មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/06/2025 - 14:38

គំរូ​លេច​ធ្លោ​ក្នុង​ការ​ចលនា​រៀន​សូត្រ​ធ្វើ​តាម​គំរូ​អ៊ំ 

មក​កាន់​ឃុំ​តឹប​ង៉ាយ ​ស្រុក​ទីវ​កឹង ​ខេត្ត​ត្រា​វិញ ​និយាយ​ដល់​លោក​ត្រឿង​សៀ ​ប្រជា​ជន​នៅ​ទី​នេះ​អ្នក​ណាក៏​ស្គាល់​និង​គោរព​រាប់​អាន​គាត់​ដែរ។ ​ដ្បិត​អី ​លោក​មិន​ត្រឹម​តែ​ជា​សាក្សី​ដែល​នៅ​រស់​ក្នុង​សម័យ​សង្រ្គាម​ដ៏​លំ​បាក​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ ឧត្ដម​គតិ ​សីល​ធម៌ ​និង​ឥរិយា​បថ​ហូជី​មិញ​ទៀត​ផង។

  លោក​ត្រឿង​សៀ ​កំពុង​ស្រាវ​ជ្រាវ​ឯក​សារ​ដើម្បី​ផ្សព្វ​ផ្សាយ​ជូន​
មាមីង​ខ្មែរ​អំពី​កសាង​ជន​បទ​ថ្មី។

លោក​ត្រឿង​សៀ ​កើត​ឆ្នាំ ​១៩៤១​ មាន​អាយុ​បក្ស​៥៥​ឆ្នាំ ​ជា​យុទ្ធ​ជន​ពិការ​ ៤/៤ ។​ ក្នុង​អំ​ឡុង​ពេល​សង្រ្គាម​កាច​សា​ហាវ​ លោក​រ៉ាប់​រង​មុខ​តំ​ណែង​និង​តួ​នាទី​សំ​ខាន់ៗ​ជា​ច្រើន​ មាន​ដូច៖​ លេ​ខា​បក្ស​ឃុំ​ ប្រ​ធាន​គណៈ​កម្ម​ការ​ចលនា​កង​ទ័ព​ ទទួល​បន្ទុក​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ជា​ដើម។​ ក្នុង​ឆ្នាំ ​១៩៧១​ នៅ​ពេល​បំ​ពេញ​បេសក​កម្ម​ លោក​ត្រឿង​សៀ ​ត្រូវ​រង​របួស​នៅ​ស្មា ​បន្សល់​ទុក​ស្លាក​ស្នាម​សង្រ្គាម​លើ​ខ្លួន​រហូត​មក​ទល់​សព្វ​ថ្ងៃ។ ​ក្រោយ​ពី​បាន​រំដោះ ​លោក​បន្ត​បំ​ពេញ​ការ​ងារ​ ដោយ​ធ្លាប់​កាន់​តំ​ណែង​ជា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ទីវ​កឹង​ (ឆ្នាំ​ ១៩៧៤ -​ ឆ្នាំ​១៩៧៥)​ បន្ទាប់​មក​ជា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ ឆ្នាំ​១៩៨៧។ ​ឆ្នាំ ​១៩៩០​ លោក​ក៏​បាន​ចូល​និវត្តន៍ ​ក្រោយ​ពី​ជិត​ ៣០ ​ឆ្នាំ​លះ​បង់​ដោយ​មិន​មាន​ការ​នឿយ​ហត់។​

លោក​ត្រឿងសៀ​ (អ្នក​ឈរ​កណ្ដាល)​ កំ​ពុង​រ៉ាយ​រ៉ាប់​អំពី​ស្នាដៃ​ខ្លួន​ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​
នឹងដងផ្លូវជនបទថ្មីនៅមុខផ្ទះ។

