នាថ្ងៃទី ៣ ខែមេសា គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយលោក វ៉ូវហុងថាញ អនុប្រធានរដ្ឋសភា ធ្វើជាប្រធានគណៈប្រតិភូ បានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ចំពោះជនរួមជាតិខ្មែរនៅលើភូមិឋានទីក្រុងកឹងធើ។ រួមដំណើរជាមួយគណៈប្រតិភូ មានលោក ឡឹមវ៉ាំងមឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា។
.png)
គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា អញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី នៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង។
គណៈប្រតិភូបានអញ្ជើញសួរសុខទុក្ខ ជូនអំណោយ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង; គ្រួសារគំរូ និងគ្រួសារដែលមានជីវភាពលំបាកនៅឃុំតឹងថាញ់; ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តនិងពុទ្ធបរិស័ទនៅវត្តបុទុមវង្សាសំរោង។
.png)
គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ជូនអំណោយដល់គណៈចាងហ្វាងសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង។
នៅកន្លែងនីមួយៗ គណៈប្រតិភូបានសាកសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល ក៏ដូចជាជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ; កត់សម្គាល់ និងស្ងើចសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់កងជួរគ្រូបង្រៀន សិស្សានុសិស្ស ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ចូលរួមក្នុងកិច្ចការកសាងប្រព័ន្ធនយោបាយមូលដ្ឋាន និងពង្រឹងផែនមហាសាមគ្គីភាពទូទាំងជនជាតិ។

លោកឡឹមវ៉ាំងមឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា និងលោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានជូនអំណោយដល់សិស្សានុសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង។
លោកវ៉ូវហុងថាញ បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋតែងយកចិត្តទុកដាក់គិតគូរដល់ជីវភាពរបស់ជនជាតិភាគតិច ក្នុងនោះមានជនរួមជាតិខ្មែរ; ទន្ទឹមនឹងនោះ លោកមានបំណងឱ្យគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ បណ្តាគ្រឹះស្ថានអប់រំ និងវត្តអារាមនានា បន្តពង្រីកប្រវេណីសាមគ្គី រក្សាអត្តសញ្ញាណវប្បធម៌ លើកកម្ពស់គុណភាពអប់រំ រួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងភូមិភាគឱ្យកាន់តែអភិវឌ្ឍន៍៕

គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ជូនអំណោយចំពោះគ្រួសារគំរូ និងមាមីងដែលមានជីវភាពលំបាកនៅឃុំតឹងថាញ់។

គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ប្រគេនទេយ្យវត្ថុដល់ព្រះតេជ ព្រះគុណ លីម៊ិញឌឹក ព្រះចៅអធិការវត្តបុទុមវង្សាសំរោង។

គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ថតរូបអនុស្សាវរីយ៍ជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទនៅវត្តបុទុមវង្សាសំរោង។
ដំណឹងនិងរូប÷ ថាច់ពេជ្រ - ត្រឹងរ៉ូន