ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/10/2025 - 10:19

ផ្សព្វ​ផ្សាយ​គោល​បំ​ណង​ធ្វើ​សម​យុទ្ធ​តំ​បន់​ការ​ពារ​ថ្នាក់​តំ​បន់​ ឆ្នាំ​២០២៥ 

គណៈ​ចង្អុល​ការ​ធ្វើ​សម​យុទ្ធ​តំ​បន់​ការ​ពារ​ទី​ក្រុង​កឹង​ធើ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​គោល​បំ​ណង​ធ្វើ​សម​យុទ្ធ​តំ​បន់​ការ​ពារ​ថ្នាក់​តំ​បន់​ ឆ្នាំ​ ២០២៥។

លោក​ត្រឿង​កាញ់​តៀង​ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។

អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​ មាន​ឧត្តម​សេនីយ៍​ត្រី​ ជីម​ថុង​ញ៉ឹក មេ​បញ្ជា​ការ​រង នាយ​សេនា​ធិការ​យោធ​ភូមិ​ភាគ​៩; លោក​ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ប្រ​ធាន​គណៈ​ចង្អុល​ការ​សម​យុទ្ធ​តំបន់​ការ​ពារ​ទី​ក្រុង​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ អង្គការ​មហា​ជន​របស់​ទី​ក្រុង​និង​ភូមិ​ភាគ​នានា…។

ក្នុង​កិច្ច​ប្រ​ជុំ​ គណៈ​ចង្អុល​ការ​សម​យុទ្ធ​តំ​បន់​ការ​ពារ​ទី​ក្រុង​ បាន​ផ្សព្វ​ផ្សាយ​គោល​បំ​ណង​ធ្វើ​សម​យុទ្ធ​តំបន់​ការ​ពារ​ថ្នាក់​តំបន់​ នៅ​គណៈ​បញ្ជា​ការ​ការ​ពារ​តំ​បន់​ ២ - វី​តឹង​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ និង​ធ្វើ​សម​យុទ្ធ​ប្រ​យុទ្ធ​ក្នុង​តំ​បន់​ការ​ពារ​នៅ​សង្កាត់​វី​ថាញ; តាម​រយៈ​ផែន​ការ​រៀប​ចំ ធ្វើ​សម​យុទ្ធ​តំ​បន់​ការ​ពារ​ថ្នាក់​តំ​បន់​ ឆ្នាំ​២០២៥; ពង្រាង​កាល​វិភាគ​ត្រៀម​បម្រុង​ឯក​សារ​និង​អនុ​វត្ត​សម​យុទ្ធ…។

ថ្នាក់​ដឹក​នាំ​យោធ​ភូមិ​ភាគ​៩ គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​របស់​ទី​ក្រុង​ អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ។

មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ ឧត្តម​សេនីយ៍​ត្រី​ ជីម​ថុង​ញ៉ឹក សំ​ណូម​ពរ​គណៈ​ចង្អុល​ការ​សម​យុទ្ធ​តំបន់​ការ​ពារ​ទី​ក្រុង​ បន្ត​ការ​ជ្រួតជ្រាប​ផ្សព្វ​ផ្សាយ​ផែន​ការ​របស់​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​៩ និង​បទ​បញ្ជា​របស់​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ អំពី​ការ​រៀប​ចំ​សម​យុទ្ធ​តំ​បន់​ការ​ពារ​ថ្នាក់​តំ​បន់​ ឆ្នាំ​ ២០២៥ ដល់​គ្រប់​អង្គ​ភាព​។ គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ នគរ​បាល​ទីក្រុង​ និង​មន្ទីរ​ គណៈ​ ផ្នែក​ទី​ក្រុង​អនុវត្ត​ល្អនូវ​តួនា​ទី​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​ បាន​ចង្អុល​ការ​ថ្នាក់​ដឹក​នាំ​គណៈ​ចង្អុល​ការ​ស្ថា​ប័ន​ ចង្អុល​ការ​ក្នុង​ដំ​ណាក់​ការ​អនុវត្ត​ការ​ងារ​ត្រៀម​លក្ខណៈ​ និង​អនុវត្ត​សម​យុទ្ធ​សម្រេច​លទ្ធ​ផល​ល្អ​ធា​នា​សុវត្ថិ​ភាព…។

