ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/04/2026 - 08:47

អប់រំ​ប្រ​វេណី​ប្រ​វត្តិ​សាស្ត្រ​ដល់​សិស្សា​នុសិស្ស 

ខួប​អនុ​ស្សាវ​រីយ៍ ៥១ ឆ្នាំ ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (៣០​/៤/​១៩៧៥ -​៣០​/៤​/២០២៦) សម្ព័ន្ធ​យុវ​ជន​គ្រប់​លំ​ដាប់​ថ្នាក់ - សមា​គម​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​សកម្ម​ភាព​ជា​ច្រើន​អប់រំ​ប្រ​វេ​ណី​ដល់​សមា​ជិក​និង​សិស្សា​នុសិស្ស។

 ស​មា​គម​អតីត​យុទ្ធ​ជន​ឃុំ​កើ-ដ ជូន​សៀវ​ភៅ​ដល់​សិស្ស​អនុ​វិទ្យា​ល័យ ទី​ប្រ​ជុំ​ជន​កើ-ដ ក្នុង​ពិធី​សកម្ម​ភាព​សំ​ខាន់​នៃ​ប្រ​ធាន​បទ “អនុ​ស្សាវ​រីយ៍​ទិវា​ជ័យ​ជម្នះ​ទាំង​ស្រុង”។

សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​កើ-ដ សហ​ការ​ជា​មួយ​អន្តរ​កង​នៃ​អនុ​វិទ្យា​ល័យ​ទី​ប្រ​ជុំ​ជន​កើ-ដ ចាត់​តាំង​សកម្ម​ភាព​សំ​ខាន់​នៃ​ប្រ​ធាន​បទ “អនុ​ស្សាវ​រីយ៍​ជ័យ​ជម្នះ​ទាំង​ស្រុង”។ មាន​សមា​ជិក ៧០០ នាក់ បាន​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ របាយ​ការណ៍​ដំ​ណាក់​កាល​តស៊ូ​រំដោះ​ភាគ​ខាង​ត្បូង; តួនា​ទី​របស់​បក្ស​ក្នុង​ការ​ដឹក​នាំ​តស៊ូ​សង្គ្រាម​ប្រ​ឆាំង​អា​មេ​រិក រំ​ដោះ​ប្រ​ទេស​ជាតិ។ តាម​រយៈ​សកម្ម​ភាព សមា​ជិក​កង សិស្សា​នុសិស្ស​យល់​ច្បាស់​ជាង​ទៀត​អំ​ពី​ប្រ​វេ​ណី​ស្នេ​ហា​ជាតិរ​បស់​ប្រ​ជា​ជាតិ កាន់​តែ​ឱ្យ​តម្លៃ​សន្តិ​ភាព ផ្តើម​ពី​នោះ ប្រឹង​ប្រែង​រៀន​សូត្រ លត់​ដំ ។

- អន្តរ​កង​នៃ​អនុ​វិទ្យា​ល័យ​ដង​ធី​ឌីម (សង្កាត់​និញ​កេវ) ទើប​បាន​បង្ហាញ​ទម្រង់ “បរិ​យា​កាស​ប្រ​វត្តិ​សាស្ត្រ - សម័យ​ភ្លើង​សង្គ្រាម”។ ទម្រង់​រួម​មាន​ព័ត៌​មាន​ឯក​សារ​ប្រ​វត្តិ​សាស្ត្រ​ដែល​សិស្សា នុសិស្ស​បាន​រចនា​ទៅ​ជា  infographic  រូប​ភាព​ដាក់​ក្នុង​បរិ​វេណ​សា​លា។ ខ្លឹម​សារ​ប្រ​មូល​ផ្តុំ​ទៅ លើ​ព័ត៌​មាន​រាល់​ព្រឹត្តិ​ការណ៍​នៃ​ប្រ​វត្តិ​សាស្ត្រ​ក្នុង​ការ​តស៊ូ​សង្គ្រាម​ប្រ​ឆាំង​បា​រាំង អា​មេ​រិក​ រំដោះ​ប្រ​ទេស​ជាតិ; អ្នក​ប្រ​វត្តិ​សាស្ត្រ - វប្ប​ធម៌​៘

បើ​តាម​ក្រុម​ប្រឹក្សា​កង​យុវ​ជន​ទី​ក្រុង​កឹង​ធើ ខួប​អនុ​ស្សាវ​រីយ៍ ៥១ ឆ្នាំ ទិវា​​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី អន្តរ​កង​នី​មួយៗ​ចាត់​តាំង​យ៉ាង​ហោច​ណាស់​១​សកម្ម​ភាព អប់រំ​ប្រ​វេ​ណី​ប្រ​វត្តិ​សាស្ត្រ​ដល់​សិស្សា​នុសិស្ស។ បណ្តា​អន្តរ​កង​ទាំង​អស់ បាន​ផ្សព្វ​ផ្សាយ​នូវ​ទម្រង់​ជា​ច្រើន ដូច៖ ការ​ធ្វើ​ដំ​ណើរ​ឆ្ពោះ​ទៅ​អា​សយ​ដ្ឋាន​ក្រ​ហម; ដោះ​ដូរ​ជា​មួយ​សាក្សី​ប្រ​វត្តិ​សាស្ត្រ កម្មា​ភិ​បាល យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ; ថ្ងៃ​បុណ្យ “កុ​មារ​វៀត​ណាម - រៀន​សូត្រ​ល្អ យក​ចិត្ត​ទុក​ដាក់​លត់​ដំ”… ៕

      ក្វឹក​ថាយ - លី​សៀ

ចែករំលែកអត្ថបទ