16/10/2025 - 06:00

ទី​បណ្តុះ​បណ្តាល​កម្មា​ភិបាល​របស់​ខេត្ត​ 

សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​បាក​លីវ​ ខេត្ត​កា​ម៉ាវ តែង​បាន​ផ្នែក​អប់រំ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ និង​គ្រឿង​បរិក្ខារ​តាម​ទិស​ដៅ​សម្រេច​បទ​ដ្ឋាន​ជាតិ​ កង​ជួរ​គ្រូ​បង្រៀន​សម្រេច​បទ​ដ្ឋាន​វិជ្ជា​ជីវៈ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បង្រៀន​បាន​ល្អ ម៉្លោះ​ហើយ​គុណ​ភាព​អប់រំ​ជា​ជំ​ហានៗ​បាន​លើក​កម្ពស់​។

លោក​គ្រូ​អ្នក​គ្រូ​របស់​សា​លា​តែង​ពន្យល់​ណែ​នាំ​សិស្ស​ដោយ​អស់​ពីចិត្ត​។

តាម​ប្រ​សាសន៍​លោក​គ្រូ​ យឺ​ក្វឹ​កវៀត​ ចាង​ហ្វាង​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​បាក​លីវ​ ឆ្លង​កាត់​ជាង​ ៣១ ឆ្នាំ​កសាង​ និង​អភិ​វឌ្ឍ គ្រូ​និង​សិស្ស​បាន​ខិត​ខំ​ឈាន​ឡើង​ ដោយ​ឥត​ឈប់​ឈរ​ ដើម្បី​អនុ​វត្តសម្រេច​ល្អ​ភារ​កិច្ច​ ដែល​បាន​ប្រ​គល់​ឱ្យ។ កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង គ្រូ​បង្រៀន​និង​បុគ្គ​លិក​របស់​សា​លា​ តែង​ខ្នះ​ខ្នែង​ចូល​រួម​កសាង​សា​លា​ដោយ​អស់​ពី​ចិត្ត​; ប្អូនៗ​សិស្ស​សា​លា​តែង​បញ្ចេញ​កម្លាំង​រៀន​សូត្រ​និង​លត់ដំ​ ដើម្បី​ស័ក្តិ​សម​ជា​កូន​លុះ​ក្នុង​ដំ​បូន្មាន​ សិស្ស​ពូ​កែ​។ មូល​ដ្ឋាន​សម្ភារៈ​របស់​សា​លា​តែង​បាន​ខេត្ត​និង​ផ្នែក​អប់រំ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​ រឹង​មាំ ទំនើប​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​រស់​នៅ​ រៀន​សូត្រ​ លេង​កម្សាន្ត​របស់​សិស្ស​អន្តេ​វា​សិក​; របប​គោល​នយោ​បាយសម្រាប់​សិស្ស​បាន​អនុ​វត្ត​គ្រប់​សព្វ ទាន់​ពេល​។ល។ បង្ក​បាន​ទំ​នុក​ចិត្ត​ដើម្បី​គ្រូ​បង្រៀន​ល្អ សិស្ស​ស្ងប់​អា​រម្មណ៍​រៀន​សូត្រ។ ឆ្នាំ​សិក្សា​ ២០២៥​-២០២៦ សា​លា​មាន​សិស្ស​រៀន​ ១៨ បន្ទប់​ ក្នុង​នោះ​ កម្រិត​វិទ្យា​ល័យ​មាន ១០ បន្ទប់​ កម្រិត​អនុ​វិទ្យា​ល័យ​មាន ៨ បន្ទប់​ ដោយ​មាន​សិស្សជាង​ ៦០០ នាក់។ ដោយ​ឡែក​ឆ្នាំ​សិក្សា​ ២០២៤​-២០២៥ កន្លង​ហើយ​ សា​លា​មាន​សិស្ស​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​អនុ​វិទ្យា​ល័យ​និង​សញ្ញា​បត្រវិទ្យា​ល័យ​ ១០០%។ ជា​រៀង​រាល់​ឆ្នាំ​ សា​លា​មាន​សិស្ស​សម្រេច​កិត្តិ​នាម​សិស្ស រៀន​ពូកែ​ថ្នាក់​ខេត្ត​ពី ៥ ទៅ​ ១០ នាក់។ លទ្ធ​ផល​ទាំង​នេះ​រឹត​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​គុណ​ភាព​អប់រំ​របស់​សា​លា​ ដោយ​មាន​ការ​កើន​ឡើង​ជា​លំ​ដាប់។ ទិស​ដៅ​របស់​សា​លា​គឺ​បន្ត​ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្របង្រៀន​ ដើម្បី​លើក​កម្ពស់​ជាង​ទៀត​គុណ​ភាព​បង្រៀន​និង​រៀន​ ខិត​ខំ​កាត់​បន្ថយ​ទាប​បំ​ផុត​អត្រា​សិស្ស​ខ្សោយ។ ដើម្បី​សម្រេច​បាន​ទិស​ដៅ​នេះ​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​សិក្សា​ សា​លា​បាន​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ចំ​ពោះ​កន្លែង​ស្នាក់​នៅ​ កន្លែង​ហូប​ចុក ព្រម​ទាំង​បង្កើន​ការ​បង្រៀន​បន្ថែម​ដល់​សិស្ស​ទើប​ចូល​រៀន​ថ្នាក់​ទី ៦ ទី ១០ និង​សិស្ស​ថ្នាក់​ទី ១២ ដើម្បី​សិស្ស​មាន​ទំ​នុក​ចិត្ត​ជាង​ក្នុង​ការ​សិក្សា។ ក្រៅ​ពី​នោះ​ សា​លា​នៅ​ទាំង​រៀប​ចំ​សកម្ម​ភាព​ក្រៅ​ម៉ោង​សិក្សា​ជា​រឿយ​ៗ ដោះ​ដូរ​សិល្បៈ​ វប្ប​ធម៌​ កីឡា​ ជួយ​សិស្ស​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ចិញ្ចឹម​ក្តី​ស្រ​មៃ​និង​បំ​ណង​ប្រាថ្នា។ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​បង្ហាត់​បង្រៀន​របស់​លោក​គ្រូ​ អ្នក​គ្រូ​ សិស្ស​គ្រប់​រូប​មាន​ស្មារតី​ភ្ញាក់​រលឹក​ខ្ពស់​ក្នុង​ការ​សិក្សា​ និង​បានកំ​ណត់​ទិស​ដៅ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ខិត​ខំ​ប្រឹង​ប្រែង។