លោក​ត្រឿង​សៀ ​មាន​ប្រ​សាសន៍៖ ​“អ៊ំ​ហូ​បាន​ទូន្មាន​ថា ​កម្មា​ភិ​បាល​ត្រូវ​តែ​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ប្រ​ជា​ជន។ ​ខ្ញុំ​ជា​កង​ទ័ព​អ៊ំ​ហូ ​ជា​បក្ខ​ជន ​និង​ជា​ជន​ជាតិ​ខ្មែរ​ ដូច្នេះ​ ពេល​ខ្ញុំ​និយាយ​ជា​មួយ​មា​មីង​ ខ្ញុំ​តែង​និយាយ​ពី​បទ​ពិសោធន៍​ពិត ​ផ្តើម​ចេញ​ពី​ទឹក​ចិត្ត​របស់​ខ្ញុំ។ ​ខ្ញុំ​យល់​ឃើញ​ថា ​បក្ស​បាន​គិត​គូរ​ជូន​ប្រ​ជា​ជន​យ៉ាង​ច្រើន​ ខ្ញុំ​មាន​ភារ​កិច្ច​លើក​មក​និយាយ​បន្ត​ដើម្បី​ឱ្យ​កូន​ចៅ​បាន​យល់​ដឹង​ និង​គោរព​ដឹង​គុណ”​។

លោក​ថាច់​រ៉ុង ​លេ​ខា​សា​ខា​បក្ស​ភូមិ​ដៃ​ទទឹង ​ឱ្យ​ដឹង៖ ​“ទោះ​បី​ចូល​និវត្តន៍​ក៏​ដោយ​ ប៉ុន្តែ​លោក ​ត្រឿង​សៀ ​នៅ​តែ​ជា​បក្ខ​ជន​គំរូ​ អស់​ពី​ចិត្ត​ពី​ថ្លើម​ ជា​មួយ​ប្រ​ជា​ជន​ សកម្ម​ផ្សព្វ​ផ្សាយ​ ចលនា​មា​មីង​ ពិសេស​គឺ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ឱ្យ​អនុ​វត្ត​ល្អ​នូវ​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស ​គោល​នយោ​បាយ ​ច្បាប់​របស់​រដ្ឋ។ ​ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ​ពេល​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ស្ដីពី​កសាង​ជន​បទ​ថ្មី ​អភិ​វឌ្ឍន៍​កសិ​កម្ម​តាម​ទិស​ដៅ​ប្រ​កប​ដោយ​ចីរ​ភាព​ គាត់​តែង​ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​ចលនា ​ពន្យល់​ច្បាស់​លាស់​ជូន​មា​មីង​យល់​អំពី​ផល​ប្រ​យោជន៍​យូរ​អង្វែង​នៃ​គោល​ការណ៍ ​គោល​នយោ​បាយ​នីមួយៗ”​។

ស្នង​បន្ត​ប្រ​វេណី​បម្រើ​មាតុ​ភូមិ​ កូន​ប្រុស​របស់​លោក​ត្រឿង​សៀ ​គឺ​បង​ត្រឿង​ណូ​រ៉ុម​ បច្ចុប្បន្ន ​ជា​មេ​បញ្ជា​ការ​រង​នៃ​គណៈ​បញ្ជា​ការ​យោធា​ឃុំ​តឹប​ង៉ាយ។​ អាស្រ័យ​មាន​សណ្ដាប់​ធ្នាប់ ​សីល​ធម៌​និង​របៀប​រស់​នៅ​គំរូ​របស់​អតីត​យុទ្ធ​ជន​ពិការ​ត្រឿង​សៀ ​ជា​កត្តា​សំ​ខាន់​រួម​ចំណែក​ដល់​ការ​បង្កើត​ បុគ្គលិក​លក្ខណៈ ​ឧត្តម​គតិ​រស់​នៅ​ជូន​យុវ​ជន​ជំ​នាន់​ក្រោយ​ក្នុង​គ្រួ​សារ។​ លោក​ត្រឿង​សៀ ​សក្ដិ​សម​ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ​នៅ​ភូមិ​ភាគ៕

                            សើុងម៉ាល័យ -​ ថាច់ធី

ចែករំលែកអត្ថបទ