08/10/2025 - 08:04

ពង្រីក​តួនា​ទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ 

កំ​ណត់​ច្បាស់​តួនាទី​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំបន់​ជន​ជាតិ​ភាគ​តិច​ គឺ​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​ស្នូល​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។ ជា​ច្រើន​ឆ្នាំ​មក​នេះ​ នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​នូវ​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ជា​ច្រើន​ សំ​ដៅ​ពង្រីក​តួនា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព​ ពី​ព្រោះ​ពួក​គាត់​មិន​ត្រឹម​តែ​ជា​គំរូ​ល្អ​ក្នុង​ជនជាតិ​ភាគ​តិច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ស្ពាន​តភ្ជាប់​ដ៏​សំខាន់​រវាង​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​ជា​មួយ​ប្រ​ជា​ជន រួម​ចំ​ណែក​រក្សា​រឹង​មាំ​ភាព​សុខ​សាន្ត​និង​អភិវឌ្ឍន៍​របស់​ភូមិ​ភាគ​ទៀត​ផង។

នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​នៃ​ទី​ក្រុង​កឹង​ធើ មក​ដោះ​ដូរ​ជា​មួយ​នឹង​អ្នក​មាន​ប្រិយ​ភាព​ ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុ​វត្ត​ល្អ​បទប្បញ្ញត្តិ​នៃ​ច្បាប់។

រយៈ​ពេល​កន្លង នគរ​បាល​សង្កាត់​វិញ​ចូវ​ ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​ ធា​នា​កង​កម្លាំង​សកម្ម​ភាព​ជា​ប្រ​ចាំ​ មាន​ប្រ​សិទ្ធ​ភាព​ បម្រើ​ប្រ​ជា​ជន​ទាន់​ពេល​ រក្សា​រឹង​មាំ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ។ វរសេនីយ៍​ទោ ចូវ​ថាញ​ត្វង ប្រ​ធាន​នគរ​បាល​សង្កាត់​វិញ​ចូវ​ ឱ្យ​ដឹង៖ “ដើម្បី​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ ទន្ទឹម​នឹង​អនុវត្ត​ភារ​កិច្ច​ដ៏​សំ​ខាន់​នោះ​គឺ​នគរ​បាល​សង្កាត់​វិញ​ចូវ​ សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​អ្នក​មាន​ប្រិយ​ភាព​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​ល្អ​នូវ​បទប្បញ្ញត្តិ​នៃ​ច្បាប់​; មិន​ស្តាប់​តាម​ពាក្យ​ញុះ​ញង់​របស់​ពួក​អមិត្ត​ពី​ខាង​ក្រៅ​ សំដៅ​មួល​បង្កាច់​ បង្ខូច​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ បំ​បែក​បំ​បាក់​ធ្លុង​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។ អា​ស្រ័យ​ប្រជា​ជន​មានស្មារតី​ភ្ញាក់​រលឹក​ខ្ពស់​ក្នុង​ការ​បង្ការ​បង្ក្រាប​នូវ​បទ​ល្មើស​ ម្ល៉ោះ​ហើយ​ស្ថាន​ភាព​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​បាន​ធា​នា។ ហេតុ​នេះ​ តួនាទី​របស់​អ្នក​មាន​ប្រិយ​ភាព​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​រួម​ចំ​ណែក​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​ភូមិ​ស្រុក”។លោក​លី​ថេន អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សិរី​ក្រ​សាំង​ សង្កាត់​វិញ​ចូវ​ ជា​អ្នក​មាន​ប្រិយ​ភាព​គំរូ​មានការ​រួម​ចំ​ណែក​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។ ពិ​សេស​ចាប់​ពី​ផ្សព្វ​ផ្សាយ​ទម្រង់​រដ្ឋ​អំ​ណាច​ពី​រថ្នាក់។ លោក​ថេន បាន​សហ​ការ​ជា​មួយ​នឹង​នគរ​បាល​ផ្សព្វ​ផ្សាយ ចលនា​ជន​រួម​ជាតិ​ខ្មែរ​ បន្តរក្សា​ទំ​នុក​ចិត្ត​ទៅ​លើ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស ដោយ​មិន​ឱ្យ​ជន​ទុច្ច​រិត​អូស​ទាញ​ ញុះ​ញង់​បាន​ឡើយ។ លោក​ថេន ចែក​រំលែក៖  “ដំ​បូង​នៅ​ពេល​ឮ​ដំ​ណឹង​ថា បញ្ចប់​សកម្ម​ភាព​ថ្នាក់​ស្រុក​ មាន​មា​មីង​ ខ្មែរ​មួយ​ចំ​នួន​ក៏​មាន​ក្ដី​បា​រម្ភ​ មក​ពី​មិន​ទាន់​យល់​ច្បាស់​ពី​គោល​ការណ៍របស់​បក្ស រដ្ឋ។ អា​ស្រ័យ​កង​កម្លាំង​នគរ​បាល​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត ឃោស​នា​ផ្សព្វ​ផ្សាយ រួម​ជា​មួយ​ព័ត៌​មាន​តាម​រយៈ​កា​សែត​ វិទ្យុ​ មាមីង​ជាសន្សឹម​ៗ យល់​ត្រឹម​ត្រូវ​ពីស្មារ​តី​នៃ​គោលការ​ណ៍និង​មានទំនុក​ចិត្ត​បន្ថែម​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស រដ្ឋ។ បច្ចុ​ប្បន្ន​ នៅ​ពេល​ប្រ​ជា​ជន​មក​ធ្វើ​បែប​បទ​រដ្ឋ​បាល​ បាន​កម្មា​ភិបាល​ណែ​នាំ​អស់​ពីចិត្ត​ ហើយ​ការ​ធ្វើ​បែប​បទ​ក៏​មាន​ភាព​ងាយ​ស្រួល​និង​សា​មញ្ញ​ជាង​មុន​ ម្ល៉ោះ​ហើយ​មា​មីង​ខ្មែរ​រំភើប​ណាស់។ ស្ថាន​ភាព​ក្រោយ​ពី​រួម​បញ្ចូល​ក៏​បាន​ធា​នា​លំ​នឹង​ បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​មា​មីង​ស្ងប់​ចិត្ត​ប្រ​កប​មុខ​របរ​រក​ស៊ី”។

