ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/04/2026 - 08:47

បូក​សរុប​និង​ដក​បទ​ពិ​សោធន៍​អំ​ពី​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន ​អប​អរ​សា​ទរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ ឆ្នាំ​២០២៦ 

គណៈ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព- ប្រ​ជា​ជន អប​អរ​សា​ទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ ឆ្នាំ​២០២៦ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​និង​ដក​បទ​ពិ​សោធន៍ ក្នុង​ការ​រៀប​ចំ​សកម្ម​ភាព​នា​នា​ក្នុង​ការ​រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន អប​អរ​សា​ទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ ឆ្នាំ​២០២៦។

 លោក ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​វរសេ​នីយ៍​ឯក ផាម​ង៉ុក​ក្វាង សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ទី​ក្រុង ជូន​លិ​ខិត​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ដល់​សមូ​ហ​ភាព។

លោក ង្វៀង​វ៉ាំង​ខើយ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; វរសេ​នីយ៍​ឯក ផាម​ង៉ុក​ក្វាង សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធាទី​ក្រុង​ប្រ​ធាន គណៈ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន អប​អរ​សា​ទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ ឆ្នាំ ២០២៦ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​របស់​មន្ទីរ គណៈ ផ្នែក អង្គ​ការ​មហា​ជន​និង​ភូមិ​ភាគ បាន​ចូល​រួម​កិច្ច​ប្រ​ជុំ​នេះ។

ឆ្នាំ​២០២៦ បញ្ជា​ការ​ដ្ឋាន​យោ​ធា​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង មន្ទីរ គណៈ ផ្នែក អង្គ​ការ​មហា​ជន គណៈ​កម្មា​ធិ​ការ​បក្ស និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​អូរ​ម៉ូង​ខាញ់​ហ្វា ​និង​ឃុំ​អាង​និញ ឃុំ​សា​ភៀង ដើម្បី​រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន អប​អរ​សា​ទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ។ គណៈ​ចាត់​តាំង បាន​ដំ​ឡើង​អំ​ពូល ភ្លើង​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​នៅ​តាម​ផ្លូវ​នា​នា​ចំ​នួន ១៤០; កសាង​ស្ពាន​គម​នា​គមន៍ ជន​បទ ៣ កន្លែង; កែ​លម្អ​ទី​ធ្លា​សា​លា​រៀន និង​ក្រាល​ឥដ្ឋ​ចិញ្ចើម​ផ្លូវ​សា​លា​រៀន​ ជួស​ជុល និង​ទប់​ដី​ចិញ្ចើម​ផ្លូវ​ជន​បទ; សាង​សង់​ផ្ទះ​មហា​សាម​គ្គី ២៣៨​ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ និង​ក្បែរ​ក្រ និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខាង​លំ​នៅ​ឋាន​; ជូន​អំ​ណោយ ៩៥០ ចំ​ណែក​ដល់​គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រី​ក្រ​និង​គ្រួ​សារ​ក្បែរ​ក្រ ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ; ផ្តល់​អា​ហា​រូប​ករណ៍ ៣៦០ ចំ​ណែក និង​កង់ ៥០០ គ្រឿង ជូន​សិស្ស​នុសិស្ស ជម្នះ​ការ​លំ​បាក​រៀន​ពូ​កែ។ ទន្ទឹម​នឹង​នោះ ក៏​មាន​ចាត់​តាំង​សកម្ម​ភាព​វប្ប​ធម៌ សិល្បៈ និង​កី​ឡា​ទៀត​ផង។

 វរ​សេនីយ៍​ឯក ផាម​ង៉ុក​ក្វាង សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ទី​ក្រុង​ជូន​លិ​ខិត​សរ​សើរ​របស់​បញ្ជា​ការ​ដ្ឋាន យោ​ធា​ទី​ក្រុង​ដល់សមូ​ហភាព។

មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ លោក ង្វៀង​វ៉ាំង​ខើយ បាន​ស្នើ​ដល់​បញ្ជា​ការ​ដ្ឋាន​យោ​ធា ទី​ក្រុង​កឹង​ធើ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង មន្ទីរ គណៈ ផ្នែក អង្គ​ការ​មហា​ជន និង​ភូមិ​ភាគ បន្ត​ពង្រីក​ស្នា​ដៃ​និង​លទ្ធ ​ផល​ដែល​ទទួល​បាន ដើម្បី​ធ្វើ​ឱ្យ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន អប​អរ​សា​ទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ មិន​ត្រឹម​តែ​ជា “និមិត្ត​សញ្ញា” របស់​កម្លាំង​ប្រ​ដាប់​អា​វុធ​ទី​ក្រុង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្លាយ​ជា​ចល​នា​និង​ជា​ចំ​ណុច​លេច​ធ្លោ​មួយ​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល។ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ បន្ត​ចង្អុល​ការ​កសាង កម្ម​វិធី ផែន​ការ និង​ចាត់​តាំង​អនុ​វត្ត​ការ​ងារ​ប្រ​ជា​ចល​នា ភ្ជាប់​ជា​មួយ​នឹង​ការ​អនុ​វត្ត​ភារ​កិច្ច​ជំ​នាញ; ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​ប្រ​ជា ចល​នា ដោយ​ផ្តោត​សំ​ខាន់​លើ​មូល​ដ្ឋាន​ច្បាម​ភូមិ​ឋាន ច្បាម​ប្រ​ជា​ជន បង្កើន​ការ​សន្ទ​នា​ដោយ​ផ្ទាល់ ជា​មួយ​ប្រ​ជា​ជន ក្ដាប់​ច្បាស់​ពី​សតិ​អា​រម្មណ៍​របស់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ ជា​ពិ​សេស​គឺ​បញ្ហា​ដែល​ជះ​ឥទ្ធិ​ពល​ដោយ​ផ្ទាល់​លើ​ជីវ​ភាព ការ​ងារ​ធ្វើ និង​ប្រាក់​ចំ​ណូល​របស់​ប្រ​ជា​ជន; កសាង​និង​ពង្រីក​ទង្រង់​គំរូ “ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់” រួម​ចំ​ណែក​ដោះ​ស្រាយ​បញ្ហា​ចាំ​បាច់​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ ដោយ​នាំ​មក​នូវ​អត្ថ​ប្រ​យោជន៍​ជាក់​ស្តែង​សម្រាប់​ប្រ​ជា​ជន។

ស្រប​ក្នុង​ឱកាស​នេះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ទី​ក្រុង ជូន​បណ្ណ​សរ​សើរ​និង​លិ​ខិត​សរ​សើរ​ចំ​នួន ៨២ ដល់​សមូហ​ភាព​និង​បុគ្គល ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន​ អបអរ សា​ទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ ឆ្នាំ​២០២៦ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ៕

  ផាម​ត្រុង-ពេជ្រ​សឿន

ចែករំលែកអត្ថបទ