30/06/2025 - 14:38

ចំ​ណាប់​អា​រម្មណ៍​អំ​ពី​សប្តាហ៍​វប្ប​ធម៌​កម្ពុជា​នៅ​វៀត​ណាម 

សប្តាហ៍​វប្ប​ធម៌​កម្ពុជា​នៅ​វៀត​ណាម ឆ្នាំ​២០២៥ បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​ខេត្ត​បាក​លីវ​ និង​វិញ​ឡុង​ ដើម្បី​ឧទ្ទេស​នាម​ដល់​ប្រ​ជា​ជន​វៀត​ណាម អំ​ពី​ខឿន​វប្ប​ធម៌​ពិសេស​របស់​ប្រ​ទេស​កម្ពុជា។​

​ ឈុត​របាំ​កណ្តូប​សេះ​ ​បាន​បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ដ៏​ល្អ​ក្នុង​ចិត្ត​ទស្ស​និក​ជន​បាក​លីវ។​

លោក​ង៉ោ​វ៉ូវ​ថាំង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ អំ​ណះ​អំ​ណាង៖ “សប្តាហ៍​វប្ប​ធម៌​កម្ពុជា​ គឺ​ជា​ព្រឹត្តិ​ការណ៍​មួយ​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ រួម​ចំ​ណែក​ពង្រឹង​ បង្កើន​និង​អភិវឌ្ឍ​ជាង​ទៀត​នូវ​ទំ​នាក់​ទំ​នង​ “ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ មិត្ត​ភាព​ជា​ប្រ​ពៃ​ណី កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ​ និង​ឋិត​ថេរ​យូរ​អង្វែង” រវាង​ប្រ​ទេស​ទាំង​ពីរ​កាន់​តែ​អភិវឌ្ឍ​ល្អ​ប្រ​សើរ​ជាង​ទៀត។​ ជា​មួយ​នឹង​អត្ថ​ន័យ​នោះ​ សិល្ប​ករ​-ការិនី​នៃ​គណៈ​ប្រតិ​ភូ​កម្ពុជា​ បាន​នាំ​មក​នូវ​កម្ម​វិធី​សម្តែង​សិល្បៈ​ដោយ​មាន​ឈុត​ឆាក​ជា​ច្រើន​គួរ​ឱ្យ​ចាប់​អា​រម្មណ៍ ដូច​ជា៖ សម្តែង​បង្ហាញ​ឧប​ករណ៍​ភ្លេង​បុរាណ របាំ​កណ្តូប​សេះ​ ដក​ស្រង់​រឿង​ល្ខោន​យី​កេ របាំ​មណីមេខ​លា របាំ​ព្លយ​សួយ ឆៃ​យុាំ​ចំ​ណង​មិត្ត​ភាព​វៀត​ណាម-កម្ពុជា។ល។​ ក្រៅ​ពី​សម្តែង​សិល្បៈ​ គណៈ​ប្រ​តិភូ​កម្ពុជា​ នៅ​ទាំង​ទៅ​ទស្សនា​ទីតាំង​ទេស​ចរណ៍​ល្បី​ៗ​ និង​ដោះ​ដូរ​សិល្បៈ​ជា​មួយ​នឹង​ក្រុម​សិល្បៈ​របស់​វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ​ ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​ប្រ​ជា​ជន​បាក​លីវ​ យល់​កាន់​តែ​ច្បាស់​ជាង​ទៀត​អំ​ពី​សិល្បៈ​របស់​កម្ពុជា​ ផ្ទុយ​មក​វិញ​ មិត្ត​កម្ពុជា​ក៏​បាន​ដឹង​ពី​ភាព​ស្រស់​ស្អាត​របស់​ខេត្ត​បាក​លីវ​ ឆ្លង​តាម​រយៈ​ទីតាំង​ទេស​ចរណ៍ សំ​ណង់​វប្បធម៌​ និង​សម្តែង​សិល្បៈ​ផង​ដែរ។​

គណៈ​ប្រ​តិភូ​កម្ពុជា​ ដោះ​ដូរ​សិល្បៈ​នៅ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​។​

