មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/04/2026 - 08:45

អនុ​វត្ត​វិទ្យា​សាស្ត្រ - បច្ចេក​ទេស​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ក្នុង​ការ​ចិញ្ចឹម​ព​ពែ 

ដោយ​ភាព​ប៉ិន​ប្រ​សប់​ក្នុង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ - បច្ចេក​ទេស ទម្រង់​ចិញ្ចឹម​ពពែ​របស់​គ្រួ​សារបង​ហុង​តិន​ង៉ៀ នៅ​ភូមិ​ដើម​ស្វាយ ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ ផ្តល់​ប្រាក់​ចំ​ណូល​ជាង ១០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ។

 ទម្រង់​ចិញ្ចឹម​ពពែ​របស់​បង​ហុង​តិន​ង៉ៀ នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។

ពី​មុន គ្រួ​សារ​បង​ហុង​តិន​ង៉ៀ ធ្វើ​ស្រែ​ជា​ចម្បង ប៉ុន្តែ ប្រ​សិទ្ធ​ភាព​សេច្ឋ​កិច្ច​មិន​ខ្ពស់។ បន្ទាប់​ពី​សិក្សា​ស្រាវ​ជ្រាវ ស្វែង​យល់​តាម​រយៈ​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត និង​បាន​ទៅ​ទស្សនា​សិក្សា​ទម្រង់​ជាក់​ស្តែង​ជា​ច្រើន សង្កេត​ឃើញ​ថា​សត្វ​ពពែ​ងាយ​ចិញ្ចឹម ចំ​ណាយ​ទុន​តិច ប៉ុន្តែ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ដូច្នេះ​បង​ក៏​សម្រេច​ចិត្ត​វិនិ​យោគ​ចិញ្ចឹម​ព​ពែ។ ពេល​នាំ​យើង​ខ្ញុំ​ទៅ​ទស្សនា​ទម្រង់ បង​ង៉ៀ ឱ្យ​ដឹង៖ “ឆ្នាំ ២០២១ ខ្ញុំ​វិនិ​យោគ​សង់​ទ្រុង ទិញ​ពូជ​ពពែ ១០ ក្បាល​មក​ចិញ្ចឹម ដំ​បូង​ជួប​ការ​លំ​បាក​ច្រើន​ដោយ​សារ​ពុំ​ទាន់​មាន​បទ​ពិ​សោធន៍ ប៉ុន្តែ​បន្ទាប់​ពី​រៀន​សូត្រ​របៀប​ចិញ្ចឹម​ថែ​ទាំ​ពី​មា​មីង​ក្នុង​ភូមិ​ភាគ ទម្រង់​នេះ​ក៏​ចាប់​ផ្តើម​មាន​ប្រ​សិទ្ធ​ភាព​ជា​បណ្តើរៗ ម៉្លោះ​ហើយ​ខ្ញុំ​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​ពពែ​រហូត​ដល់​សព្វ​ថ្ងៃ។ ផ្តើម​ពី​ពពែ​ពូជ ១០ ក្បាល ឥ​ឡូវ​កើន​ឡើង​ដល់ ២០ ក្បាល”។

