10/10/2025 - 07:07

ដើម​កំ​ណើត​និង​អត្ថ​ន័យ​វត្ត​ខ្មែរ​បុរាណ​នៅ​ទី​ក្រុង​កឹង​ធើ 

ទី​ក្រុង​កឹង​ធើ​គឺ​ជា​ក្រុង​មាន​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​ចំ​នួន​១២០​វត្ត ឈរ​លេខ២​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ វត្ត​មួយ​ចំ​នួន​បាន​កកើត​រាប់​រយ​ឆ្នាំ​ ដែល​មាន​ប្រ​ភព​ដើម​ទាក់​ទង​ដល់​រឿង​និទាន​និង​វត្ថុ​តាង​ដែល​ជា​និមិត្ត​រូប​តំ​ណាង​ឱ្យ​វត្ត​ទាំង​នោះ។ ជា​ទូ​ទៅ​វត្ត​ខ្មែរ​ទាំង​អស់​មាន​ទី​ធ្លា​ធំ​ទូលាយ​ មាន​ដើម​ឈើ​ធំៗ​ធ្វើ​ជា​ម្លប់​ហើយ​មាន​ភាព​ស្ងប់​ស្ងាត់​និង​ជិត​ស្និទ្ធ​ជា​មួយ​ធម្ម​ជាតិ​។ រុក្ខ​ជាតិ​ធំៗ​នៅ​ក្នុង​វត្ត​នីមួយ​ៗ​ តែង​ផ្សារ​ភ្ជាប់​អនុ​ស្សាវ​រីយ៍​របស់​ពុទ្ធ​បរិស័ទ​និង​ព្រះ​សង្ឃ ពេល​ខ្លះ​ក៏​ជា​ភ័ស្តុ​តាង​បញ្ជាក់​អោយ​ប្រ​វត្តិ​សាស្ត្រ។

ដើម​អម្ពិល​មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ​។

វត្ត​ចម្ប៉ា​មាន​នាម​ពេញ​គឺ​វត្ត​ចម្ប៉ាវ​នា​រាម នាម​នេះ​មាន​ប្រ​ភព​ពី​ឈ្មោះ​ផ្កាច​ម្ប៉ា​ដែល​ដុះ​ច្រើន​នៅ​តំ​បន់​នោះ​តាម​ប្រ​សាសន៍​របស់​ព្រឹទ្ធា​ចារ្យ​មួយ​ចំ​នួន​ វត្ត​ចំ​ប៉ា​ធ្លាប់​បាន​កសាង​នៅ​៣​កន្លែង​ កន្លែង​កកើត​វត្ត​ដំ​បូង​សព្វ​ថ្ងៃ​នៅ​កន្លែង​ព្រះ​ផុស​ ក្រោយ​មក​ព្រះ​ចៅ​អធិ​ការ​ក្នុង​ជំ​នាន់​នោះ​មួយ​អន្លើ​ដោយ​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ក៏​បាន​រុះ​រើ​វត្ត​ទៅ​កសាង​ថ្មី​នៅ​ភូមិ​ត្នោត​ ក្នុង​ឆ្នាំ​១៦៧៦​ក៏​បាន​ផ្លាស់​ទី​តាំង​វត្ត​កសាង​នៅ​កន្លែង​សព្វ​ថ្ងៃ​ ព្រោះ​នៅ​ទីនេះ​មាន​ផ្កា​ចម្ប៉ា​ដុះ​ច្រើន​បាន​ជា​យក​ឈ្មោះ​ផ្កា​នេះ​ដាក់​ឱ្យ​នាម​វត្ត​តែ​ម្តង​។ តាម​វប្ប​ធម៌​ពុទ្ធ​សាសនា​ ផ្កា​ចម្ប៉ា​ជា​និមិត្ត​រូប​ឱ្យ​ជីវិត​ថ្មី​ ការ​ផ្តើម​ថ្មី​ល្អប្រ​សើរ។ ពេល​វេលា​កន្លង​ផុត​ទៅ​ បច្ចុប្បន្ន​ដើម​ចម្ប៉ា​មិន​សូវ​មាន​ច្រើន​ដូច​មុន​ទៀត​ទេ នៅ​សល់​តែ​ចំ​នួន​យ៉ាង​តិច ដុះ​ក្បែរ​កុដិ​ព្រះ​សង្ឃ​ប៉ុណ្ណោះ។