ប្អូន​ថាច់​ង៉ុក​បាវ​ត្រឹង​ អតីត​សិស្ស​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​បាក​លីវ​ ឱ្យ​ដឹង៖ “គ្រួ​សារ​ប្អូន​ក្រ ដូច្នេះ​ពេល​បាន​ចូល​រៀន​នៅ​សា​លា​នេះ​ ប្អូន​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ពី​ព្រោះ​បាន​រដ្ឋ​ឧបត្ថម្ភ​តាំង​ពី​ការ​ហូប​ចុក ថ្លៃ​សិក្សា​រហូត​ដល់​កន្លែង​ស្នាក់​នៅ​; ពេល​សម្រេច​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​សិក្សា​ក៏​ទទួល​បាន​អា​ហា​រូប​ករណ៍ ដូច្នេះ​ ប្អូន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ ត្រូវ​តែ​ខំ​ប្រឹង​រៀន​សូត្រ​ឱ្យ​បាន​ល្អ ដើម្បី​សម្រេច​នូវ​ក្តី​ស្រ​មៃ។ ក្នុង​ដំ​ណាក់​ការ​សិក្សា​ ប្អូន​តែង​បាន​លោក​គ្រូ​ អ្នក​គ្រូ​ពន្យល់​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​ ប្អូន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​លោក​គ្រូ​ អ្នក​គ្រូ​ពន្យល់​មេ​រៀន​ រក​អាន​សៀវ​ភៅ​ល្អៗ​និង​វិធី​ធ្វើ​លំ​ហាត់​លើ​ប្រ​ព័ន្ធ​ ដើម្បី​បង្កើន​ចំ​ណេះ​ដឹង។ ឥឡូ​វ ប្អូន​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យា​ល័យ​ សា​លា​បាន​ជួយ​សិស្ស​ក្រ​ដូច​ប្អូន​មាន​ទំ​នុក​ចិត្ត​ ដើម្បី​បន្ត​ក្តី​ស្រ​មៃ​ចូល​រៀន​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ”។

លោក​គ្រូ​ យឺក្វឹក​វៀត​ ឱ្យ​ដឹង​បន្ថែម៖ “អស់​រយៈ​កាល​ជាង​ ៣១ ឆ្នាំ​កន្លង សា​លា​បាន​បណ្តុះ​បណ្តាល​សិស្ស​ជា​ច្រើន​ជំ​នាន់​ដែល​ជា​កូន​ចៅ​របស់​ជន​ជាតិ​ភាគ​តិច​ សិស្ស​ភាគ​ច្រើន​បាន​ក្លាយ​ជា​កម្មា​ភិ​បាល​ បុគ្គ​លិក​រដ្ឋ អា​ជីវ​ករ​ ពល​រដ្ឋ​ឆ្នើម។ល។ រួម​កម្លាំង​កាយ​ចិត្ត​កសាង​ភូមិ​ស្រុក​រីកចម្រើន​ សម្បូរ​សប្បាយ។ លោក​គ្រូ​ អ្នក​គ្រូ​របស់​សា​លា​ តែង​អនុ​វត្ត​ល្អភារ​កិច្ច​បង្រៀន​ ដើម្បី​ស័ក្តិ​សម​ជា​ទី​បណ្តុះ​បណ្តាល​ធន​ធាន​កម្មា​ភិបាល​ និង​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​សម្រាប់​ខេត្ត”៕

   យ្វីអាញ-ប្រែ​សម្រួល៖ មុ​នី

ចែករំលែកអត្ថបទ