22/10/2025 - 08:57

ក្តី​ទុក​ចិត្ត​និង​បំ​ណង​ប្រាថ្នា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ 

ឆ្នាំ​សិក្សា​ ២០២៥​-២០២៦ ជា​ឆ្នាំ​ដំ​បូង​ដែល​ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​ចិត្ត​លេខ ៧១-​NQ/TW ចុះ​ថ្ងៃ​ទី ២២ ខែ​សី​ហា​ ឆ្នាំ​២០២៥ របស់​កា​រិយា​ល័យ​នយោ​បាយ អំ​ពី​ការ​លោត​ផ្លោះ​អភិ​វឌ្ឍ​អប់រំ​និង​បណ្តុះ​បណ្តាល។ នេះ​ចាត់​ទុក​ជា​របត់​ដ៏​សំ​ខាន់​សម្រាប់​ផ្នែក​អប់រំ​និ​យាយ​រួម​ សា​លា​អនុ​វិទ្យា​ល័យ​ និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ថាញ់​ភូ ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ និយាយ​ដោយ​ឡែក។ ឆ្នាំ​សិក្សា​ថ្មី​ ចាប់​ផ្តើម​ដោយ​ការ​ប្តេជ្ញា​ចិត្ត​និង​ក្តី​រំពឹង​អំ​ពី​ការ​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​និង​ប្រ​កប​ដោយ​ចីរ​ភាព។

ម៉ោង​សិក្សា​របស់​សិស្ស​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ថាញ់​ភូ
ឃុំញូយ៉ា ទីក្រុងកឹងធើ។

រយៈ​ពេល​ជិត​ ១៣ ឆ្នាំ​កសាង​និង​អភិ​វឌ្ឍ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ភូ  មាន​មូល​ដ្ឋាន​សម្ភារៈ​បាន​វិនិ​យោគ​កសាង​សម​រម្យ​ កង​ជួរ​គ្រូ​បង្រៀន​អស់​ពី​ចិត្ត​នឹង​អា​ជីព​ សិស្ស​លុះ​ក្នុង​ដំ​បូន្មាន​ទាំង​គ្រូ​និង​សិស្ស​ខំ​ប្រឹង​ឈាន​ឡើង​ឥត​ឈប់​ឈរ។ លោក​គ្រូ​យឿង​សា​ផល ចាង​ហ្វាង​សា​លា​ ឱ្យ​ដឹង៖ ជា​មួយ​ស្មារតី​សាមគ្គី​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ គ្រូ​និង​សិស្ស​របស់​សា​លា​សម្រេច​បាន​ស្នា​ដៃ​លេច​ធ្លោ​ជា​ច្រើន។ ឆ្នាំ​សិក្សា​កន្លង នៅ​កម្រិត​អនុ​វិទ្យា​ល័យ​ អត្រា​សិស្ស​សម្រេច​និទ្ទេស​គ្រាន់​បើ ពូកែ​ជិត​ ៧០%; ចរិយា​សម្បត្តិ​ល្អ​សម្រេច​ជាង​៩០%; កម្រិត​វិទ្យា​ល័យ​ អត្រា​សិស្ស​សម្រេច​និទ្ទេស​គ្រាន់​បើ ពូ​កែ​ ជិត​៨០%; ចរិយា​សម្បត្តិ​ល្អ​សម្រេច​ជិត​ ១០០%; សិស្ស​ខ្នះ​ខ្នែង​ចូល​រួម​រាល់​ការ​ចលនា​ពិ​ធី​ប្រ​ឡង​ ហើយ​ទទួល​បាន​រង្វាន់​លេខ២ ចំ​នួន​១រង្វាន់​ លើក​ទឹក​ចិត្ត​ចំ​នួន​៦ នៅ​ក្នុង​សម័យ​ប្រ​ឡង​សិស្ស​ពូ​កែ​ថ្នាក់​ខេត្ត​ និង​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ចំ​នួន​ ១ ក្នុង​ពិធី​ប្រ​ឡង​ថ្នាក់​ជាតិ…។