មក​កាន់​វត្ត​ចម្ប៉ា​ ទោះ​បី​ជា​អ្នក​នៅ​ក្នុង​ឬ​ក្រៅ​ទី​ក្រុង​ នៅ​បណ្តា​ឃុំ​ឬ​ភូមិ​ផ្សេង​ៗ នរ​ណា​ក៏​ដឹង​ដើម​អម្ពិល​មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ​ ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​វត្ត​ចម្ប៉ា​នេះ​ដែរ។ តាម​ព្រះ​តេជ​គុណ​ទ្រីវ​ប៊ូន ព្រះ​ចៅ​អធិ​ការ​វត្ត​ចម្ប៉ាវ​នា​រាម​មាន​សង្ឃ​ដី​កា​៖ តាំង​ពី​ព្រះ​អង្គ​នៅ​តូច​គឺ​បាន​ឃើញ​ដើម​អម្ពិល​នេះ​ធំ​បែក​មែក​សា​ខា​ត្រ​ឈឹង​ត្រ​ឈៃ។ ព្រឹទ្ធា​ចារ្យ​ក្នុង​ភូមិ​ស្រុក​ក៏​និយាយ​ថា​ពេល​ពួក​គាត់​ធំ​ដឹង​ក្តី​គឺ​ឃើញ​ដើម​អម្ពិល​នេះ​ទៅ​ហើយ​ ហើយ​នេះ​ក៏​ជា​ទី​រក្សា​នូវ​អនុស្សាវ​រីយ៍​របស់​គ្រប់​ជំ​នាន់​ មក​ដល់​សព្វ​ថ្ងៃ​ដើម​អម្ពិល​១​ដើម​នេះ​នៅ​តែ​ខៀវ​ល្អ​និង​ផ្តល់​ផ្លែ​រាល់​ឆ្នាំ។

បើ​និយាយ​អំពី​អា​យុ​កាល​របស់​ដើម​អម្ពិល​នេះ​គឺ​គ្មាន​អ្នក​ណា​ហ៊ាន​អះ​អាង​ថា​ប៉ុន្មាន​ឆ្នាំ​ ព្រោះ​គ្មាន​ពេល​វេលា​កំ​ណត់​ច្បាស់​លាស់។ ព្រះ​តេជ​គុណ​ទ្រីវ​ប៊ូន ព្រះ​ចៅ​អិការ​វត្ត​ចម្ប៉ា​ឃុំ​ភូ​តឹង​ ទី​ក្រុង​កឹង​ធើ​បាន​ឱ្យ​ដឹង៖ ដើម​អម្ពិល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​និង​អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​មក​ស្វែង​យល់​ ប៉ុន្មាន​ឆ្នាំ​មុន​ មាន​ក្រុម​ស្រាវ​ជ្រាវ​មក​ពិនិត្យ​អា​យុ​កាល​របស់​ដើម​អម្ពិល​ហើយ​ពួក​គេ​បាន​កំ​ណត់​ថា ដើម​អម្ពិល​នេះ​មាន​អា​យុ​កាល​ជាង​៧០០​ឆ្នាំ​ហើយ។ ដើម​អម្ពិល​មាន​កម្ពស់​ប្រ​ហែល​៣០​ម៉ែត្រ ទំ​ហំ​ដើម​៥​នាក់​ឱប​ទើប​ជុំ។ រាល់​ថ្ងៃ​នៅ​ក្រោម​ម្លប់​ដើម​អម្ពិល​មាន​កុមា​រា​ កុមារី​មក​លេង​និង​បេះ​ផ្លែ​ហូប ប្រ​ជា​ជន​នៅ​ជិត​នេះ​ ពេល​ណា​ត្រូវ​ការ​ស្លម្ជូរ​ឬ​ខត្រី​គឺ​តែង​មក​ទី​នេះ​បេះ។ ជា​ពិ​សេស​ នៅ​ក្រោម​គល់​ឈើ​ជា​ទី​ដែលព្រះ​សង្ឃ​អាន​សៀវ​ភៅ​ រៀន​ធម៌​និង​អ្នក​ស្រុក​អង្គុយ​ជជែក​គ្នា។

