23/06/2025 - 20:52

សូម​ប្រយ័ត្ន​ជា​មួយ​ប្រ​ភេទ​គ្រឿង​ញៀន​ដ៏​គ្រោះ​ថ្នាក់​សារ​ធាតុ ​FENTANYL 

Fentanyl ​ជា​សារ​ធាតុ​មួយ​មាន​នៅ​ក្នុង​ក្រុម​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចាប់ ​Opioid ​(ក្នុង​ចំ​ណោម​សារ​ធាតុ​ធម្ម​ជាតិ​ផ្សេងៗ​និង​សារ​ធាតុ​ចម្រុះ​ដែល​មាន​ប្រ​ភព​ពី​កញ្ឆា)។​ នេះ​ជា​សារ​ធាតុ​បំ​បាត់​ការ​ឈឺ​ចាប់ ​កម្រិត​ខ្ពស់ ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ក្នុង​ការ​ព្យា​បាល​ជំងឺ​នៅ​ប្រ​ទេស​ជា​ច្រើន​ដោយ​វិធី​ចាក់​បញ្ចូល​តាម​បំ​ពង់​សេរ៉ូម​ បាញ់​ចូល​ច្រមុះ​ ដាក់​ក្នុង​មាត់​ឬ​ក៏​បិទ​លើ​ស្បែក។

 ​​ សារ​ធាតុ ​Fentanyl -  ប្រ​ភេទ​គ្រឿង​ញៀន​មួយ​ដ៏​គ្រោះ​ថ្នាក់។ ​ 

តាម​របាយ​ការណ៍​របស់​ក្រ​សួង​នគរ​បាល​ សារ​ធាតុ ​Fentanyl ​ត្រូវ​បាន​សំ​យោគ​លើក​ដំបូង​នៅ​ឆ្នាំ ​១៩៥៩;​ ត្រូវ​បាន​វាយ​តម្លៃ​ថា ​មាន​កម្រិត​ខ្ពស់​ជាង​ពី​ ៨០​ ទៅ ​១០០ ​ដង​បើ​ប្រៀប​ធៀប​នឹង​សារ​ធាតុ ​morphine ​និង​ខ្ពស់​ជាង​ប្រ​ មាណ​ ៥០​ ដង​ បើ​ប្រៀប​ធៀប​នឹង​សារ​ធាតុ ​heroin;​ ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ផ្នែក​វេជ្ជ​សាស្ត្រ ​ដើម្បី​ព្យា​បាល​ជំងឺ​ធ្ងន់​ធ្ងរ​ផ្សេងៗ​និង​ជំងឺ​រុាំ​រ៉ៃ។ ​ប្រើ​ប្រាស់ ​សារ​ធាតុ ​Fentanyl ​ជ្រុល​ហួស ​(ចាប់​ពី ​២ ​mg Fentanyl) ​អាច​នឹង​បណ្តាល​ឱ្យ​សន្លប់​បាត់​ស្មារតី​ និង​ស្លាប់​ក៏​សឹង​មាន។

នគរ​បាល​ក្រុង​កឹង​ធើ ​ពិនិត្យ​មូលដ្ឋាន​ការ៉ាអូខេ​មួយ​កន្លែង​ដែល​ប្រើ​
ប្រាស់​ខុស​ច្បាប់​សារ​ធាតុ​គ្រឿង​ញៀន។