ឆ្នាំ​សិក្សា​នេះ​ ទូទាំង​សា​លា​មាន​សិស្ស ៤៧៣ នាក់​ ក្នុង​នោះ​ សិស្សអនុ​វិទ្យា​ល័យ​មាន ២៦៧ នាក់​ សិស្ស​វិទ្យា​ល័យ​ ២០៦ នាក់​ មាន​កម្មា​ភិបាល គ្រូ​បង្រៀន​និង​បុគ្គ​លិក​៤៩​នាក់។ នេះ​ជា​ឆ្នាំ​សិក្សា​ដែល​មាន​ការ​រំ​ពឹង​ជា​ច្រើន​ ប៉ុន្តែ​ក៏​ពោរ​ពេញ​ដោយ​ការ​លំ​បាក​សាក​ល្ប​ង ពេល​ទូទាំង​ផ្នែក​អប់រំ​ជំ​រុញ​ការ​ផ្លាស់​ថ្មី​ជា​សារ​វន្ត​គ្រប់​ជ្រុង​ជ្រោយ​ តាម​ស្មារតី​សេចក្តី​សម្រេច​ចិត្ត​លេខ​៧១។ ចំ​ពោះ​បញ្ហា​លំ​បាក​សាក​ល្បង​ខាង​លើ សមូហ​ភាព​គ្រូ​បង្រៀន​និង​សិស្ស តែង​កំ​ណត់​ទិស​ដៅ​ច្បាស់​លាស់​ ជាក់​លាក់ ដើម្បី​ឆ្នាំ​សិក្សា​ថ្មី​នេះ​ អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​និង​នាំ​នូវ​ស្នា​ដៃ​ថ្មី​ៗ​ជូន​សា​លា។

ប្អូន​កាវ​ធីប៊ិត​ពឿង សិស្ស​ថ្នាក់​ទី ១០A១ ចែក​រំលែក៖ “ឆ្នាំ​សិក្សា​ថ្មី​ ជា​មួយ​ការ​លំ​បាក សាក​ល្បង​ជា​ច្រើន​ ម៉្លោះ​ហើយ​ចាប់​ពី​ដើមឆ្នាំ​សិក្សា​ ប្អូន​ក៏​មាន​ផែន​ការ​និង​រៀប​ចំ​ពេល​វេលា​សម្រាប់​ខ្លួន​ឱ្យ​បាន​សម​ស្រប​ ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ល្អ​បំ​ផុត​ក្នុង​ការ​សិក្សា។ ពេល​ចូល​សា​លា​ ប្អូន​យកចិត្ត​ទុក​ដាក់​ស្តាប់​គ្រូ​ពន្យល់​មេ​រៀន​ ចំណុច​ណា​មិន​ទាន់​យល់​ ប្អូន​ក៏​សួរ​លោក​គ្រូ​ អ្នក​គ្រូ​ភ្លាម​ ពួក​ប្អូន​បង្កើន​ការ​សិក្សា​ជា​ក្រុម”។ ជា​មួយ​នឹង​ទិស​ដៅ​ផែន​ការ​ដាក់​ចេញ​ សង្ឃឹម​ថា​ឆ្នាំ​សិក្សា​ថ្មី​នេះ​ សិស្សានុ​សិស្ស​នឹង​សម្រេច​បាន​លទ្ធ​ផល​ល្អ​ជា​ច្រើន​ រួម​ចំ​ណែក​បង្កើត​ភាព​ជោគ​ជ័យ​រួម​សម្រាប់​សា​លា។

“ជា​មួយ​ស្មារតី​ “ក្រឹត្យ​ក្រម​ច្នៃ​ប្រ​តិដ្ឋ​ លោត​ផ្លោះ​ និង​អភិ​វឌ្ឍ” នៅ​ឆ្នាំ​សិក្សា​ថ្មី​ សា​លា​រៀន​នឹង​បន្ត​ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ ពង្រីក​សមត្ថ​ភាព​និង​គុណ​សម្បត្តិ​សិស្ស; ផ្តោត​សំ​ខាន់​ទៅ​លើ​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​គ្រប់​គ្រង​និង​ការ​បង្រៀន។ ទន្ទឹម​នឹង​នោះ​ បង្កើត​បរិស្ថាន​រៀន​សូត្រ​ជិត​ស្និទ្ធ; បំ​ប៉ន​លើក​កម្ពស់​ជំ​នាញ​វិជ្ជា​ជីវៈ​ដល់​កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​បំ​ផុស​ស្មារតី​ច្នៃ​ប្រ​តិដ្ឋ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អប់រំ​សម័យ​ទំ​នើប​” លោក​គ្រូ​ យឿងសា​ផល ចាង​ហ្វាង​សា​លា​បាន​ឱ្យ​ដឹង​ដូច្នេះ”៕

                  អត្ថ​បទ​និង​រូប​ថត​៖ ថាញ​វ៉ាង​-ប្រែ​សម្រួល​៖ មុនី  

ចែករំលែកអត្ថបទ