02/10/2025 - 08:23

ផ្ដល់​ក្ដី​សង្ឃឹម​ដល់​សិស្ស​តំ​បន់​ព្រំ​ដែន​សមុទ្រ​ 

ដូច​សិស្ស​ដទៃ​ទៀត​ដែរ​ សិស្ស​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​នៃ​ទីក្រុង​កឹង​ធើ ក៏​ប្រាថ្នា​ចង់​បាន​សម្លៀក​បំ​ពាក់​ថ្មី​ សម្ពៀត​និង​សៀវ​ភៅ​សិក្សា​ដើម្បី​ទៅ​រៀន។​ យល់​ពី​ប្រ​ការ​នេះ​ គណៈ​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា​” ដើម្បី​ឧបត្ថម្ភ​ដល់​សិស្សា​នុសិស្ស​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​បន្ត​ការ​សិក្សា។​

 ​ កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ជូន​អំ​ណោយ​ដល់​សិស្ស​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។​

វរសេនីយ៍​ឯក​ ហ្វិញ​ថាញ​ហុង​ អគ្គ​ស្នង​ការ​នយោ​បាយ​គណៈ​មេបញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​ថា​ កម្ម​វិធី ​“ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា​” ដែល​បំ​ផុស​ចលនា​ដោយ​អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ គឺ​មាន​អត្ថ​ន័យ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ។​ នេះ​ជា​ការ​បញ្ជាក់​ពី​ស្មារតី​ “ប៉ុស្តិ៍​ជា​ផ្ទះ​ព្រំ​ដែន​ជា​ភូមិ​ស្រុក​ជន​ជាតិ​ភាគ​តិច​ជា​បង​ប្អូន​សាច់​ញាតិ​” របស់​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន។​ ក្រោយ​រយៈ​ពេល​ ១០ ឆ្នាំ​ អនុវត្ត​កម្ម​វិធី​ គណៈ​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​គាំ​ពារ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ចំ​នួន​៣៨​នាក់ ក្នុង​សិស្ស​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ៥០០​.០០០ ដុង​/ខែ​និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​មួយ​ចំ​នួន។​ ទន្ទឹម​នឹង​នោះ​ ថែម​ទាំង​ចលនា​អា​ជីវ​កម្ម​ អង្គ​ការ​បុគ្គល និង​សប្បុ​រស​ជន​នា​នា​ ព្រួត​ដៃ​ឧបត្ថម្ភ​ឧប​ករណ៍​បម្រើ​ការ​សិក្សា​ដូច​ជា​ កង់​ សៀវ​ភៅ​សរ​សេរ​ សៀវ​ភៅ​សិក្សា​ សម្លៀក​បំ​ពាក់​ជា​ដើម​ សរុប​តម្លៃ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុង។​ រៀង​រាល់​ឆ្នាំ​ថែម​ទាំង​បាន​សហ​ការ​ជា​មួយ​នឹង​សមា​គម​ជំ​រុញ​ការ​សិក្សា​ទីក្រុង​កឹង​ធើ ជូន​អា​ហា​រូប​ករណ៍​២០០​ចំ​ណែក​ (ក្នុង​មួយ​ចំ​ណែក​តម្លៃ​ ១ លាន​ដុង) ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​នៃ​ទី​ក្រុង​ទៀត​ផង។​

កម្ម​វិធី​ដ៏​មាន​អត្ថ​ន័យ​នេះ​ បាន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ អង្គ​ការ​មហា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​ កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់។​ កម្ម​វិធី​ជា​កម្លាំង​លើក​ទឹក​ចិត្ត​ខាង​ស្មារតី​ដ៏​ធំ​ធេង​សម្រាប់​សិស្សា​នុសិស្ស​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ដើម្បី​ប្អូន​ៗ​បន្ត​ការ​ខិត​ខំ​រៀន​សូត្រ​ ហ្វឹក​ហា​ត់ បំ​ពេញ​បំ​ណង​ប្រាថ្នា​ និង​ក្លាយ​ជា​ពល​រដ្ឋ​មាន​ប្រ​យោជន៍​សម្រាប់​សង្គម។​ នេះ​ក៏​ជា​ការ​បង្ហាញ​នូវ​មនោ​សញ្ចេត​នា​និង​ការ​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នៃ​ទី​ក្រុង​កឹង​ធើ​ក្នុង​បុព្វ​ហេតុ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ បណ្ដុះ​បណ្ដាល​យុវ​វ័យ​ជំ​នាន់​ក្រោយ​ រួម​ចំ​ណែក​ពង្រឹង​ពង្រីក​ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។​

