មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/05/2025 - 10:14

អត្ថ​ប្រ​យោជន៍​នៃ​ការ​ចង​សម្ព័ន្ធ 

ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​នៅ​ឃុំ​ហ្វា​មី ស្រុក​កាយ​ណឿក ខេត្ត​កា​ម៉ាវ បាន​ពង្រីក​តួនា​ទី​ជា​ស្ពាន​តភ្ជាប់​ដើម្បី​ចង​សម្ព័ន្ធ​ផលិត​កម្ម ប្រើ​ប្រាស់​ផលិត​ផល​រវាង​កសិ​កម្ម​និង​អា​ជីវ​កម្ម ព្រម​ជា​មួយ​នោះ ជួយ​ដល់​សមា​ជិក​ផ្លាស់​ប្ដូរ​រូប​ភាព​ផលិត​កម្ម រួម​សាមគ្គី​ដើម្បី​អភិវឌ្ឍន៍​និង​រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល។

សហ​ករណ៍​កៃ​បាត ជួយ​ពល​ករ​នៅ​ជន​បទ​បង្កើន​ប្រាក់​ចំ​ណូល។

កើត​ចេញ​ពី​តម្រូវ​ការ​ជាក់​ស្ដែង​នៅ​តំបន់​វារី​វប្ប​កម្ម គ្រួ​សារ​ទាំង​ឡាយ​បាន​ចង​សម្ព័ន្ធ​ជា​មួយ​គ្នា​ដើម្បី​បង្កើត​ក្រុម​សហ​ករណ៍​ចិញ្ចឹម​បង្គា ក្ដាម​ជ្រះ​នៅ​ភូមិ​កិញ​ទឺ ដោយ​មាន​សមា​ជិក​១៧ នាក់ លើ​ផ្ទៃ​ដី​ជាង ៤០ ហិក​តា។ នៅ​ទី​នេះ សមា​ជិក​ក្នុង​ក្រុម​មិន​ត្រឹម​តែ​បាន​ឧបត្ថម្ភ​ក្នុង​ដំ​ណើរ​ការ​ផលិត​កម្ម​និង​ប្រើ​ប្រាស់​ផលិត​ផល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ឱកាស​រៀន​សូត្រ​បច្ចេក​ទេស ដោះ​ដូរ​បទ​ពិ​សោធន៍​ទៅ​វិញ​ទៅ​មក លើក​កម្ពស់​ចំ​ណេះ​ដឹង ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​ទី​ផ្សារ ឧបត្ថម្ភ​ទុន​ផលិត​កម្ម ពូជ​ជី ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ក្នុង​តម្លៃ​សម​រម្យ។

លោក​ង្វៀង​ហ្វាង​ចេវ ប្រ​ធាន​ក្រុម​សហ​ករណ៍ ឱ្យ​ដឹង៖ “ចាប់​តាំង​ពី​ចូល​រួម​សហ​ករណ៍ ខ្ញុំ​រួម​នឹង​សមា​ជិក​ក្នុង​ក្រុម​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​អំ​ពី​ដំ​ណើរ​ការ​ចិញ្ចឹម​បង្គា ក្ដាម ចាប់​តាំង​ពី​ដំ​ណាក់​កាល​ភ្ញាស់​កូន ថែ​ទាំ​រហូត​ដល់​ប្រ​មូល​ផល។ គិត​ជា​មធ្យម​ភាគ ក្នុង​មួយ​ឆ្នាំៗ​សហ​ករណ៍​ចិញ្ចឹម​បង្គា ក្ដាម លក់​ពី​២០០​តោន​ទៅ​៣០០​តោន។ ទន្ទឹម​នឹង​នោះ សហ​ករណ៍​ផលិត​ក្នុង​បរិ​មាណ​ច្រើន តាម​បទ​ដ្ឋាន​ជ្រះ ចុះ​កិច្ច​សន្យា​ម៉ៅ​ទិញ​ផលិត​ផល​ជា​មួយ​នឹង​អា​ជីវ​កម្ម លក់​ក្នុង​តម្លៃ​ខ្ពស់ មិន​ទទួល​រង​ឈ្មួញ​បញ្ចុះ​តម្លៃ”។ លោក​ង្វៀង​ហ្វាង​ណាម នៅ​ភូមិ​កិញ​ទឺ ជា​សមា​ជិក​សហ​ករណ៍ ចែក​រំលែក៖ “ពី​មុន ខ្ញុំ​ផលិត​កម្ម​ខ្នាត​តូច ជួប​លំ​បាក​យ៉ាង​ច្រើន ក្នុង​ការ​រក​ប្រ​ភព​ទុន​សម្រាប់​វិនិ​យោគ​ផលិត​កម្ម។ ការ​បុល​ទុន​ធនា​គារ​ធ្វើ​បែប​បទ​ស្មុគ​ស្មាញ ចំ​ណែក​បុល​ទុន​ខាង​ក្រៅ​ការ​ប្រាក់​ខ្ពស់ ប្រ​ឈម​នឹង​ហា​និ​ភ័យ​យ៉ាង​ខ្លាំង។ ចាប់​តាំង​ពី​បុល ៥ លាន​ដុង  អំ​ពី​មូល​និធិ​បង្វិល​ជុំ ការ​ប្រាក់​ទាប ខ្ញុំ​អាច​លៃ​លក​សម្រាប់​រដូវ​ផលិត។  រៀង​រាល់​ឆ្នាំ ក្រោយ​ពី​ទូ​ទាត់​ចំ​ណូល​ចំ​ណាយ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រ​ហែល ៨០ លាន​ដុង អា​ស្រ័យ​ហេតុ​នោះ ទើប​សេដ្ឋ​កិច្ច​គ្រួ​សារ​ខ្ញុំ​កាន់​តែ​មាន​ភាព​លំ​នឹង ហើយ​មាន​សេស​សល់​ខ្លះ​សម្រាប់​វិនិ​យោគ​ឡើង​វិញ”។