លោក​ត្រឿង​កាញ់​ត្វៀង​ សំ​ណូម​ពរ​គ្រប់​ស្ថា​ប័ន​ អង្គ​ភាព​និង​បុគ្គល​ជ្រួត​ជ្រាប​ ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ឺង​ម៉ាត់​បទ​បញ្ជា​លេខ ០២ របស់​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ ឯក​សារ​របស់​ក្រ​សួង​ការ​ពារ​ជាតិ​ យោធ​ភូមិ​ភាគ​៩ និង​គណៈ​ចង្អុល​ការ​សម​យុទ្ធ​តំ​បន់​ការ​ពារ​ទីក្រុង​ ដើម្បី​ធា​នា​ការ​យល់​ដឹង​បាន​ឯក​ភាព​ ចង្អុល​ការ​ព្រមៗ គ្នា ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នៅ​គ្រប់​ថ្នាក់​គ្រប់​ ផ្នែក​និង​កង​កម្លាំង​ដែល​ចូល​រួម។ សមា​ជិក​គណៈ​ចង្អុល​ការ​ អនុ​គណៈ​កម្ម​ការ​ខ្លឹម​សារ រួម​ជា​មួយ​នឹង​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​នានា​ទី​ក្រុង​ ម្ចាស់​ការ​ចេញ​បទបញ្ជា​សេចក្តី​សម្រេច​ សេចក្តី​ណែ​នាំ​ដើម្បី​ជួយ​ដល់​អង្គ​ភាព​ធ្វើ​សម​យុទ្ធ​ បង្កើត​ប្រ​ព័ន្ធ​ឯក​សារ​តាម​តម្រូវ​ការ​ត្រឹម​ត្រូវ​ ជាក់​ស្តែង​ច្បាស់​លាស់​ ធា​នា​គុណ​ភាព​ ប្រ​សិទ្ធ​ភាព។ គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ ដឹក​នាំ​សហ​ការ​ជា​មួយ​នគរ​បាល​ទី​ក្រុង​ និង​មន្ទីរ​ គណៈ​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​ចង្អុល​ការ​ក្នុង​ការ​ដឹក​នាំ​ចង្អុល​ការ​រៀប​ចំ​ហ្វឹក​ហ្វឺន​កម្មា​ភិបាល​ ត្រៀម​លក្ខណៈ​អនុ​វត្ត​ការ​ធ្វើ​សម​យុទ្ធ​តំបន់​ការ​ពារ​ត្រូវ​តាម​ផែន​ការ​ហ្មត់​ចត់​ សម្រេច​គុណ​ភាព​ខ្ពស់។ គ្រប់​ស្ថា​ប័ន​ អង្គ​ភាព​ធ្វើ​ការ​ជ្រួត​ជ្រាប​ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​ក្នុង​កម្មា​ភិបាល​យុទ្ធ​ជន​និង​ប្រ​ជា​ជន​អំ​ពី​គោល​ដៅ​តម្រូវ​ការ​ អត្ថ​ន័យ​នៃ​ការ​ធ្វើ​សម​យុទ្ធ​តំ​បន់​ការ​ពារ; លើក​កម្ពស់​ស្មារតី​ ការ​ទទួល​ខុស​ត្រូវ​ កៀរ​គរកម្លាំង​ចម្រុះ​នៃ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ ដើម្បី​ការ​ធ្វើ​សម​យុទ្ធ​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​បំ​ផុត…៕

             ដំ​ណឹង​និង​រូប​ថត៖ ផាម​ទ្រុង​-មុនី

ចែករំលែកអត្ថបទ