ជា​មួយ​នឹង​ភាព​គំរូ​ អស់​ពី​ចិត្ត​និង​បម្រើ​ការ​ងារ​ ដើម្បី​ប្រ​យោជន៍​រួម​ អ្នក​មាន​ប្រិយ​ភាព​តែង​បាន​ជន​រួម​ជាតិ​ទំ​នុក​ចិត្ត​ជា​និច្ច​។ ព្រះ​តេជ​ព្រះ​គុណ​ លី​សា​រ៉េន ព្រះ​ចៅ​អធិ​ការ​វត្ត​ជ្រោយ​ទឹម​ថ្មី​ មាន​ថេរ​ដីកា​៖ “ក្នុង​សកម្ម​ភាព​ជំ​នឿ​សាសនា​ នគរ​បាល​សង្កាត់​មី​ស្វៀង​ តែង​សហ​ការ​ជា​មួយ​នឹង​វត្ត ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​មា​មីង​ពុទ្ធ​បរិស័ទ​ ដើម្បី​យល់​និង​អនុ​វត្ត​តាម​គោល​ការណ៍​របស់​បក្ស; លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​អនុវត្ត​ច្បាប់​ ទប់​ស្កាត់​បាប​គ្រោះ​សង្គម​ ដូច៖ គ្រឿង​ញៀន​ លួច​ប្លន់​ ឥណ​ទាន​ខ្មៅ​៘ រួម​ចំ​ណែក​រក្សា​ភាព​សុខ​សាន្ត​ភូមិ​ស្រុក។ សព្វ​ថ្ងៃ​ មា​មីង​ពុទ្ធ​បរិ​ស័ទ​អ្នក​ណា​ក៏​យល់​ច្បាស់​និង​អនុ​វត្ត​ល្អ​ត្រឹម​ត្រូវ​តាម​ច្បាប់​ អប់រំកូន​ចៅ​មិន​ឱ្យ​រង​គ្រោះ​សង្គម​ដើម្បី​ភូមិ​ស្រុក​សុខ​សាន្ត”។

ក្នុង​ដំ​ណាក់​កាល​នៃ​បដិវត្តន៍​ថ្មី​ អ្នក​មាន​ប្រិយ​ភាព​បន្ត​ជា​កម្លាំង​មហា​ជន​ពិ​សេស​ ជា​សេនា​ធិការ​រួម​ចំ​ណែក​ពង្រីក​ប្រ​សិទ្ធ​ភាព​ចលនា​ទូទាំង​ប្រជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ សាសនា​នៅ​ទី​ក្រុង​កឹង​ធើ; បំ​ផុស​កម្លាំង​ទូ​ទាំង​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​កសាង​យុទ្ធ​សាស្ត្រ​សន្តិ​សុខ​ប្រ​ជា​ជន យុទ្ធ​សាស្ត្រ​ទឹក​ចិត្ត​ប្រ​ជា​ជន​រឹង​មាំ៕

 យ្វី​អាញ- ឌឹក​ទ្រុង​- លី​សៀ ​ 

ចែករំលែកអត្ថបទ