01/05/2026 - 08:40

ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល ចេញ​សេចក្តី​ប្រ​កាសអំពី​ក្រប​ខ័ណ្ឌ​សមត្ថ​ភាព​ភា​សា​បរ​ទេស​របស់​វៀត​ណាម 

ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល ទើប​ចេញ​សា​រា​ចរ​លេខ ៣៣ អំ​ពី​ក្រប​ខ័ណ្ឌ​សមត្ថ​ភាព​ភា​សា​បរ​ទេស​របស់​វៀត​ណាម

យោង​តាម​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល នេះ​គឺ​ជា​ជំ​ហាន​ធ្វើ​ឱ្យ​សុក្រឹត​ដ៏​សំ​ខាន់ ក្នុង​ការ​កសាង​ប្រ​ព័ន្ធ​បទ​ដ្ឋាន​វាយ​តម្លៃ​សមត្ថ​ភាព ភា​សា​បរ​ទេស​ឱ្យ​ឯក​ភាព ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផ្លាស់​ថ្មី​ជា​មូល​ដ្ឋាន គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ការ​អប់រំ​និង​បណ្តុះ​បណ្តាល ព្រម​ទាំង​បម្រើ​ដល់​ដំ​ណើរ​ការ​សមា​ហ​រណ​កម្ម​អន្តរ​ជាតិ​កាន់​តែ​ស៊ី​ជម្រៅ​របស់​វៀត​ណាម។

សា​រា​ចរ​នេះ​ ដាក់​ចេញ​ក្នុង​គោល​បំ​ណង​បង្កើតបទ​ដ្ឋាន​រួម​មួយ​ អំ​ពី​សមត្ថ​ភាព​ភា​សា​បរ​ទេស​ក្នុង​ទូ​ទាំង​ប្រ​ព័ន្ធ​អប់រំ បង្កើត​ជា​មូល​ដ្ឋាន​សម្រាប់​ការ​កសាង​កម្ម​វិធី​បណ្តុះ​បណ្តាល ចាត់​តាំង​ការ​បង្រៀន ការ​ពិ​និត្យ វាយ​តម្លៃ​និង​ការ​ទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​សិក្សា។ តាម​រយៈ​នោះ ជួយ​ឱ្យ​អ្នក​សិក្សា​កំ​ណត់​ទិស​ដៅ​ច្បាស់​លាស់​សម្រាប់​ដំ​ណើរ​ការ​អភិ​វឌ្ឍ​សមត្ថ​ភាព​ភា​សា​បរ​ទេស ព្រម​ទាំង​ជួយ​ដល់​គ្រឹះ​ស្ថាន​អប់រំ​ទាំង​ឡាយ​លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តាល​ និង​ពង្រឹង​ការ​តភ្ជាប់​រវាង​កម្រិត​សិក្សា​និង​កម្រិត​វិជ្ជា​បណ្តុះ​បណ្តាល។

ចំ​ណុច​លេច​ធ្លោ​នៃ​សា​រា​ចរ​នេះ គឺ​ការ​ធ្វើ​សម​ទិន​ក្រប​ខ័ណ្ឌ​សមត្ថ​ភាព​ភា​សា​បរ​ទេស​របស់​វៀត​ណាម យោង​តាម​ក្រប​ខ័ណ្ឌ​ប្រៀប​ធៀប​រួម​របស់​អឺ​រ៉ុប (CEFR) កំ​ណែ​ថ្មី (២០២០​-២០២១) ធា​នា​លក្ខណៈ​ស្រប​នឹង​បទ​ដ្ឋាន​វាយ​តម្លៃ​អន្តរ​ជាតិ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​ទទួល​ស្គាល់​សញ្ញា​បត្រ វិញ្ញា​បន​បត្រ រវាង​វៀត​ណាម​និង​ប្រ​ទេស​ផ្សេងៗ។

ក្រប​ខ័ណ្ឌ​សមត្ថ​ភាព​ភា​សា​បរ​ទេស​សម្រាប់​ប្រើ​ប្រាស់​នៅ​វៀត​ណាម ត្រូវ​បាន​បែង​ចែក​ជា ៣ កម្រិត (កម្រិត​បឋម កម្រិត​មធ្យម និង​កម្រិត​ខ្ពស់)។ ជាក់​ស្តែង​ដូច​ខាង​ក្រោម៖

ទន្ទឹម​នឹង​នោះ សា​រា​ចរ​ក៏​បាន​បំ​ពេញ​បន្ថែម​កម្រិត “មុន​កម្រិត​១” (Pre - A១) រួម​ចំ​ណែក​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​វាយ​តម្លៃ​ចំ​ពោះ​អ្នក​ចាប់​ផ្តើម​រៀន​ភា​សា​បរ​ទេស ពិ​សេស​សម​ស្រប​ទៅ​នឹង​និន្នា​ការ​នៃ​ការ​បង្រៀន​និង​រៀន​ភា​សា​បរ​ទេស តាំង​ពី​វ័យ​កុ​មារ​នៅ​វៀត​ណាម។ ការ​បំ​ពេញ​បន្ថែម​ទាំង​នេះ ជួយ​ពង្រីក​វិសាល​ភាព​កម្រិត​បណ្តុះ​បណ្តាល ធា​នា​លក្ខណៈ​តភ្ជាប់​និង​គ្រប់​ជ្រុង​ជ្រោយ​នៃ​ក្រប​ខ័ណ្ឌ​សមត្ថ​ភាព។

សា​រា​ចរ​បាន​ផ្តោត​ទៅលើ​ការ​ធ្វើ​ឱ្យ​ច្បាស់​លាស់ និង​លម្អិត​នៃ​ការ​ពិ​ពណ៌​នា​អំ​ពី​សមត្ថ​ភាព​លើ​បំ​ណិន​នី​មួយៗ ដូច​ជា ស្តាប់ និយាយ អាន សរសេរ តាម​រយៈ​នោះ ជួយ​ឱ្យ​គ្រូ​បង្រៀន​និង​អ្នក​សិក្សា​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ ងាយ​ស្រួល​អនុ​វត្ត​ទៅ​ក្នុង​ភាព​ជាក់​ស្តែង​នៃ​ការ​បង្រៀន​និង​វាយ​តម្លៃ។

ចំ​ពោះ​ភា​សា​មួយ​ចំ​នួន​ដែល​មាន​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​ ដូច​ជា ​ភា​សា​ចិន ភា​សា​ជប៉ុន និង​ភា​សា​កូ​រ៉េ សា​រា​ចរ​បាន​ចែង​ច្បាស់​អំ​ពី​ការ​ប្រើ​ប្រាស់​ក្រប​ខ័ណ្ឌ​សមត្ថ​ភាព​ដែល​ចេញ​ដោយ​ប្រ​ទេស​នោះ ដើម្បី​ធា​នា​សម​ស្រប​នឹង​លក្ខណៈ​ភា​សា និង​ទម្លាប់​អន្តរ​ជាតិ។

សា​រា​ចរ​នេះ​មាន​សុពល​ភាព ចាប់​ពី​ថ្ងៃទី ៣១/​៥/​២០២៦ ជំ​នួស​សា​រា​ចរ​លេខ ០១/​២០១៤/​TT-​BGDĐT ប្រ​កាស​ឱ្យ​ប្រើ​ក្រប​ខ័ណ្ឌ​សមត្ថ​ភាព​ ភា​សា​បរ​ទេស​ ៦ កម្រិត​សម្រាប់​ប្រើ​នៅ​វៀត​ណាម៕

ប្រ​ភព៖ vietnamnet.vn -មុនី

ចែករំលែកអត្ថបទ