ការ​ចិញ្ចឹម​ព​ពែ​ក្នុង​ទ្រុង ចំ​ណាយ​ទុន​តិច ប្រ​ភព​ចំ​ណី​ងាយ​រក សំ​ខាន់​គឺ​អនុ​ផល​កសិ​កម្ម ស្មៅ​និង​ស្លឹក​ឈើ​ជុំ​វិញ​ផ្ទះ។ ធម្ម​តា​ពូជ​ព​ពែ​អាច​កើត​កូន​បាន ២ ល្បាស់​ក្នុង​មួយ​ឆ្នាំ មួយ​ល្បាស់​ពី ២ ទៅ ៣ ក្បាល ចិញ្ចឹម​ក្នុង​រយៈ​ពេល ៦ ខែ​អាច​ប្រ​មូល​ផល ទម្ងន់​សម្រេច​ពី ២០ ទៅ ៣០ គី​ឡូ​ក្រាមក្នុង​មួយ​ក្បាល។ ក្នុង​មួយ​ឆ្នាំៗ​បង​ង៉ៀ លក់​ព​ពែ​សាច់ ប្រ​មាណ ៧០ ក្បាល លក់​ក្នុង​តម្លៃ​ពី ៩០​.០០០ ដល់ ១០០​.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម ក្រោយ​ពី​ទូ​ទាត់​ចំ​ណាយ​រួច នៅ​ចំ​ណេញ​ប្រ​មាណ ១០០​.០០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ។ សង្កេត​ឃើញ​ទម្រង់​នេះ​មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច បង​ង៉ៀស​ម្រេច​ចិត្ត​បង្កើន​ហ្វូង​ពពែ​ឡើង​ដល់ ៣០ ក្បាល ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល។ “ដើម្បី​ចិញ្ចឹម​ពពែ​មាន​ប្រ​សិទ្ធ​ភាព ក្រៅ​ពី​យល់​ដឹង​លក្ខណៈ​របស់​វា ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​ក៏​មាន​សារៈ​សំ​ខាន់​ណាស់ តាំង​ពី​ការ​សង់​ទ្រុង​រហូត​ដល់​ការ​តាម​ដាន​និង​ថែ​ទាំ​ហ្វូង​ពពែ។ ទ្រុង​សង់​រាន​ខ្ពស់ ស្រ​ឡះ​ស្រ​ឡំ​និង​ជ្រះ​ស្អាត ព្រោះ​សត្វ​ពពែ​មិន​ចូល​ចិត្ត​ទ្រុង​សើម។ ទន្ទឹម​នឹង​នោះ ត្រូវ​ប្រើ​ប្រាស់​ផលិត​ផល​ដំ​បែរ​អតិ​សុខុម​ប្រាណ ដើម្បី​ប្រ​ព្រឹត្តិ​កម្ម​កាក​សំ​ណល់ បញ្ចុះ​ព្រូន​តាម​កាល​កំ​ណត់ ចាក់​វ៉ាក់​សាំង​បង្ការ​រោគ​កក​ឈាម​និង​ជំងឺ​អុត​ជា​ដើម” បង​ង៉ៀ បាន​ឱ្យ​ដឹង​ដូច្នេះ។ អា​ស្រ័យ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ទើប​ទម្រង់​ចិញ្ចឹមព​ពែ​របស់​បង​ង៉ៀ​ធំ​ធាត់​ល្អ អត្រា​ខូច​ខាត​ទាប ជួយ​ឱ្យ​គ្រួ​សារ​គាត់​បង្កើន​ប្រាក់​ចំ​ណូល លំ​នឹង​ជីវ​ភាព។

លោក លី​ថាញ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​មី​ហឿង ឱ្យ​ដឹង៖ “ទម្រង់​ចិញ្ចឹម​ព​ពែ​របស់​បង​ហុងតិន​ង៉ៀ គឺ​ជា​ទិស​ដៅ​សម​ស្រប​សម្រាប់​គ្រួ​សារ​ដែល​មាន​ផ្ទៃ​ដី​តិច​តួច។ ជា​មួយ​លក្ខណៈ​ងាយ​ស្រួល​ចិញ្ចឹម កម្លាំង​ជំ​នះ​ល្អ ចំ​ណាយ​ទុន​តិច ច្រក​ចេញ​លំ​នឹង រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​និង​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព នៅ​ពេល​ខាង​មុខ សមា​គម​នឹង​សកម្ម​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ​ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​បច្ចេក​ទេស​ចិញ្ចឹម​សត្វ បង្ក​លក្ខណៈ​បុល​ទុន ដើម្បី​គ្រួ​សារ​កសិ​ករ​ពង្រីក​ទម្រង់​ចិញ្ចឹម បង្កើន​ប្រាក់​ចំ​ណូល ធ្វើ​មាន​ស្រប​ច្បាប់”៕

                                ថាញ​វ៉ាង - វ៉ាន់​តឹន

ចែករំលែកអត្ថបទ