ឆ្នាំ២០២៥ របរធ្វើមកុដ មុខខ្មុករបស់ជនរួមជាតិខ្មែរនៅខេត្តវិញឡុង បានទទួលស្គាល់ជា បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ការទទួលស្គាល់នេះ មិនត្រឹមតែមានអត្ថន័យលើកតម្កើងនូវតម្លៃប្រពៃណីប៉ុណ្ណោះទេ ថែមទាំងដាក់ចេញនូវតម្រូវការចាំបាច់ក្នុងការអភិរក្ស និងពង្រីកនូវទម្រង់របរសិប្បកម្មផ្សារភ្ជាប់នឹងជីវភាពវប្បធម៌ សិល្បៈរបស់ជនរួមជាតិខ្មែរទៀតផង។

បងថាច់ហ្វិញធឿន សិប្បកររចនាមកុដ មុខខ្មុកនៅសង្កាត់ត្រាវិញ ខេត្តវិញឡុង (រូបតួអង្គជាអ្នកផ្តល់)។
ក្នុងចំណោមទម្រង់សិល្បៈប្រពៃណី ដូចជារបាំ ល្ខោនបាសាក់ ឬរបាំប្រជាប្រិយ មកុដ និងមុខខ្មុកគឺជាឧបករណ៍ដែលមិនអាចខ្វះបាន។ នេះមិនត្រឹមតែជាកត្តាតុបតែងប៉ុណ្ណោះទេ នៅទាំងជាមធ្យោបាយបង្ហាញពីចរិតលក្ខណៈ តួនាទី និងឋានៈរបស់តួអង្គទៀតផង។ ហេតុនោះ មកុដនិងមុខខ្មុកនីមួយៗមិនត្រឹមតែជាឧបករណ៍សម្តែងប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវចំណេះដឹង ប្រជាប្រិយ និងការយល់ដឹងរបស់សិល្បករអំពីសិល្បៈប្រពៃណីទៀតផង។
ក្នុងដំណើរការធ្វើមកុដ មុខខ្មុក ត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល ចាប់ពីបង្កើតពុម្ព បិទក្រដាសច្រើនស្រទាប់ដើម្បីបង្កើតជារូបរាង ហាលសម្ងួត រហូតដល់ដោះពុម្ព និងរចនាលម្អទាំងអស់ត្រូវធ្វើឡើងដោយដៃ។ ដើម្បីសម្រេចបានផលិតផលមួយ សិប្បករចំណាយពេលពី ៣-៥ ថ្ងៃ អាស្រ័យលើទំហំនិងកម្រិតរចនាលម្អិតរបស់ផលិតផលទាំងនោះ។
មិនត្រឹមតែមានតម្លៃផ្នែកខាងបច្ចេកទេសប៉ុណ្ណោះទេ ជាងធ្វើមកុដមុខខ្មុកនៅទាំងឆ្លុះបញ្ចាំងពីជីវភាព ស្មារតីដ៏សម្បូរបែបរបស់ជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈរូបភាពនៃតួអង្គ ដូចជា តួយក្ស ហនុមាន អ្នកទស្សនាអាចយល់ពីទស្សនៈនៃអំពើល្អ និងអាក្រក់ អំពីសីលធម៌ និងជំនឿក្នុងវប្បធម៌ប្រជាប្រិយទៀតផង។
ថ្វីដ្បិតដូច្នោះក្តី ចំពោះការផ្លាស់ប្តូររបស់ជីវភាពសម័យទំនើប ការរក្សារបរប្រពៃណីនេះកំពុងប្រឈមនឹងការលំបាកជាច្រើន។ ចំនួនសិប្បករដែលយល់ដឹងពីបច្ចេកទេសកាន់តែតិចទៅខណៈពេលបរិស្ថានសម្តែងប្រពៃណីមាននិន្នាការរួមតូចដែរ។ ប្រការនោះ ទាមទារការយកចិត្តទុកដាក់របស់គណៈ ផ្នែកគ្រប់ថ្នាក់ ពិសេសគឺការចូលរួមរបស់យុវជនជំនាន់ក្រោយក្នុងការស្នងបន្ត និងថែរក្សារបរនេះ។
បងថាច់ហ្វិញធឿន ជាសិប្បករធ្វើមកុដមុខខ្មុក ឱ្យដឹង៖ “ខ្ញុំចាប់ផ្តើមរៀនធ្វើមកុដមុខខ្មុកពី ឆ្នាំ ២០១៦ ខ្ញុំមានចំណង់ចំណូលចិត្តតាំងពីនៅក្មេងម៉្លេះ ពេលបានឃើញសិប្បករសម្តែងក្នុងពិធីបុណ្យរបស់ជនរួមជាតិ។ ក្រោយៗមក ខ្ញុំចង់រួមចំណែកតិចតូចក្នុងការអភិរក្សបេតិកភណ្ឌអរូបីដែលបុព្វបុរសបានបន្សល់ទុកមក ម្ល៉ោះហើយ ខ្ញុំបានស្រាវជ្រាវរៀនសូត្រពីសិប្បករធ្វើមកុដ ហើយបានផ្សារភ្ជាប់នឹងរបរធ្វើមកុដមុខខ្មុកបម្រើដល់ការសម្តែងរបស់ជនជាតិខ្មែរ”។
រយៈពេលកន្លង ការអភិរក្សរបរធ្វើមកុដមុខខ្មុក បានយកចិត្តទុកដាក់តាមរយៈការបើកថ្នាក់បង្រៀនរបរ នាំយកខ្លឹមសារចូលទៅក្នុងការបង្រៀន ក៏ដូចជាផ្សារភ្ជាប់ជាមួយនឹងសកម្មភាពតាំងពិព័រណ៍ ផ្សព្វផ្សាយវប្បធម៌។ ការខិតខំទាំងនេះ បានរួមចំណែកបង្កលក្ខណៈដើម្បីភាពឋិតថេរនៃបេតិកភ័ណ្ឌ និងសម្របខ្លួនក្នុងជីវភាពសម័យទំនើប៕
វឌ្ឍា- វិមាន