16/10/2025 - 06:00

បង្កើន​ការ​វិនិ​យោគ​គ្រឿង​បរិក្ខារ​ពេទ្យ​បម្រើ​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន 

រួម​ជា​មួយ​នឹង​ការ​លើក​កម្ពស់​សមត្ថ​ភាព​មុខ​ជំ​នាញ​ដល់​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ បុគ្គ​លិក ផ្នែក​សុខា​ភិបាល​ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បង្កើន​កម្រិត​មូល​ដ្ឋាន​សម្ភារៈ​ វិនិ​យោគ​គ្រឿង​បរិក្ខារ​ពេទ្យ​ទំ​នើប​ៗ​ដល់​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ផុង​ថាញ់ ខេត្ត​វិញ​ឡុង​ទៀត​ផង។ ផ្តើម​ពី​នោះ​ ជា​សន្សឹម​ៗ លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ បម្រើ​ប្រ​ជា​ជន​បាន​ល្អ​ប្រ​សើរ។

ប្រ​ជា​ជន​មក​ពិនិត្យ​ជំងឺ​នៅ​ដំណាក់​សុខា​ភិបាល​ឃុំ​ផុង​ថាញ់ ខេត្ត​វិញឡុង។

ឃុំ​ផុង​ថាញ់ (បាន​រួម​បញ្ចូល​ពី​ឃុំ​ផុង​ថាញ់ និញ​ធើយ​និង​ផុង​ភូ) អា​ស្រ័យ​ដោយ​ភូមិ​ឋាន​ធំ​ទូ​លាយ​ បច្ចុប្បន្ន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ផុង​ថាញ់ បាន​ចែក​ជា ៣ ទី​តាំង​ពិនិត្យ​ព្យា​បាល ដើម្បី​បម្រើ​ប្រ​ជា​ជន (ទី​តាំង​ធំ​នៅ​ឃុំ​ផុង​ថាញ់ ពីរ​ទី​តាំង​ទៀត​នៅ​ឃុំ​និញ​ធើយ​និង​ផុង​ភូ​ចាស់)។ នៅ​ទី​តាំង​នី​មួយ​ៗ​បាន​វិនិ​យោគ​ព្រមៗ គ្នា ឆ្លើយ​តប​ល្អ​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន។

ដំ​ណាក់​សុខា​ភិបាល​ឃុំ​ផុង​ថាញ់ បច្ចុប្បន្ន​ មាន​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​និង​បុគ្គ​លិក ១៧ នាក់; ដំ​ណាក់​បាន​វិនិ​យោគ​គ្រប់​សព្វ​នូវ​ឧប​ករណ៍​បម្រើ​ ល្អ​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​។ មូល​ដ្ឋាន​សម្ភារៈ​ បាន​វិនិ​យោគ​ព្រមៗ​គ្នា ជួយ​ដំ​ណាក់​សុខា​ភិបាល​ អនុ​វត្ត​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅ​សុខា​ភិបាល​ជាតិ​ ពិ​សេស​គឺ​ការ​បង្ការ​បង្ក្រាប​ជំងឺ​ឆ្លង​រាល​ដាល​មាន​ប្រ​សិទ្ធ​ភាព។ រៀង​រាល់​ឆ្នាំ​ ទា​រក​ក្នុង​កម្រិត​អា​យុ​ បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​គ្រប់​ប្រ​ភេទ​; ស្រ្តី​ក្នុង​ដំ​ណាក់​កាល​មាន​គភ៌​បាន​ពិ​គ្រោះ​ ពិនិត្យ​គភ៌​តាម​កាល​កំ​ណត់​ បាន​លេប​ថ្នាំ​សារ​ធាតុ​ដែក​បង្ការ​ខ្វះ​ឈាម៘ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​ ២០២៥ ដំ​ណាក់​សុខា​ភិ​,បាល​បានទទួល​អ្នក​ជំ​ងឺ ១៦.៦៦៥ លើក​នាក់។ សរុប​ចំ​នួន​ប្រ​ជា​ជន​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​របស់​ឃុំ​បច្ចុ​ប្បន្ន​សម្រេច​ ៨៥,៤%។