ចំពោះ​សហ​ករណ៍​កៃ​បាត ឆ្លង​កាត់​ដំ​ណើរ​ការ​សកម្ម​ភាព​និង​អភិ​វឌ្ឍន៍​តាំង​ពី​ការ​ងារ​ជួយ​ប្រ​ជា​ជន​ផ្លាស់​ប្ដូរ​វិធី​សាស្រ្ត​ផលិត​កម្ម​រាយ​ប៉ាយ ខ្នាត​តូច អនុ​វត្ត​បច្ចេក​ទេស​ផលិត​កម្ម​ជឿន​លឿន​តាម​ដំ​ណើរ​ការ​បង្កើត​សង្វាក់​ផលិត​ផល​សុ​វត្ថិ​ភាព​តាម​បទ​ដ្ឋាន VietGAP និង​ASC។ ទន្ទឹម​នឹង​នោះ សហ​ករណ៍​ថែម​ទាំង​ធ្វើ​ពិ​ពិធ​កម្ម​មុខ​របរ​សេវា​កម្ម មាន​ដូច​ទិញ​ផលិត កសាង​ផ្លាក​ពា​ណិជ្ជ​កម្ម ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ផលិត​ផល​ចម្បងៗ​នៃ​កសិ​កម្ម​ភូមិ​ភាគ សម្រេច​បាន​វិញ្ញា​បន​បត្រ OCOP លំ​ដាប់​ផ្កាយ​៣ រួម​មាន​បង្គា​ក្រៀម នំ​បង្គា​ស្រួយ ប្រ​ហិត ត្រី​ភី​ឡា​ព្យា ក្ដាម​ស្រស់; ដោយ​ឡែក​បង្គា​នាគ កម្រិត​បង្កក​សម្រេច​បាន OCOP លំ​ដាប់​ផ្កាយ​៤។ ផលិត​ផល​ត្រូវ​បាន​ផលិត​តាម​ដំ​ណើរ​ការ​ជ្រះ និង​មាន​លេខ​កូដ​ស្វែង​រក​ប្រ​ភព​ច្បាស់​លាស់។ ជា​មួយ​នឹង​លក្ខណៈ​ពិសេស​ដោយ​ឡែក​នៃ​ផលិត​កម្ម រួម​មាន​ដំ​ណាក់​ការ​និង​ដំ​ណើរ​ការ​ជា​ច្រើន សហ​ករណ៍​បាន​បង្កើត​ការ​ងារ​ប្រ​ចាំ​ជូន​ពល​ករ​ជិត ១០ នាក់ ដោយ​មាន​ប្រាក់​ខែ​គិត​ជា​មធ្យម​ភាគ ម្នាក់​ប្រ​ហែល ៤-៥ លាន​ដុង​/ខែ។ មីង​ផាម​ធី​ដេវ នៅ​ភូមិ​កៃ​បាត រីក​រាយ​ឱ្យ​ដឹង៖ “ធ្វើ​ការ​ងារ​ក្នុង​សហ​ការណ៍​ជួយ​ឱ្យ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ទៀង​ទាត់​រាល់​ខែ ជីវ​ភាព​បាន​កែ​លម្អ​និង​លំ​នឹង​ចិត្ត​គិត​គូរ​ឱ្យ​គ្រួ​សារ”។

លោក​ផាម​វ៉ាន់​បាវ បុគ្គ​លិក​រដ្ឋ​ការ​ទទួល​បន្ទុក​កសិ​កម្ម - រុក្ខា​ប្រ​មាញ់ - នេ​សាទ - ធា​រា​សាស្រ្ត - សេដ្ឋ​កិច្ច​សមូហ​ភាព​ឃុំ​ហ្វា​មី ឱ្យ​ដឹង៖ “រយៈ​ពេល​កន្លង កិច្ច​ការ​ផ្លាស់​ប្ដូរ​វិធី​សាស្រ្ត​ផលិត​កម្ម​ខ្នាត​តូច រាយ​ប៉ាយ មក​ជា​ទម្រង់​សហ​ករណ៍ សហ​ករណ៍​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូលាយ​ក្នុង​ភូមិ​សាស្រ្ត​ឃុំ។ ដំ​ណើរ​ការ​នេះ គឺ​សំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម គុណ​ភាព​ផលិត​ផល បង្កើន​លក្ខណៈ ចង​សម្ព័ន្ធ​រវាង​គ្រួ​សារ ព្រម​ជា​មួយ​នោះ ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​គំ​និត​ផលិត​កម្ម​តាម​ទិស​ដៅ​សមូហ​ភាព រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​ប្រ​កប​ដោយ​ចីរ​ភាព​និង​អភិវឌ្ឍន៍”៕

 យោង៖ កា​សែត​កា​ម៉ាវ - ថាច់​ធី

ចែករំលែកអត្ថបទ