អាកាសធាតុក្តៅនិងសំណើម គឺជាលក្ខណៈអំណោយផលដើម្បីមេរោគឆ្លងរាលដាលផ្ទុះឡើង បំផុតគឺរោគឆ្លងតាមប្រព័ន្ធរំលាយអាហារ ផ្លូវដង្ហើម និងជំងឺ អាស្រយមូសចម្លង។ ព្រោះហេតុនោះ សកម្មភាពបង្ការ ទប់ស្កាត់រោគឆ្លងតែងបានដំណាក់សុខាភិបាលនៅលើភូមិឋានទីក្រុងកឹងធើ សកម្មផ្សព្វផ្សាយដើម្បីបន្ថយហានិភ័យឆ្លងជំងឺ ទប់ស្កាត់មិនទុកឱ្យរោគឆ្លងរាលដាលកើតឡើង។

កម្មាភិបាលដំណាក់សុខាភិបាលសង្កាត់មីស្វៀង កំពុងផ្សព្វផ្សាយអំពីការថែទាំ
សុខភាពជូនប្រជាជន។
តាមប្រសាសន៍វេជ្ជបណ្ឌិត ឡឹមវុាំងតឹង នាយកដំណាក់សុខាភិបាលសង្កាត់មីស្វៀង ក្នុងឆ្នាំ ២០២៥ សង្កាត់មីស្វៀង បានកត់សម្គាត់ជំងឺគ្រុនឈាម ៣៦ ករណី ជំងឺពងបែកដៃ ជើងនិង មាត់ ៧៧ ករណី និងជំងឺគ្រុនចាញ់ ៣ ករណី។ ដើម្បីគ្រប់គ្រងរោគឆ្លងក្នុងរដូវក្តៅ តាំងពីដើមឆ្នាំ ២០២៦ ដំណាក់សុខាភិបាល សង្កាត់មីស្វៀង បានខ្នះខ្នែងសហការជាមួយសហការីសុខាភិបាល ផ្សព្វផ្សាយនូវវិធានការបង្ការ ទប់ស្កាត់រោគឆ្លងរាលដាល ក្នុងនោះ ផ្តុំកម្លាំងឃ្លាំមើល រកឃើញឆាប់រហ័ស និងគ្រប់គ្រងករណីដែលមានហានិភ័យឆ្លងមេរោគខ្ពស់។ ផ្តុំកម្លាំងជំរុញការផ្សព្វផ្សាយលើកកម្ពស់ស្មារតីយល់ដឹង បង្ការទប់ស្កាត់ជំងឺជូនប្រជាជន; គួបផ្សំនឹងផ្សព្វផ្សាយតាមរយៈសកម្មភាពពិនិត្យ ព្យាបាលជំងឺ; បង្កើនការត្រួតពិនិត្យ ដើម្បីរកឃើញឆាប់រហ័សនូវករណីដំបូង ផ្តើមពីនោះ អនុវត្តវិធានការបង្ការ ទប់ស្កាត់បានទាន់ពេល មិនទុកឱ្យរោគឆ្លងរាលដាល។ បងស្រី ចូវធីញឺអ៊ី ជាប្រជាជននៅភូមិភាគ ឱ្យដឹង៖ “គ្រួសារខ្ញុំមានកូនតូច ពេលអាកាសធាតុប្រែប្រួលម្តងៗ កូនច្រើនតែក្អកនិងរលាកច្រមុះ។ ពេលបានកងជួរគ្រូពេទ្យរបស់ដំណាក់សុខាភិបាលផ្សព្វផ្សាយអំពីរបៀបបង្ការជំងឺ បានជួយឱ្យខ្ញុំយល់កាន់តែច្បាស់អំពីវិធានការបង្ការ ទប់ស្កាត់រោគឆ្លង ដូចជា៖ ឱ្យកុមារហូបឆ្អិន ផឹកឆ្អិន; សម្អាតប្រដាប់កុមារលេង និងសម្ភារៈប្រើប្រាស់របស់កុមារឱ្យបានស្អាតជាដើម។
ដូចគ្នានេះដែរ ដើម្បីបង្ការ ទប់ស្កាត់រោគឆ្លងរាលដាលក្នុងរដូវក្តៅ ដំណាក់សុខាភិបាលឃុំវិញធ្វឹងដុង បានផ្តុំកម្លាំងផ្សព្វផ្សាយ និងណែនាំប្រជាជនអនុវត្តវិធានការបង្ការជំងឺ រក្សាអនាម័យផ្ទាល់ខ្លួន និងបរិស្ថានជុំវិញ ម្ចាស់ការតាមដានសុខភាព; ជំរុញការឃោសនាអប់រំសុខភាព និងលើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺដំបូង ធានាប្រជាជនបានកៀកជិតសេវាសុខាភិបាលដោយងាយស្រួលទាន់ពេល និងសុវត្ថិភាព។ ទន្ទឹមនឹងនោះ អនុវត្តឱ្យបានគ្រប់គ្រាន់នូវកម្មវិធីសុខាភិបាលជាតិ ចាក់វ៉ាក់សាំងបង្ការរោគឆ្លង។ល។ បងយ័ញហែន ជាប្រជាជននៅភូមិភាគ នាំកូនមកចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលនៅដំណាក់សុខាភិបាល ឱ្យដឹង៖ “បន្ទាប់ពីចាក់វ៉ាក់សាំងរួច វេជ្ជបណ្ឌិតបានណែនាំយ៉ាងហ្មត់ចត់ ពីរបៀបតាមដានប្រតិកម្មរបស់កូន ដើម្បីវិនិច្ឆ័យបានទាន់ពេល ប្រសិនបើមានរោគសញ្ញាដូចជាគ្រុនក្តៅ ឬចេញពិស ម្ល៉ោះហើយ ខ្ញុំមានការលំនឹងចិត្ត”។
វេជ្ជបណ្ឌិត ផាងវុាំងហាយ នាយកដំណាក់សុខាភិបាលឃុំវិញធ្វឹងដុង ឱ្យដឹង៖ “ពេលខាងមុខ ដើម្បីគ្រប់គ្រងនិងទប់ស្កាត់រោគឆ្លងរាលដាលបានទាន់ពេល ពិសេសគឺជំងឺគ្រុនឈាម ជំងឺពងបែកដៃ ជើងនិងមាត់ ជំងឺកញ្ជ្រឹល។ ដំណាក់សុខាភិបាលនឹងបន្តចាត់តាំងសកម្មភាពសុខាភិបាលបង្ការបានល្អប្រសើរ បំផុតគឺការចាក់វ៉ាក់សាំងបង្ការទូទៅ និងពិនិត្យផ្ទៀងផ្ទាត់ចាក់វ៉ាក់សាំងបំពេញ។ ព្រមទាំងសហការស្អិតល្មួតជាមួយរដ្ឋអំណាចភូមិភាគ គ្រឹះស្ថានអប់រំ គណៈ ផ្នែក និងអង្គការមហាជនចូលរួមការងារ បង្ការ ទប់ស្កាត់រោគឆ្លងរាលដាលនៅភូមិភាគ”៕
ថាញវ៉ាង-វិមាន