មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

31/03/2026 - 09:13

ព្រះ​តេជ​ព្រះ​គុណ​រស់​នៅ​ល្អ​សង្គម ល្អ​សាសនា​ 

និយាយ​អំ​ពី​ព្រះ​តេជ​ព្រះ​គុណ​ឌិញ​ហ្វាង​សឺ ព្រះ​ចៅ​អធិ​ការ​វត្ត​ពាម​បួន​ថ្មី សង្កាត់​ភូ​ឡើយ ទី​ក្រុង​កឹង​ធើ តែង​បាន​មា​មីង​ពុទ្ធ​បរិ​ស័ទ​គោ​រព​និង​រាប់​អាន។ ព្រះ​អង្គ​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​កសាង​វត្ត​ពាម​បួន​ថ្មី ក្លាយ​ទី​អា​រាម​មួយ​យ៉ាង​ប្រ​ណីត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បង្ក​បាន​បរិ​យា​កាស​សកម្ម​ភាព​សាស​នា​សម្រាប់​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​ដល់​ពុទ្ធ​បរិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត។

ព្រះ​តេជ​ព្រះ​គុណ​ឌិញ​ហ្វាង​សឺ ព្រះ​ចៅ​អធិ​ការ​វត្ត​ពាម​បួន​ថ្មី សង្កាត់​ភូ​ឡើយ។

ឆ្នាំ​១៩៩៨ ព្រះ​តេជ​ព្រះ​គុណ​ឌិញ​ហ្វាង​សឺ បាន​ឪ​ពុក​ម្តាយ​នាំ​ចូល​វត្ត​ពាម​បួន​ថ្មី​សាង ផ្នួស​បួស​រៀន។ អា​ស្រ័យ​ឧស្សាហ៍​ព្យា​យាម​សិក្សា​រៀន​សូត្រ លុះ​ដល់​ឆ្នាំ ២០១៨ ព្រះ​តេជ​ព្រះ​គុណ​បាន​គណៈ​កម្ម​ការ​និង​មា​មីង​ពុទ្ធ​បរិ​ស័ទ​មាន​ទំនុក​ចិត្ត ឯក​ភាព​តែង​តាំង​ធ្វើ​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​រហូត​ដល់​សព្វ​ថ្ងៃ។ ព្រះ​តេជ​ព្រះ​គុណ​ឌិញ​ហ្វាង​សឺ​ មាន​ថេរ​ដី​កា៖ “វត្ត​ពាម​បួន​ថ្មី កសាង​ក្មុង​ឆ្នាំ​១៩៦៤ ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ ១៣ ជំ​នាន់ ហើយ​អាត្មា​ភាព​គឺ​ជា​ព្រះ​ចៅ​អធិ​ការ​ជំ​នាន់​ទី​១៣​នេះ​ឯង។ នៅ​ពេល​ទើប​ទទួល​តំ​ណែង​ជា​ព្រះ​ចៅ​អធិ​ការ​មូល​ដ្ឋាន សម្ភារៈ​របស់​វត្ត​នៅ​មាន​ការ​លំ​បាក​ជា​ច្រើន ផ្នែក​សំ​ណង់​នី​មួយៗ​ចាស់​ទ្រុឌ​ទ្រោម។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី ដោយ​សារ​ការ​សាម​គ្គី​របស់​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត ព្រម​ទាំង​ការ​ព្រួត​ដៃ​រួម​វិភាគ​ទាន​ពី​ពុទ្ធ​បរិ​ស័ទ​និង​សប្បុ​រស​ជន ចាប់​ពី​ឆ្នាំ ២០១៨ មក សំ​ណង់​ជា​ច្រើន​បាន​សាង​សង់​និង​បង្កើន​កម្រិត ដូច​ជា៖ កសាង​សម្រេច​ជា​ស្ថា​ពរ​នូវ​បង្គោល​ទង់ ក្រាល​បេ​តុង​ជុំ​វិញ​បរិ​វេណ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង ៣ ពាន់​លាន​ដុង; កសាង​សា​លា​មួយ​ខ្នង​តម្លៃ​ជាង ២ ពាន់​លាន​ដុង; សម​ណ​កុដិ​២ខ្នង​តម្លៃ​ទឹក​ប្រាក់​សរុប​ជិត ៧ ពាន់​លាន​ដុង។ ពិ​សេស សំ​ណង់​ព្រះ​វិហារ​កំ​ពុង​បាន​កសាង​តាម​ការ​គ្រោង​ទុក​សម្រេច​ជា​ស្ថា​ពរ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ ២០២៨ តម្លៃ​ថវិ​កា​សរុប​ជិត ១២ ពាន់​លាន​ដុង បាន​មក​ពី​ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ​រួម​វិភាគ​ទាន”។