ទី​ផ្សារ​ប្រ​ភេទ​សារ​ធាតុ​ទាំង​នេះ ​មាន​និន្នា​ការ​ បើក​ទូលាយ​នៅ​តំ​បន់​អាស៊ី​និយាយ​រួម​ និង​អាស៊ី ​អាគ្នេយ៍​និយាយ​ដោយ​ឡែក​។ ​អាស្រ័យ​ហេតុ​នោះ ​បង្ក​ហានិ​ភ័យ​កើត​មាន​សារ​ធាតុ​ Fentanyl ​និង​វត្ថុ​ធាតុ​ដើម​ផ្សេងៗ​ សារ​ធាតុ​ដែល​ចម្រាញ់​ចេញ​ពី​សារ​ធាតុ​ចម្រុះ​មួយ​ផ្សេង​ទៀត​ដែល​ខុស​ច្បាប់​នៅ​វៀត​ណាម​ អាច​នឹង​កើត​មាន​នៅ​កម្រិត​ខ្ពស់​នា​ពេល​ខាង​មុខ។​ បក្ស​ពួក​ក្រុម​គ្រឿង​ញៀន ​អាច​នឹង​ឆ្លៀត​ប្រើ​ផ្លូវ​កំ​ពង់​ផែ​ ព្រ​លាន​យន្ត​ហោះ ​និង​ព្រំ​ដែន​ដី​គោក​ ដើម្បី​ដឹក​ជញ្ជូន​សារ​ធាតុ ​Fentanyl ​ដែល​ផលិត​នៅ​ប្រ​ទេស​ផ្សេងៗ ​នាំ​ចូល​លក់​តាម​ទី​ផ្សារ​នា​នា។​ ទន្ទឹម​នឹង​នោះ ​អាច​មាន​លទ្ធ​ភាព​មុខ​សញ្ញា​ប្រព្រឹត្ត​ល្មើស ​បំ​ផុត​មក​ពី​ប្រ​ទេស​ចិន​និង​ប្រ​ទេស​មួយ​ចំ​នួន​នៅ​អាស៊ី​អាគ្នេយ៍ ​ រួម​មាន​ (ថៃ​ មី​យ៉ាន់​ម៉ា ​ឡាវ​និង​កម្ពុជា​ជា​ដើម)​ អាច​នឹង​ជ្រើស​រើស​យក​វៀត​ណាម​ជា​កន្លែង​ដឹក​ជញ្ជូន​ថ្មី ​ផ្ដើម​ពី​នោះ​ រិះ​រក​វិធី​ដឹក​ជញ្ជូន​ខុស​ច្បាប់​ សារ​ធាតុ ​Fentanyl ​និង​វត្ថុ​ធាតុ​ដើម​ផ្សេងៗ ​សារ​ធាតុ​ដែល​បាន​ចម្រាញ់​ពី​សារ​ធាតុ​ចម្រុះ​ទៅ​ទី​ផ្សារ​សហ​រដ្ឋ​អាមេរិក ​ម៉ិច​ស៊ិក ​ក្នុង​បរិការណ៍​ដែល​សង្វាក់​ផ្គត់​ផ្គង់​នា​បច្ចុប្បន្ន ​មាន​ការ​លំ​បាក​លំបិន​ជាង​។ ​ប្រ​ការ​នេះ ​មិន​ត្រឹម​តែ​បង្ក​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដល់​ប្រ​យោជន៍ ​សន្តិ​សុខ​ប្រ​ទេស​វៀត​ណាម​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ជះ​ឥទ្ធិ​ពល​ដល់​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​រវាង​វៀត​ណាម​ជា​មួយ​ប្រ​ទេស​នានា​ទៀត​ផង​។

ដើម្បី​ចៀស​វាង​គ្រោះ​អន្ត​រាយ​នៃ​គ្រឿង​ញៀន​ និយាយ​រួម​និង​គ្រឿង​ញៀន​សារ​ធាតុ ​Fentanyl ​និយាយ​ដោយ​ឡែក​ ដំ​បូង​បំ​ផុត​គឺ​ប្រ​ជា​ជន​ សំ​ខាន់​គឺ​យុវ​ជន​ សិស្ស ​និស្សិត​គប្បី​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ ស្វែង​យល់​និង​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​រឿយៗ​អំពី​ផល​ប៉ះ​ពាល់​នៃ​ប្រ​ភេទ​គ្រឿង​ញៀន​ សំ​ខាន់​គឺ​ប្រ​ភេទ​គ្រឿង​ញៀន​ថ្មី​ គ្រឿង​ញៀន​ “បង្កប់​ខ្លួន”​ ក្រោម​ស្លាក​ចំណី​អាហារ​ គ្រឿង​ ភេសជ្ជៈ ​បារី​ រុក្ខ​ជាតិ ​និង​ “Funkyball”​ ៘ ​ទន្ទឹម​នឹង​នោះ ​កង​កម្លាំង​នគរ​បាល​ត្រូវ​តែ​សកម្ម ​អនុ​វត្ត​ការ​ផ្សព្វ​ផ្សាយ​ ចលនា​មហា​ជន​ ពេល​ប្រ​ទះ​ឃើញ​ ជូន​ដំ​ណឹង​ បរិហារ​ឱ្យ​បាន​ទាន់​ពេល​ដល់​កង​កម្លាំង​នគរ​បាល​កន្លែង​ដែល​ជិត​បំ​ផុត​ដើម្បី​រក​ឃើញ​ និង​ពុះ​ពារ​ចំ​ណាត់​ការ​បាន​ទាន់​ពេល​៕ 

                         ខាញ់​លិន-​ លីសៀ

ចែករំលែកអត្ថបទ