​ ឈុត​ល្ខោន​យីកេរឿង​ម៉ាក់​ថឺង។

សិល្បករ​ កែវ​ សុផា​និត សមា​ជិក​នៃ​គណៈ​ប្រតិ​ភូ​កម្ពុជា​ ឱ្យ​ដឹង៖ “នេះ​ជា​លើក​ដំ​បូង​ ហើយ​ក៏​ជា​កិត្តិ​យស​សម្រាប់​ខ្ញុំ​ដែល​បាន​មក​ប្រ​ទេស​វៀត​ណាម​ចូល​រួម​ក្នុង​ “សប្តាហ៍​វប្បធម៌​កម្ពុជា​” នៅ​ខេត្ត​បាក​លីវ។​ ខ្ញុំ​ក៏​បាន​សម្តែង​ជូន​ទស្សនិក​ជន​ខេត្ត​បាក​លីវ​ ឈុត​ល្ខោន​យីកេ​រឿង​ម៉ាក់​ថឺង ហើយ​ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ត​ខ្លាំង​ពេល​សម្តែង​ចប់​ បាន​ទស្សនិក​ជន​ទះ​ដៃ​សាទរ​យ៉ាង​កង​រំពង។​ ប្រ​ទេស​វៀត​ណាម​និង​ខេត្ត​បាក​លីវ​ បាន​ទទួល​ស្វា​គមន៍ យើង​ខ្ញុំ​យ៉ាង​រាក់​ទាក់​និង​កក់​ក្តៅ”។​ ចាប់​អា​រម្មណ៍ អំ​ពី​សិល្បៈ​អា​ស្រ័យ​ដោយ​គណៈ​ប្រ​តិភូ​កម្ពុជា​សម្តែង​ លោក​ថាច់​ឌើ​នី ជា​ប្រ​ជា​ជន​នៅ​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង៖ “ឈុត​សម្តែង​របស់​គណៈ​ប្រ​តិភូ​ កម្ពុជា​ពិត​ជា​ពិ​សេស​ណាស់​ គួរ​ឱ្យ​ចាប់​អា​រម្មណ៍ និង​ល្អ​ឥត​ខ្ចោះ។​ ឈុត​របាំ​មាន​លក្ខណៈ​ធម្ម​ជាតិ​ ដូច​ជា​របាំ​កណ្តូប​សេះ​ ជា​សត្វ​ជិត​ដិត​នឹង​កសិករ​ ប៉ុន្តែ​ពេល​សម្តែង​ដោយ​ទេព​កោ​សល្យ​របស់​សិល្ប​ករ​-ការិនី គឺ​ពិត​ជា​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ខ្លាំង​ណាស់។​ បទ​ចម្រៀង​មួយ​ចំ​នួន​ស្ងើច​សរ​សើរ​ពី​សម្រស់​របស់​ប្រ​ទេស​កម្ពុជា​ដ៏​ស្រស់​ស្អាត​ មេត្រី​ភាព​ ជួយ​ឱ្យ​ខ្ញុំ​កាន់​តែ​យល់​ច្បាស់​ជាង​ទៀត​អំ​ពី​ប្រ​ទេស​កម្ពុជា​ និង​ចាប់​អា​រម្មណ៍​បំ​ផុត​ គឺ​តា​រា​ចម្រៀង​កម្ពុជា​ច្រៀង​បទ​ចម្រៀង​វៀត​ណាម​បាន​ ពី​រោះ​រណ្តំ​និង​មាន​ព្រ​លឹង”។​

លោក​ជំ​ទាវ ឡង​ឌី សាន់​ណា​រ៉ា រដ្ឋ​លេខា​ធិការ​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ មាន​ប្រ​សាសន៍៖ “នេះ​ជា​លើក​ដំ​បូង​ដែល​សប្តាហ៍​វប្បធម៌​កម្ពុជា​ត្រូវ​បាន​ប្រា​រព្ធ​ឡើង​នៅ​ក្រុង​បាក​លីវ​ដ៏​ស្រស់​ស្អាត​នៃ​ប្រ​ទេស​វៀត​ណាម។​ ខេត្ត​បាក​លីវ​ មាន​ទេស​ភាព​ស្រស់​ស្អាត​ ហើយ​ប្រ​ជា​ជន​បាក​លីវ​មាន​ភាព​រាក់​ទាក់​ រួស​រាយ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អា​រម្មណ៍​កក់​ក្តៅ​ ដូច​ជា​កំ​ពុង​ស្ថិត​នៅ​ក្នុង​ប្រ​ទេស​របស់​ខ្លួន​ឯង។​ ខ្ញុំ​នៅ​តែ​អំ​ណះ​អំ​ណាង​ស្នាម​គំ​នូស​នៃ​ទំ​នាក់​ទំ​នង​កម្ពុជា - វៀត​ណាម ជា​និច្ច​កាល​មាន​ប្រ​វេណី​ល្អ​ប្រ​សើរ​ និង​ទំ​នាក់​ទំ​នង​ សាម​គ្គី​ភាព​ មិត្ត​ភាព​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​យូរ​អង្វែង​ លើ​រូប​ភាព​ទ្វេ​ភាគី​ ពហុ​ភាគី​ក្នុង​តំ​បន់​និង​អន្តរ​ជាតិ”៕​         

                                       យី​អាញ-វិ​មាន​

ចែករំលែកអត្ថបទ