ដោយ​មាន​ផ្ទៃ​ដីជិត​៥​ហិក​តា​ វត្ត​ចម្ប៉ាវ​នា​រាម​មាន​បណ្តា​សំ​ណង់​យ៉ាង​ស្កឹម​ស្កៃ​និង​ស្រស់​ស្អាត​ ពិ​សេស​បំ​ផុត​គឺ​ព្រះ​វិហារ​កសាង​លើ​ខឿន​គ្រឹះ​ខ្ពស់​ជាង​ផ្ទៃ​ដី​១​ម៉ែត្រ​និង​មាន​ដំ​បូល​ជា​ជាន់។ ចំ​ណុច​ប្លែក​ជាង​វត្ត​ខ្មែរ​ដទៃ​គឺ​នៅ​ទិស​ទាំង​៤ របស់​ព្រះ​វិហារ​មាន​ដាក់​តាំង​សត្វ​ទេព​៤​គូ​ខុស​ពី​គ្នា។ ក្នុង​ទសវត្សរ៍​៥០​ដល់​៨០​នៃ​សតវត្សរ៍ ទី​២០ វត្ត​ចម្ប៉ា​ល្បី​ល្បាញ​ពីការ​អប់រំ​ដោយ​មាន​ការ​បើក​សា​លា​បង្ហាត់​បង្រៀន​ភា​សា​បាលី​ រាល់​​ឆ្នាំ​បណ្តុះ​បណ្តាល​ព្រះ​សង្ឃ អា​ចារ្យ​ជា​ច្រើន​ ពេល​លា​ចាក​សិក្ខា​បទ​បាន​ក្លាយ​ជា​បញ្ញ​វន្ត​ មាន​ការ​គប់​វល់​ជា​ច្រើន​ឱ្យ​ប្រ​ទេស​ជាតិ។ មក​ដល់​សព្វថ្ងៃ​ ការ​ងារ​រក្សា​ភា​សា​និយាយ​ និង​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​តែង​បាន​វត្ត​យក​ចិត្ត​ទុក​ដាក់​ដោយ​វិធី​បើក​ថ្នាក់​ពុទ្ធិកៈ​ជា​រៀង​រាល់​ឆ្នាំ​បាន​ព្រះ​សង្ឃ​និមន្ត​មក​សិក្សា​ផង​ដែរ។

ព្រះ​វិហារ​វត្ត​មហា​ទប់។

វត្ត​សិរី​តេ​ជោ​មហា​ទប់​បាន​ផ្តើម​កសាង​ពី​ឆ្នាំ​១៥៦៩ ស្ថិត​នៅ​សង្កាត់​ភូឡើយ​ បាន​គេ​ដឹង​ស្គាល់​គឺ​ជា​វត្ត​ទេស​ចរណ៍​ដ៏​ល្បី​ល្បាញ ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ទស្សនា។ ព្រោះ​នៅ​វត្ត​នេះ​មាន​សត្វ​ជ្រឹង​រាប់​ពាន់​ក្បាល​រស់​នៅ​លើ​ដើម​ឈើ​ក្នុង​វត្ត ទើប​មាន​ឈ្មោះ​ជា​ភា​សា​វៀត​ណាម​ហៅ​ថា​ជួ​យើយ (មាន​ន័យ​ថា​វត្ត​ជ្រឹង)។ ក្នុង​បរិ​វេណ​វត្ត​មាន​ដើម​ឈើ​ធំៗ​យ៉ាង​ច្រើន​មាន​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ​បង្ក​ជា​​ជម្រក​របស់​សត្វ​ជ្រឹង​ជា​ច្រើន។

