19/05/2026 - 21:03

ស្ត្រី​នគរ​បាល​ខេត្ត​កា​ម៉ាវ អនុ​វត្ត​ចល​នា "កំ​ណត់​ត្រា​ប្រ​ចាំ​ថ្ងៃ​បី​ល្អ​បំ​ផុត" 

“កំ​ណត់​ត្រា​ប្រ​ចាំ​ថ្ងៃ​បី​ល្អ​បំ​ផុត” គឺ​ជា​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ដ៏​មាន​អត្ថ​ន័យ​ អា​ស្រ័យ​សមា​គម​នា​រី​នគរ​បាល​ប្រ​ជា​ជន​ផ្តួច​ផ្តើម​ឡើង ផ្សារ​ភ្ជាប់​ជា​មួយ​ក្រម​លក្ខ​ឋាន “បំ​ពេញ​ការ​ងារ​បាន​ល្អ​បំ​ផុត ជិត​ស្និទ្ធ​ប្រ​ជា​ជន​បំ​ផុត​ក្នុង​ការ​បម្រើ​និង​ទំ​នួល​ខុស​ត្រូវ​បំ​ផុត​ក្នុង​សកម្ម​ភាព”។ តាម​រយៈ​ទំ​ព័រ​កំ​ណត់​ត្រា​ប្រ​ចាំ​ថ្ងៃ​នី​មួយៗ​ រូប​ភាព​យុទ្ធ​នា​រី​នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​បង្ហាញ​ឡើង​យ៉ាង​ស្និទ្ធ​ស្នាល មនុស្ស​ធម៌ យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​ងារ​និង​បម្រើ​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត។

 សមា​គម​នា​រី​នៅ​តាម​បណ្ដុំ​ប្រ​ឡង​ប្រ​ណាំង​នៃ​នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​អនុ​វត្ត​ចល​នា “កំ​ណត់​ត្រា​ប្រ​ចាំ​ថ្ងៃ​បី​ល្អ​បំ​ផុត”។

សម្រាប់​នគរ​បាល​ខេត្ត​កា​ម៉ាវ ចល​នា​នេះ​បាន​អនុ​វត្ត​យ៉ាង​ទូ​លំ​ទូ​លាយដល់​សមា​គម​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់ ចាប់​ពី​ថ្នាក់​ខេត្ត​ដល់​មូល​ដ្ឋាន និង​ក្លាយ​ជា​កិច្ច​ការ​ប្រ​ចាំ​របស់​កម្មា​ភិបាល យុទ្ធ​នារី​នគរ​បាល។ ទំ​ព័រ​កំ​ណត់​ត្រា​ប្រ​ចាំ​ថ្ងៃ​នីមួយៗ មិន​ត្រឹម​តែ​ជា​កន្លែង​រក្សា​នូវ​អនុ​ស្សាវ​រីយ៍​ក្នុង​អា​ជីព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ឱ​កាស​សម្រាប់​បុគ្គល​ម្នាក់ៗ ពិ​និត្យ​និង​វាយ​តម្លៃ​ខ្លួន​ឯង​ឡើង​វិញ​នៃ​ដំ​ណើរ​ការ​អនុ​វត្ត​ចល​នា​ប្រ​ឡង​ប្រ​ណាំង “បី​ល្អ​បំ​ផុត”។ វរ​សេនីយ៍​ត្រី​ត្រិញ​ង៉ុក​ថាវ​ ប្រ​ធាន​សមា​គម​នា​រី​នៃ​ការិ​យា​ល័យ​នគរ​បាល​ចរា​ចរណ៍ ចែក​រំលែក៖ “ក្នុង​ពេល​ចុះ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ខាញ់​អាង ខ្ញុំ​បាន​ណែ​នាំ​ដោយ​ផ្ទាល់​អំ​ពី​ជំ​នាញ​បើក​បរ​សុវត្ថិ​ភាព ចែក​ជូន​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ដល់​សិស្សា​នុសិស្ស និង​ឆ្លើយ​បំ​ភ្លឺ​ស្ថាន​ការណ៍​ចរា​ចរណ៍​ជាក់​ស្តែង​នា​នា។ ប្រ​ការ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ខ្វល់​ខ្វាយ មិន​ត្រឹម​តែ​ជា​ការ​ផ្ទេរ​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​បង្កើត​ស្មារតី​គោ​រព​ច្បាប់​ដល់​ប្អូនៗ តាំង​ពី​នៅ​អង្គុយ​លើ​កៅ​អី​សា​លា​រៀន។ រូប​ភាព​សិស្សា​នុសិស្ស​ផ្តោត​អា​រម្មណ៍​ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចូល​រួម​យ៉ាង​សប្បាយ​រីក​រាយ និង​នៅ​បន្ត​ថត​រូប​អនុ​ស្សាវ​រីយ៍​ជា​មួយ​កម្លាំង​នគរ​បាល​ចរា​ចរណ៍ បន្ទាប់​ពី​ចប់​កម្ម​វិធី​ផ្សព្វ​ផ្សាយ បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​ដើម្បី​ខ្ញុំ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ងារ​បន្ថែម​ទៀត”។