វេជ្ជ​បណ្ឌិត​ហ្វិញ​ថាញ​ហូ ប្រ​ធាន​ដំ​ណាក់​សុ​ខាភិ​បាល​ឃុំ​ផុង​ថាញ់ ឱ្យ​ដឹង​៖ “ខណៈ​ពេល​ជីវ​ភាព​បាន​ធូរ​ធារ ប្រ​ជា​ជន​មាន​តម្រូវ​ការ​បង្ខិត​ជិត​ជា​មួយ​សេ​វា​សុខា​ភិបាល​ដែល​មាន​គុណ​ភាព​ខ្ពស់​នៅ​ភូមិ​ភាគ កាត់​បន្ថយ​ការ​បញ្ជូន​ឡើង​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ។ គ្រឿង​បរិក្ខារ​ពេទ្យ​ទំ​នើប​ៗ ដូច៖ ម៉ា​ស៊ីន​ធ្វើ​កោ​សល្យ​វិច័យ ធ្វើ​រោគ​វិនិច្ឆ័យ​ឆាប់​ និង​គ្រឿង​បរិក្ខារ​សង្គ្រោះ​បន្ទាន់​ ប្រ​ពោធ​កម្ម៘ ដោយ​តួនាទី​ជា​ស្នូល​ក្នុង​ការ​ពិ​និត្យ​ព្យា​បាល​ជំងឺ​ បង្ការ​បង្ក្រាប​ ទប់​ទល់​ជា​មួយ​នឹង​រោគ​ឆ្លង​រាល​ដាល។ គ្រឿង​បរិក្ខារ​ពេទ្យ​បាន​វិនិ​យោគ​ព្រមៗ​គ្នា និង​ទំ​នើប​ជួយ​ឱ្យ​ដំ​ណាក់​សុខា​ភិ​បាល​ដោះ​ស្រាយ​បាន​ករណី​ជំងឺ​ជា​ច្រើន​នៅ​មូល​ដ្ឋាន​ ផ្តើម​ពី​នោះ​ កាត់​បន្ថយ​ការ​ហួស​ចំ​ណុះ​ដល់​មន្ទីរ​ពេទ្យ​ថ្នាក់​លើ។ បច្ចុប្បន្ន​ មូល​ដ្ឋាន​សម្ភារៈ​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ បុគ្គ​លិក​ពេទ្យ​ ឆ្លើយ​តប​តម្រូវ​ការ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​បាន​ល្អ”។

ពូថាច់​ត្រឹង​ នៅ​ភូមិ​កិញ្ឆាង ឃុំ​ផុង​ភូ ឱ្យ​ដឹង៖ “មក​ពិ​និត្យ​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ផុង​ភូ តាំង​ពី​កន្លែង​ទទួល​អ្នក​ជំងឺ​ កន្លែង​រង់​ចាំ​រហូត​ដល់​បន្ទប់​ពិនិត្យ​ជំងឺ​ តែង​មាន​ភាព​ស្អាត​បាត ស្រ​ឡះ​ស្រ​ឡំ។ គ្រូ​ពេទ្យ​អស់​ពី​ចិត្ត​ ហ្មត់​ចត់​ ខ្ញុំ​ស្ងប់​អា​រម្មណ៍​ពេល​មក​ពិ​និត្យ​ជំងឺ​នៅ​ទី​នេះ”។

ការ​វិនិ​យោគ​ដល់​សុខា​ភិបាល​មូល​ដ្ឋាន​ គប្បី​អនុ​វត្ត​ឱ្យ​ព្រមៗ​គ្នា មាន​ចំ​ណុច​សំ​ខាន់​ៗ​ហើយ​ ត្រូវ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​លើក​កម្ពស់​កម្រិត​វិជ្ជា​របស់​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ ដើម្បី​បម្រើ​ការ​ល្អ​បំ​ផុត​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន។ បច្ចុប្បន្ន​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ផុង​ថាញ់ ធា​នា​រាល់​លក្ខ​ឋាន​សម្រេច​បទដ្ឋាន​ជាតិ​អំពី​សុខា​ភិបាល​ រួម​ចំ​ណែក​ការ​ពារ លើក​កម្ពស់​សុខ​ភាព​ជូន​ប្រ​ជា​ជន៕

     អត្ថ​បទ​និង​រូប​ថត​៖ សើុង​ម៉ា​ល័យ​- លី​សៀ

ចែករំលែកអត្ថបទ