តាមថេរដីកាព្រះតេជព្រះគុណ លីហ៊ុង សមាជិកក្រុមប្រឹក្សាអភិបាល អនុប្រធានគណៈអភិបាលនិងជាប្រធានគណៈកម្មការនីតិកម្មនៃសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ រយៈពេលកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ ផ្តុំកម្លាំងឧបត្ថម្ភដល់ជនរួមជាតិខ្មែរ អភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណី។

សាស្ត្រាស្លឹករឹត។
ឆ្លងតាមរយៈនោះ ប្រចាំការអចិន្ត្រៃយ៍នៃគណៈប្រតិបត្តិការសមាគម តែងចលនា ផ្សព្វផ្សាយ ឧបត្ថម្ភជនរួមជាតិខ្មែរនិងបណ្តាវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ អភិរក្សនូវតម្លៃវប្បធម៌ជនជាតិដូច៖ បួសសងគុណតាមប្រពៃណី បោះទូក-ងខ្នាតតូចចំនួន៨គ្រឿង សម្រាប់បម្រើក្នុងពិធីបុណ្យអកអំបុក បង្កើតក្រុមរបាំប្រពៃណី ឆៃយុាំ ភ្លេងពិណពាទ្យ សម្លៀកបំពាក់ក្នុងពិធីបុណ្យប្រពៃណី បង្រៀនអក្សរខ្មែរ បង្រៀនចម្លាក់ក្បូរក្បាច់ ចម្លាក់ឈើ គូរគំនូរវិចិត្រកម្ម៘ ប្រចាំការអចិន្ត្រៃយ៍នៃគណៈប្រតិបត្តិការសមាគមថែមទាំងចលនាវត្តនានា តាមខណ្ឌ ស្រុករៀបចំបង្រៀនអក្សរខ្មែរដល់ប្អូនៗក្នុងមួយឆ្នាំៗជិត ៣០០ នាក់ ដើម្បីរក្សាភាសានិងអក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរទៀតផង។ ក្រោយពីរៀនមួយលើកៗ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិរៀបចំពិនិត្យដោយរូបភាពផ្សេងៗ ដូច៖ សន្ទនា សរសេរ អាន សូត្រធម៌ ស្វែងយល់ពីទំនៀមទម្លាប់ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ៘ បញ្ចប់វគ្គសិក្សាជូនលិខិតបញ្ជាក់ដល់ប្អូនៗ។ បងស្រីហ្វិញធីសៅរ៍ នៅទំនប់តាកែវ មណ្ឌលប៊ិញឡើយ សង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង ឱ្យដឹង៖ “ខ្ញុំនិយាយបាន តែមិនចេះអក្សរខ្មែរទេ ម្ល៉ោះហើយមិនអាចបង្រៀនកូនបាន។ អាស្រ័យហេតុនេះ ខ្ញុំអរគុណព្រះសង្ឃណាស់ ដែលបានរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលដើម្បីកូនខ្ញុំមានឱកាសរៀនចេះនិយាយ ចេះសរសេរអក្សរខ្មែរ”។

នារីជនជាតិខ្មែរនៅក្រុងកឹងធើ ខ្នះខ្នែងអភិរក្សនូវវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ព្រះតេជព្រះគុណលីហ៊ុង មានថេរដីកាបន្ថែម៖ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ ថែមទាំងឧបត្ថម្ភសាកលវិទ្យាល័យកឹងធើនិងអនុមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកទេសកឹងធើ ខ្នះខ្នែងពង្រីកនូវសកម្មភាព៖ វប្បធម៌វិចិត្រសិល្បៈ សម្តែងបង្ហាញសម្លៀកបំពាក់ពិធីបុណ្យប្រពៃណី វប្បធម៌ម្ហូបអាហារនិងរៀបចំល្បែងប្រជាប្រិយផ្សេងៗ និងតាំងពិព័រណ៍ឧបករណ៍កសិកម្ម៘ ពិសេស តាមវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ នៅក្រុងកឹងធើ រក្សានិងអភិរក្សវប្បធម៌អរូបី ដូច៖ សាស្រ្តាស្លឹករឹត ក្រាំងកាវតារ ព្រះត្រៃបិដកជាភាសាបាលី- ខ្មែរ និងសំស្ក្រឹត៘ តួយ៉ាងដូច វត្តពោធិសំរោង កំពុងរក្សាអភិរក្សសាស្រ្តាស្លឹករឹតជាច្រើនខ្សែ។ ដោយឡែក គឺវត្តពិទូឃោសរង្សីនិងវត្តមុនីរង្សី ស្ថិតនៅខណ្ឌនិញកេវ តែងអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ ស្ថាបត្យកម្មក្បូរក្បាច់ រចនា ជានិមិត្តរូបរបស់ជនរួមជាតិខ្មែរ ម្ល៉ោះហើយ តែងមានភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមក ទស្សនាកម្សាន្តនៅក្រុងកឹងធើ៕
ហាថាញ- លីសៀ