យុទ្ធ​នា​រី​នគរ​បាល​ខេត្ត​កា​ម៉ាវ កំ​ពុង​អនុ​វត្ត​ការ​ងារ​ធ្វើ​ឯក​សារ​ផ្ដល់​អត្ត​សញ្ញាណ​ជូន​សិស្សា​នុសិស្ស។

រឿង​រ៉ាវ​របស់​វរ​សេនីយ៍​ត្រី ត្រិញ​ង៉ុក​ថាវ បាន​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ ឯ​ទំ​ព័រ​កំ​ណត់​ត្រា​ប្រ​ថ្ងៃ​ថ្ងៃ​របស់​អនុ​សេនីយ៍​ឯក​បម្រុង ផាម​ធី​ កម្មា​ភិបាល​សមា​គម​នា​រី​ផ្នែក​កា​រងារ​នយោ​បាយ ក៏​រឹត​តែ​ធ្វើ​ឱ្យ​រំ​ជួល​ចិត្ត ដោយ​សារ​ស្មារតី​ចែក​រំ​លែក​ជា​មួយ​មា​មីង​កសិ​ករ​ក្នុង​គ្រា​លំ​បាក។ នោះ​គឺ​នៅ​ក្នុង​អំ​ឡុង​ខែ​មី​នា ឆ្នាំ​២០២៦ ពេល​ដែល​ប្រ​ជា​កសិ​ករ​ជា​ច្រើន​គ្រួ​សារ​នៅ​ឃុំ ខាញ់​ប៊ិញ​និង​ដា​បាក់​ ជួប​ការ​លំ​បាក​ក្នុង​ការ​លក់​កសិ​ផល ពិ​សេស​គឺ​ផ្លែ​ល្ពៅ​ដល់​រដូវ​ប្រ​មូល​ផល ប៉ុន្តែ​ឈ្មួញ​បាន​ផ្អាក​ការ​ទិញ ហើយ​តម្លៃ​ក៏​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ភ្លាម​ៗនោះ​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ សមា​គម​នា​រី​នគរ​បាល​ខេត្ត បាន​ប្រ​ញាប់​ប្រ​ញាល​រៀប​ចំ​សកម្ម​ភាព​គាំ​ទ្រ​លក់​កសិ​ផល​ជូន​មា​មីង​កសិករ។ រយៈ​ពេល​ត្រឹម​តែ​ ៥ ថ្ងៃ បន្ទាប់​ពី​ការ​ចាប់​ផ្តើម​យុទ្ធ​នា​ការល្ពៅ​ជាង ២០ តោន ដែល​មាន​តម្លៃ​សរុប​ជាង ១២០ លាន​ដុង ត្រូវ​បាន​កម្មា​ភិបាល​និង​យុទ្ធ​ជន​ទិញ​និង​ជួយ​លក់​ដោយ​ផ្ទាល់។ អនុ​សេ​នីយ៍​ឯក​បម្រុង ផាម​ធី​ធី ឱ្យ​ដឹង៖ “ប្រ​ការ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ចិត្ត​បំ​ផុត​ មិន​មែន​ស្ថិត​នៅ​លើ​តួ​លេខ​នោះ​ទេ គឺ​ជា​ស្មារតី​សាមគ្គី​របស់​កម្មា​ភិបាល​និង​យុទ្ធ​ជន ក្នុង​ការ​ព្រួត​ដៃ​ជួយ​ប្រ​ជា​ជន​ឆ្លង​ផុត​ការ​លំ​បាក។ ខ្ញុំ​យល់​ថា ពាក្យ​“ជិត​នឹង​ប្រ​ជា​ជន​បំ​ផុត​” មិន​មែន​គ្រាន់​តែ​ជា​ពាក្យ​ស្លោក​ទេ ប៉ុន្តែ​មាន​ន័យ​ថា យើង​មាន​វត្ត​មាន​ចំ​ពេល ធ្វើ​អ្វី​ដែល​ប្រ​ជា​ជន​ត្រូវ​ការ​បំ​ផុត​ និង​ទាន់​ពេល​វេលា​បំ​ផុត​ ដើម្បី​បង្កើត​សេច​ក្តី​រីក​រាយ​និង​ផ្ដល់​ទំ​នុក​ចិត្ត​សម្រាប់​ប្រ​ជា​ជន”។

