24/04/2026 - 07:32

គ្រោង​នឹង​ដំ​ឡើង​ប្រាក់​បៀ​វត្សរ៍​គោល ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្ក​ដា៖ តើ​កម្រិតបង់​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ប្រែ​ប្រួល​យ៉ាង​ណា និង​ត្រូវ​បង់​បន្ថែម​ដែរ​ឬ​ទេ? 

តាម​ការ​គ្រោង​ទុក ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្ក​ដា ឆ្នាំ​នេះ ប្រាក់​បៀ​វត្សរ៍​គោល​នឹង​កើន​ឡើង ៨% គោល​នយោ​បាយ​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​ក៏​មាន​ការ​ផ្លាស់​ប្តូរ ក្នុង​នោះ ​មាន​កម្រិត​បង់​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល។

នៅ​ពេល​ប្រាក់​បៀ​វត្សរ៍​គោល​កើន​ឡើង ប្រ​ជា​ជន​ជា​ច្រើន​មាន​ការ​ចាប់​អា​រម្មណ៍​ចំ​ពោះ​កម្រិត​បង់​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល ព្រោះ​កម្រិត​បង់​នៃ​ប្រ​ភេទ​ធា​នា​រ៉ាប់​រង​នេះ ត្រូវ​បាន​គណ​នា​ស្មើ​នឹង ៤,៥% នៃ​ប្រាក់​បៀ​វត្សរ៍​គោល។

តើ​កម្រិត​បង់​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​នា​ពេល​ខាង​មុខ​ប្រែ​ប្រួល​យ៉ាង​ណា ?

ប្រាក់​បៀ​វត្សរ៍​គោល ត្រូវ​បាន​កែ​សម្រួល​ដំ​ឡើង ចុង​ក្រោយ​បំ​ផុត​គឺ​កាល​ពី​ខែ​កក្កដា ឆ្នាំ២០២៤។ ពេល​នោះ ប្រាក់​បៀ​វត្សរ៍​គោល​ត្រូវ​បាន​កែ​សម្រួល​ពី ១,៨ លាន​ដុង​ឡើង​ដល់ ២,៣៤ លាន​ដុង​/ខែ ជា​មួយ​នឹង​កម្រិត​កើន​ឡើង ៣០%។

ជា​មួយ​នឹង​កម្រិត​ដំ​ឡើង​ប្រាក់​បៀ​វត្សរ៍​គោល ៨% ដូច​បាន​ពោល​ខាង​លើ ប្រាក់​បៀ​វត្សរ៍​គោល​នឹង​កើន​ឡើង​ដល់​កម្រិត​ប្រ​មាណ ២,៥២៧ លាន​ដុង/​ខែ គឺ​កើន​បន្ថែម ១៨៧.​២០០​ដុង។

តាម​សេចក្ដី​កំ​ណត់ កម្រិត​បង់​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ បច្ចុប្បន្ន​ត្រូវ​បាន​គណ​នា​ស្មើ​នឹង​៤,៥% នៃ​ប្រាក់​បៀ​វត្សរ៍​គោល។

នៅ​ពេល​ប្រាក់​បៀ​វត្សរ៍​គោល​កើន​ឡើង​ដូច​កម្រិត​ដែល​បាន​ពោល​ខាង​លើ ចំ​នួន​ទឹក​ប្រាក់​បង់​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​របស់​ក្រុម​មុខ​សញ្ញា​មួយ​ចំ​នួន ក៏​កើន​ឡើង​ទៅ​តាម​នោះ​ដែរ។

បច្ចុប្បន្ន ចំ​ពោះ​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​តាម​គ្រួ​សារ អ្នក​ទី​១ បង់​ស្មើ​នឹង ៤,៥% នៃ​ប្រាក់​បៀ​វត្សរ៍​គោល; អ្នក​ទី​២, ទី​៣, ទី​៤ រៀងគ្នា​គឺ​បង់​ស្មើ​នឹង ៧០%, ៦០%, ៥០% នៃកម្រិត​បង់​របស់​អ្នក​ទី១; ចាប់​ពី​អ្នក​ទី​៥ ទៅ​បង់​ស្មើ​នឹង ៤០%។

ប្រ​សិន​បើ​ប្រាក់​បៀ​វត្សរ៍​គោល​កើន​ឡើង​ដល់ ២,៥២៧ លាន​ដុង ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្ក​ដា កម្រិត​បង់​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​តាម​គ្រួ​សារ​របស់​អ្នកទី១ ស្មើ​នឹង ១១៣.​៧១៥ ដុង​ក្នុង​មួយ​ខែ; អ្នក​ទី​២ គឺ ៧៩.​៦០០ ដុង; អ្នក​ទី​៣ គឺ ៦៨.​២២៩ ដុង; អ្នក​ទី​៤ គឺ ៥៦.​៨៥៧ ដុង; និងចាប់​ពី​អ្នក​ទី​៥ ទៅ​ស្មើ​នឹង ៤៥.​៤៨៦​ដុង។

គិត​តាម​ឆ្នាំ អ្នក​ទី​១ នឹង​ត្រូវ​បង់​ប្រ​មាណ ១.៣៦៤​.៥៨០ ដុង ហើយ​សមា​ជិក​បន្ត​បន្ទាប់ នឹងថយ​ចុះ​ជា​លំ​ដាប់ រហូត​ដល់​អ្នក​ទី​៥ គឺ​ត្រូវ​បង់​ប្រ​មាណ ៥៤៥.​៨៣២ ដុង។

លំ​ដាប់​អ្នក​បង់     អត្រា​បង់កម្រិត​បង់​ប្រ​ចាំ​ខែ (ដុង) កម្រិត​បង់​ពេញ​មួយ​ឆ្នាំ (ដុង)

អ្នក​ទី ១    ១០០% (ស្មើ​នឹង ៤,៥% នៃ​ប្រាក់​បៀ​វត្សរ៍​គោល)​  ១១៣​.៧១៥        ១.៣៦៤​.៥៨០

អ្នក​ទី ២      ៧០% នៃ​កម្រិត​បង់​អ្នក​ទី ១    ៧៩​.៦០០   ៩៥៥​.២០០

អ្នក​ទី ៣     ៦០% នៃ​កម្រិត​បង់​អ្នក​ទី ១     ៦៨​.២២៩   ៨១៨​.៧៤៨

អ្នក​ទី ៤      ៥០% នៃ​កម្រិត​បង់​អ្នក​ទី ១     ៥៦​.៨៥៧   ៦៨២​.២៨៤

អ្នក​ទី ៥      ៤០% នៃ​កម្រិត​បង់​អ្នក​ទី ១     ៤៥​.៤៨៦    ៥៤៥​.៨៣២

ចំ​ពោះ​សិស្ស - និស្សិត ថវិ​កា​រដ្ឋ​បាន​បង្កើន​កម្រិត​ឧបត្ថម្ភ​ឡើង​យ៉ាង​តិច ៥០%។ ទន្ទឹម​នឹង​នោះ អ្នក​ដែល​ចំ​ណុះ​គ្រួ​សារ​ក្បែរ​ក្រ​នៅ​តាម​ឃុំ​ដែល​លំ​បាក នៅ​តែ​បាន​ថវិ​កា​រដ្ឋ​ទូ​ទាត់​ជូន ១០០% នៃ​ទឹក​ប្រាក់​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល។ ជន​ជាតិ​ភាគ​តិច ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​យ៉ាង​តិច ៧០% នៃ​កម្រិត​បង់​ផង​ដែរ៕

                           យោង៖ tuoitre.vn - ថាច់​ធី

ចែករំលែកអត្ថបទ