វត្ត​នេះ​មិន​ត្រឹម​តែ​ល្បី​ព្រោះ​មាន​សត្វ​ជ្រឹង​រស់​នៅ​ច្រើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ស្ថា​បត្យ​កម្ម​ពិ​សេស​នៃ​វត្ត​បុរា​ណ។ លក្ខណៈ​ពិសេស​របស់​ព្រះ​វិហារ​វត្ត​មហា​ទប់ ទោះ​ជា​មាន​អា​យុ​កាល​ជាង​រយ​ឆ្នាំ​ទៅ​ហើយ​ក៏​នៅ​តែរក្សា​បាន​លក្ខណៈ​បុរាណ​របស់​ខ្លួន​ នេះ​ក៏​ជា​ប្រ​ជុំ​នៃ​សិល្បៈ​វប្ប​ធម៌​តាំង​ពី​ចម្លាក់​ដល់​គំនូរ​ បាន​សិប្ប​ករ​ទាំង​ឡាយ​ឆ្លាក់​និង​គូរ​ដោយ​ផ្ចិត​ផ្ចង់​និង​រស់​រវើក។ ឆ្នាំ​១៩៩៩ វត្ត​មហា​ទប់​បាន​ក្រ​សួង​វប្ប​ធម៌​កីឡា​និង​ទេស​ចរណ៍​ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​ប្រ​វត្តិ​សាស្ត្រ​វប្ប​ធម៌​ថ្នាក់​ជាតិ។ នោះ​គឺ​ជាក្តី​មោទនៈ​របស់​ព្រះ​សង្ឃ​និង​មា​មីង​ពុទ្ធ​បរិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត។

ដើម្បី​រក្សា​និង​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ វត្ត​មហា​ទប់​បាន​បង្កើត​ក្រុម​ភ្លេង​ប្រ​ពៃ​ណី​ ក្រុម​ភ្លេង​ពិណ​ពាទ្យ​និង​បើក​ថ្នាក់​បង្រៀន​រាំ​ឱ្យ​កូន​ក្មួយ។ ក្រៅ​ពី​នេះ​ វត្ត​នៅ​ទាំង​ជា​កន្លែង​បណ្តុះ​បណ្តាល​បញ្ញ​វន្ត​សង្ឃមិន​ត្រឹម​តែ​យល់​ជ្រៅ​ជ្រះ​អំពី​ពុទ្ធ​សាសនា​ហើយ​នេះ​ក៏​ជា​បញ្ញវន្ត​គប់​វាល់ឱ្យ​សង្គម។ ទន្ទឹម​នឹង​នោះ​ វត្ត​នៅ​ទាំង​បើក​ថ្នាក់​បង្រៀន​ឆ្លាក់​ឱ្យ​យុវ​ជន​ខ្មែរ​មាន​តម្រូវ​ការ​រៀន​ ហើយ​មាន​សិប្ប​ករ​ជា​ច្រើន​បាន​ជោគ​ជ័យ​ពី​ថ្នាក់​រៀន​នេះ។ ដោយ​ស្ថា​បត្យ​កម្ម​ពិ​សេស​វត្ត​មហា​ទុប​មិន​ត្រឹម​តែ​ជា​កន្លែង​ប្រតិ​បត្តិ​សាស​នា​ប៉ុណ្ណោះ​ទេ ជាង​នោះ​ទៅ​ទៀត​គឺ​ជា​ផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ឃ្លាំង​វប្ប​ធម៌​នៅ​ណាម​បូ​។ ការ​អភិ​រក្ស​ទស្ស​នីយ​ភាព​ធម្ម​ជាតិ​ រក្សា​បរិ​ស្ថាន​រស់​នៅ​របស់​ហ្វូង​ជ្រឹង​និង​អភិ​រក្ស​សំ​ណង់​បុរាណ​គឺ​ជា​ភារ​កិច្ច​សំ​ខាន់​ដើម្បី​វត្ត​មហា​ទប់​ជាក​ន្លែង​ទេស​ចរណ៍​ពិ​សេស​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ៕

  ហ្វាង​យីវ - អិន​ទ្វឹង​

ចែករំលែកអត្ថបទ