លោក​យាយ​ឡឹម​ធី​បាញ ជា​ជី​ដូន​របស់​កុមារី​ថាច់​ធី​បែ​ញី​ សិស្ស​ថ្នាក់​ទី​៧ នៃ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ត្រឹង​ដេ ចែក​រំលែក៖ “ក្នុង​គ្រួ​សារ​មាន​តែ​ពីរ​នាក់​យាយ​ចៅ​ ដ្បិត​អី​ ចៅ​វា​កំ​ព្រា​ឪ​ពុក​ម្តាយ​តាំង​ពី​តូច ដូច្នោះ​រាល់​ការ​ចំ​ណាយ​លើ​ការ​រស់​នៅ​និង​ហូប​ចុកសុទ្ធ​តែ​ពឹង​លើ​កម្លាំង​របស់​ខ្ញុំ​ធ្វើ​ការ​ឈ្នួល។​ ឆ្នាំ​នេះ​ ខ្ញុំ​អា​យុ​៦៣​ឆ្នាំ​ហើយ។​ ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ម្ដង​ៗ​ គឺ​ខ្ញុំ​ព្រួយ​បា​រម្ភ​ណាស់​ ពី​ព្រោះ​ខ្វះ​ប្រាក់​ទិញ​សៀវ​ភៅ​ សម្លៀក​បំ​ពាក់​ឱ្យ​ចៅ​ទៅ​រៀន។​ អា​ស្រ័យ​បាន​ក្មួយ​ៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឧបត្ថម្ភ​ ទើប​ចៅ​ខ្ញុំ​បាន​ទទួល​អា​ហា​រូប​ករណ៍ មាន​សម្លៀក​បំ​ពាក់​ថ្មី​ និង​សម្ភារៈ​ឯទៀត​សម្រាប់​ទៅ​រៀន។​ នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ធំ​ធេង​ ផ្តល់​កម្លាំង​ចិត្ត​ដល់​ចៅ​ខ្ញុំ​រៀន​សូត្រ​បាន​ល្អ​ និង​អនុវត្ត​ក្តី​ស្រ​មៃ។​ ខ្ញុំ​សូម​អរ​គុណ​យ៉ាង​ស្មោះ​ចំ​ពោះ​ក្មួយៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ដែល​តែង​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​អ្នក​ក្រ”។​

ដើម​ឆ្នាំ​សិក្សា​ ២០២៥​-២០២៦ គណៈ​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ និង​សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ បាន​រៀប​ចំ​ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​២០០ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។​ ដោយ​អា​ហា​រូប​ករណ៍​នេះ​ហើយ​បាន​បង្ក​ភាព​រីក​រាយ សុភ​មង្គល​ និង​ទំ​នុក​ចិត្ត​ដល់​សិស្ស​ក្រី​ក្រ​ឱ្យ​មាន​ជំ​ហាន​រឹង​ប៉ឹង​ទៅ​កាន់​សា​លា។​ ប្អូន​តាំង​ម៉ាយ​អា​ញ សិស្ស​អនុ​វិទ្យា​ល័យ​អាង​ថាញ​ណាម ឱ្យ​ដឹង៖ “ប្អូន​សប្បាយ​ចិត្ត​ដែល​បាន​ទទួល​អា​ហា​រូប​ករណ៍​ពី​ពូៗ​កង​ទ័ព​ ពី​ព្រោះ​ចំ​នួន​ប្រាក់​ទាំង​នេះ​មាន​ប្រ​យោជន៍​ណាស់​សម្រាប់​ប្អូន​ទិញ​សៀវ​ភៅ​ សម្ភារៈ​សិក្សា​ និង​សម្លៀក​បំ​ពាក់​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី។​ ប្អូន​សន្យា​ថា​នឹង​ខិត​ខំ​រៀន​សូត្រ​ ដើម្បី​កុំ​ឱ្យ​ពូៗ​កង​ទ័ព​ និង​លោក​ពូ ​អ្នក​មីង​នៅ​សមា​គម​ជំ​រុញ​ការ​សិក្សា​ដែល​យក​ចិត្ត​ទុក​ដាក់​ជួយ​ប្អូន​ ខក​បំ​ណង​ឡើយ”។​

ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​ បាន​រួម​ចំ​ណែក​ដល់​ការ​លើក​កម្ពស់​ប្រ​ពៃ​ណី​សង្វាត​រៀន​សូត្រ​របស់​ប្រ​ជា​ជន​យើង​ និង​រូប​ភាព​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។​ ទន្ទឹម​នឹង​នោះ​ បាន​ផ្ដល់​ក្ដី​សង្ឃឹម​និង​បង្ក​លក្ខណៈ​សម្រាប់​សិស្ស​ក្រី​ក្រ​បន្ត​ការ​សិក្សា​ ឆ្លង​តាម​រយៈ​នោះ​ លើក​ទឹក​ចិត្ត​ប្អូន​ៗ​សិស្សា​នុសិស្ស​ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ​និង​ហ្វឹក​ហាត់ ក្លាយ​ជា​មនុស្ស​មាន​ប្រ​យោជន៍​សម្រាប់​មាតុ​ភូមិ​ ព្រម​ទាំង​រួម​កម្លាំង​ការ​ពារ​យ៉ាង​រឹង​មាំ​អធិប​តេយ្យ​ និង​សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​សមុទ្រ​នៃ​ទី​ក្រុង​ក្នុង​ស្ថាន​ភាព​ថ្មី៕​

                                   យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