រើស​រើស​ទី​តាំង​ទទួល​សំ​ណុំ​លិខិត​នៅ​អង្គ​ភាព​ណា​មួយ​នៅ​ក្នុង​ខេត្ត​ឬ​ក្រុង...។

កថា​ខណ្ឌ ៣ និង​កថា​ខណ្ឌ ៤ នៃ​អនុ​ក្រឹត្យ​លេខ ១០១/​២០២៤​/NĐ-CP បាន​កំ​ណត់​ដូច​ខាង​ក្រោម៖

(១) ចុះ​បញ្ជី​ដីធ្លី ទ្រព្យ​សម្បត្តិ​ដែល​ភ្ជាប់​ជា​មួយ​ដី​លើក​ដំ​បូង (ត្រង់​កថា​ខណ្ឌ ៣ មាត្រា ២១ នៃ​អនុ​ក្រឹត្យ​លេខ ១០១​/២០២៤​/NĐ-CP)។

- បុគ្គល​នៅ​ក្នុង​ប្រ​ទេស​ជន​ជាតិ​វៀត​ណាម​ដែល​រស់​នៅ​ប្រ​ទេស​ក្រៅ​ជា​ពល​រដ្ឋ​វៀត​ណាម សហ​គមន៍​ប្រ​ជា​ពល​រដ្ឋ៖

ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ភ្នាក់​ងារ​ច្រក​ចេញ​ចូល​តែ​មួយ តាម​សេច​ក្តី​កំ​ណត់​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត (រួម​មាន​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក ឬ​ថ្នាក់​ឃុំ)។

- អង្គ​ការ​ក្នុង​ប្រ​ទេស អង្គ​ការ​សាសនា អង្គ​ការ​ដែល​មាន​មុខ​ងារ​កិច្ច​ការ​បរ​ទេស អង្គ​ការ​សេដ្ឋ​កិច្ច​មាន​ទុន​វិនិ​យោគ​ពី​បរ​ទេស អ្នក​មាន​ដើម​កំ​ណើត​វៀត​ណាម​រស់​នៅ​ប្រ​ទេស​ក្រៅ៖

 ជ្រើស​រើស​ដាក់​ពាក្យ​នៅ៖

- ភ្នាក់​ងារ​ច្រក​ចេញ​ចូល​តែ​មួយ ឬ​ក៏​កា​រិយា​ល័យ​ចុះ​បញ្ជី​ដី​ធ្លី។

(២) ចុះ​បញ្ជី​ផ្លាស់​ប្តូរ​ដី​ធ្លី ទ្រព្យ​សម្បត្តិ​ដែល​ភ្ជាប់​ជា​មួយ​ដី (ត្រង់​កថា ខណ្ឌ ៤ មាត្រា ២១ នៃ​អនុ​ក្រឹត្យ​លេខ ១០១​/២០២៤​/NĐ-CP)- បុគ្គល សហ​គមន៍​ប្រ​ជា​ពល​រដ្ឋ អាច​ជ្រើស​រើស​ដាក់​ពាក្យ​នៅ៖

- ភ្នាក់​ងារ​ច្រក​ចេញ​ចូល​តែ​មួយ (ថ្នាក់​ខេត្ត/​ស្រុក​/ឃុំ)

- ការិ​យា​ល័យ​ចុះ​បញ្ជី​ដីធ្លី

- សា​ខា​កា​រិយា​ល័យ​ចុះ​បញ្ជី​ដី​ធ្លី។

- អង្គ​ការ បុគ្គល​នៅ​ប្រ​ទេស​ក្រៅ អង្គ​ការ​សេដ្ឋ​កិច្ច​មាន​ទុន​វិនិ​យោគ​ពី​បរ​ទេស៖ ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ភ្នាក់​ងារ​ច្រក​ចេញ​ចូល​តែ​មួយ ឬ​ក៏​ការិ​យា​ល័យ​ចុះ​បញ្ជី​ដីធ្លី។

- អ្នក​ទទួល​ផ្ទេរ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដីធ្លី សិទ្ធិ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ដែល​ភ្ជាប់​ជា​មួយ​ដី៖ អនុវត្ត​តាម​ការ​ជ្រើស​រើស​របស់​ភាគី​ទទួល​និង​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ទី​តាំង​ណា​មួយ​ក្នុង​ចំ​ណោម​ទី​តាំង​ដូច​ពោល​ខាង​លើ៕

   យោង៖ https://​luatvietnam.vn-មុនី

ចែករំលែកអត្ថបទ