មិន​ត្រឹម​តែ​នៅ​ថ្នាក់​ខេត្ត​ប៉ុណ្ណោះ​ទេ ចល​នា ​“កំ​ណត់​ត្រា​ប្រ​ចាំ​ថ្ងៃ​បី​ល្អ​បំ​ផុត” ក៏​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ដល់​មូល​ដ្ឋាន កន្លែង​ដែល​កម្មា​ភិបាល​នា​រី​និង​យុទ្ធ​នា​រី​នគរ​បាល​ឃុំ កំ​ពុង​នៅ​ជិត​ដិត​នឹង​ប្រ​ជា​ជន ផ្សារ​ភ្ជាប់​នឹង​មូល​ដ្ឋាន​ដើម្បី​បំ​ពេញ​ភារ​កិច្ច​ជា​រៀង​រាល់​ថ្ងៃ។ នៅ​ទី​ស្នាក់​ការ​នគរ​បាល​ឃុំ​វិញ​ឡើយ​ អនុ​សេ​នីយ៍​ឯក​ ឡេ​ហ្វិញ​ចូវ បាន​កត់​ត្រា​ថ្ងៃ​បំ​ពេញ​ការ​ងារ​ដ៏​មាន​អត្ថ​ន័យ​មួយ​នៅ​ពេល​បាន​រួម​ដំ​ណើរ​ជា​មួយ​ក្រុម​ការ​ងារ​ចុះ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ។ តាម​រយៈ​ដំ​ណើរ​ចុះ​ទៅ​តាម​មូល​ដ្ឋាន អនុ​សេនីយ៍​ឯក​ចូវ កាន់​តែ​មាន​អា​រម្មណ៍​យល់​ច្បាស់​ពី​សេច​ក្តី​ស្រ​ឡាញ់ និង​ការ​ជឿ​ទុក​ចិត្ត​ដែល​ប្រ​ជា​ជន​ផ្តល់​ជូន​កម្លាំង​នគរ​បាល​មូល​ដ្ឋាន។ អនុ​សេ​នីយ៍​ឯក​ចូវ រៀប​រាប់៖ “ពាក្យ​លើក​ទឹក​ចិត្ត​ដ៏​សា​មញ្ញ​របស់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ ដូច​ជា៖ “កូនៗ​បាន​ខិត​ខំ​ថែ​រក្សា​ភាព​សុខ​សាន្ត​ជូន​ភូមិ​ស្រុក មា​មីង​ជឿ​ទុក​ចិត្ត​ណាស់!”  បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​សម្រាប់​នា​រី​នគរ​បាល​ដូច​ពួក​ខ្ញុំ យើង​ខ្ញុំ​បន្ត​ខិត​ខំ​បំ​ពេញ​ភារ​កិច្ច​ឱ្យ​បាន​ល្អ​ប្រ​សើរ”។

វរ​សេនីយ៍​ទោ ង្វៀង​ថាញ​ថ្វង​ ប្រ​ធាន​ផ្នែក​នា​រី​នគរ​បាល​ខេត្ត បញ្ជាក់៖ “អាច​និយាយ​បាន​ថា ចល​នា​ “កំ​ណត់​ត្រា​ប្រ​ចាំ​ថ្ងៃ​បី​ល្អ​បំ​ផុត​” មិន​ត្រឹម​តែ​ជា​វិធី​ធ្វើ​ឱ្យ​កម្មា​ភិបាល​និង​យុទ្ធ​នា​រី​នគរ​បាល​ម្នាក់ៗ ពិ​និត្យ​ឡើង​វិញ​នូវ​ដំ​ណើរ​ការ​បម្រើ​ការ​ងារ​ និង​ឆ្លុះ​បញ្ចាំង​ខ្លួន​ឯង​ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​រក្សា​នូវ​អនុ​ស្សាវ​រីយ៍​អា​ជីព​ និង​ជា​ស្ពាន​តភ្ជាប់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំ​ពើ​ល្អ ទឹក​ចិត្ត​មនុស្ស​ធម៌​របស់​យុទ្ធ​នា​រី​នគរ​បាល​ក្នុង​ជីវិត​ប្រ​ចាំ​ថ្ងៃ​ទៀត​ផង។ តាម​រយៈ​ទំ​ព័រ​អក្ខរា​នីមួយៗ​ រូប​ភាព​នា​រី​នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​បង្ហាញ​ពី​ភាព​ស្និទ្ធ​ស្នាល ការ​ទទួល​ខុស​ត្រូវ​និង​ពោរ​ពេញ​ដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​លេច​ធ្លោ​រូប​ភាព​យុទ្ធ​ជន​នគរ​បាល​ប្រ​ជា​ជន “ដើម្បី​ប្រ​ទេស​ជាតិ​ហ៊ាន​លះ​បង់ ដើម្បី​ប្រ​ជា​ជន​ស្ម័គ្រ​បម្រើ” ”៕

យ៉ីអាញ​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