ឃុំគីមហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ គឺជាឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ ដើម្បីកសាងតំបន់ការពាររឹងមាំ ធានាសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិសាស្រ្ត ប៉ុន្មានឆ្នាំកន្លង គណៈបញ្ជាការយោធាឃុំគីមហ្វា តែងផ្ដោតយកចិត្តទុកដាក់កសាងនិងលើកកម្ពស់គុណភាពកងកម្លាំងប្រជាស្វ័យត្រាណនៅភូមិភាគ។

គណៈបញ្ជាការយោធាឃុំ ជួយប្រជាជនរៀបចំសម្អាតតាមដងផ្លូវ ដាំផ្កានៅ
ភូមិកណ្តាលនិងភូមិរាជមល្ល។
ដើម្បីកសាងកងកម្លាំងប្រជាស្វ័យត្រាណរឹងមាំ ឆ្លើយតបនឹងតម្រូវការភារកិច្ច រៀងរាល់ឆ្នាំ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ តែងចេញសេចក្ដីសម្រេចចិត្តបធានបទ ផែនការដឹកនាំការងារធានាការពារប្រទេសនិងយោធាភូមិភាគ ផ្សារភ្ជាប់ជាមួយនឹងកសាងកងកម្លាំងប្រជាស្វ័យត្រាណរឹងមាំ ដោយមានខ្លឹមសារ វិធានការជាក់ស្ដែងជាច្រើន សមស្របនឹងស្ថានភាពជាក់ស្ដែងរបស់ភូមិភាគ។ គណៈបញ្ជាការយោធាឃុំយោងតាមសេចក្ដីសម្រេចចិត្ត ផែនការរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំអនុវត្តប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ន កងកម្លាំងប្រជាស្វ័យត្រាណឃុំគីមហ្វាមានសមមិត្ត៩៣នាក់។ លោកផាងជីទ្វឹង មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំគីមហ្វា ឱ្យដឹង៖ “គណៈបញ្ជាការយោធាឃុំ បានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ កសាងទ្រង់ទ្រាយអង្គការ ក្របខ័ណ្ឌរបស់កងកម្លាំងប្រជាស្វ័យត្រាណសម្រិតសម្រាំង ធានាកម្លាំងគ្រប់គ្រាន់ សមស្របជាមួយនឹងស្ថានភាពជាក់ស្ដែងនៅភូមិភាគ។ កសាងផែនការសហការជាមួយនឹងរដ្ឋអំណាចភូមិភាគ និងប្រធានកងយោធាភូមិនានា ដែលបានប្រគល់ភាគកម្រិតនៅតាមភូមិនីមួយៗក្ដាប់បញ្ជីឈ្មោះយុវជនក្នុងកម្រិតអាយុចូលរួមកងកម្លាំងប្រជាស្វ័យត្រាណ។ ឧស្សាហ៍ធ្វើការបញ្រ្ជាបនិងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវច្បាប់កងប្រជាស្វ័យត្រាណ បទប្បញ្ញត្តិស្ដីពីកងកម្លាំងបម្រុងកំណែន ច្បាប់កាតព្វកិច្ចយោធា ជូនកងកម្លាំងប្រជាស្វ័យត្រាណនិងប្រជាជន។ ស្ដីពីការងារហ្វឹកហាត់ ចំនួនកងកម្លាំងចូលរួមហ្វឹកហាត់រៀងរាល់ឆ្នាំតែងសម្រេច ១០០%។ ឆ្លងតាមរយៈការត្រួតពិនិត្យ វាយតម្លៃលទ្ធផលហ្វឹកហាត់រៀងរាល់ឆ្នាំ កងកម្លាំងប្រជាស្វ័យត្រាណសម្រេចតម្រូវការ ១០០% ក្នុងនោះ សម្រេចនិទ្ទេសគ្រាន់បើ ពូកែជាង ៧៥%”។

គណៈបញ្ជាការយោធាឃុំ កំពុងហ្វឹកហាត់ដល់កងកម្លាំងប្រជាស្វ័យត្រាណ។
សេនាជនចល័ត គឹមតុលា ឱ្យដឹង៖ “ខ្ញុំនៅភូមិគឹមហ្វា (ភូមិរាជមល្ល) ពេលទទួលបានការកោះហៅចូលរួមធានាសន្ដិសុខសណ្ដាប់ធ្នាប់នៅភូមិភាគ ខ្ញុំក៏ទៅចូលរួមភ្លាម ព្រោះនេះជាកាតព្វកិច្ច និងជាការទទួលខុសត្រូវដ៏សំខាន់របស់កងកម្លាំងប្រជាស្វ័យត្រាណ។ ក្រៅពីនោះ កន្លងហើយ ប្រធានភូមិកណ្តាលនិងភូមិរាជមល្ល បានចលនាកាប់ឆ្ការគុម្ពោតព្រៃស៊ុបទ្រុបតាមផ្លូវបេតុង ក្នុងភូមិទាំងពីរដោយមានចម្ងាយជាង ១,៥ គីឡូម៉ែត្រ ខ្ញុំនិងសមមិត្តក្នុងកងកម្លាំងប្រជាស្វ័យត្រាណឃុំបានចូលរួមយ៉ាងសកម្ម”។
ជាមួយនឹងលទ្ធផលដែលសម្រេចបានឃុំគឹមហ្វាបានអំណះអំណាងពីតួនាទី ចំណុចសំខាន់នៃកងកម្លាំងប្រជាស្វ័យត្រាណក្នុងការអនុវត្តភារកិច្ចការពារប្រទេសនិងយោធានៅភូមិភាគ។ នេះជាកម្លាំងដែលរួមចំណែកយ៉ាងសកម្មក្នុងចលនាទូទាំងប្រជាជនការពារសន្ដិសុខមាតុភូមិ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ អភិវឌ្ឍសេដ្ឋកិច្ច - សង្គម ពង្រឹងមាំការការពារប្រទេសសន្ដិសុខ កសាងអង្គភាពរឹងមាំ។ ជាច្រើនឆ្នាំកន្លង គណៈបញ្ជាការយោធាឃុំគឹមហ្វា ត្រូវបានថ្នាក់លើវាយតម្លៃ សម្រេចល្អនិងសម្រេចឆ្នើមភារកិច្ច៕
សើុងម៉ាល័យ - ប្រែសម្រួល៖ ថាច់ធី