មិន​ត្រឹម​តែ​ផ្តោត​ទៅ​លើ​ការ​កសាង​មូល​ដ្ឋាន​សម្ភារៈ​ប៉ុណ្ណោះ​ទេ ព្រះ​អង្គ​ថែម​ទាំង​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ ព្រម​ទាំង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​ជូន​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ​ជា​រៀង​រាល់​ឆ្នាំ។ ទន្ទឹម​នឹង​នោះ ព្រះ​អង្គ​ដឹក​នាំ ដាស់​តឿន​ការ​រចនា​ស្ថា​បត្យ​កម្ម​វត្ត អភិ​រក្ស​ក្បូរ​ក្បាច់​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​ដែល​ជា​វប្ប​ធម៌​របស់​ខ្មែរ ដោយ​មាន​រូប​បដិ​មា​ធ្លាប់​ស្គាល់ ដូច​ជា៖ នាគ​ គ្រុឌ រាជ​សីហ៍ មករ​៘ រៀង​រាល់​ឆ្នាំ ព្រះ​តេជ​ព្រះ​គុណ​ថែម​ទាំង​ចលនា​សប្បុ​រស​ជន​និង​ពុទ្ធ​បរិ​ស័ទ​រួម​វិភាគ​ទាន​អំ​ណោយ​បាន​ជាង ១០០ ចំ​ណែក ដើម្បី​ឧបត្ថម្ភ​មា​មីង​មាន​ជីវ​ភាព​ខ្វះ​ខាត គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ១០០ លាន​ដុង រួម​ចំ​ណែក​រីក​សាយ​ភាយ​ស្មារតី​ប្រ​កប​ដោយ​មេត្តា ចែក​រំលែក​ក្នុង​សហ​គមន៍។

លោក​ត្រឹង​កឿង ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ពាម​បួន​ថ្មី ឱ្យ​ដឹង៖ “វត្ត​មាន​ភាព​ប្រ​ណីត​ដូច​សព្វ​ថ្ងៃ គឺ​អា​ស្រ័យ​ការ​គ្រប់​គ្រង​ដឹក​នាំ​របស់​ព្រះ​តេជ​ព្រះ​គុណ​ឌិញ​ហ្វាង​សឺ ពី​ព្រោះ​បាន​មា​មីង​ពុទ្ធ​បរិ​ស័ទ​និង​គណៈ​កម្ម​ការ​វត្ត​ជឿ​ជាក់​លើ​កា​រក​សាង​បាន​សំ​ណង់​ជា​ច្រើន ដោយ​មាន​ការ​រួម​វិភាគ​ទាន​ពី​ពុទ្ធ​បរិ​ស័ទ​និង​សប្បុ​រស​ជន ម្ល៉ោះ​ហើយ​ សំ​ណង់​ជា​ច្រើន​បាន​សម្រេច​ជា​ស្ថា​ពរ​យ៉ាង​ឆាប់​រហ័ស”៕

                                     ដា​លីន - លី​សៀ​

ចែករំលែកអត្ថបទ