21/05/2026 - 07:16

ប្រ​សិទ្ធ​ភាព​ពី​គោល​នយោ​បាយ​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ដល់​ជន​ជាតិ​ភាគ​តិច 

ក្នុង​ការ​កសាង​និង​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន ពិ​សេស​គឺ​ជន​ជាតិ​ភាគ​តិច​តែង​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត។ ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​គោល​នយោ​បាយ​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដល់​ជន​ជាតិ​ភាគ​តិច រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ​ និង​ធា​នា​សុខុ​មាល​ភាព​សង្គម​ជូន​ជន​រួម​ជាតិ។

ជន​រួម​ជាតិ​ខ្មែរ​មក​ពិ​និត្យ​ជំងឺ ដោយ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដែល
​រដ្ឋ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ។

ច្រើន​ឆ្នាំ​កន្លង នៅ​ឃុំ​តាយ​វុាំង មាន​គោល​នយោ​បាយ​ឧបត្ថម្ភធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ដល់​ជន​ជាតិ​ភាគ​តិច បាន​បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​យ៉ាង​ជាក់​ស្តែង។ ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​មិន​ត្រឹម​តែ​ជា​គោល​ន​យោ​បាយ​សុខុ​មាល​ភាព​សង្គម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា “ពោង​សង្គ្រោះ​ជី​វិត​” ជួយ​ប្រ​ជា​ជន​កៀក​ជិត​សេ​វា​សុខា​ភិបាល​ពេល​មាន​ជំងឺ​តម្កាត់​ទៀត​ផង។ ចំ​ពោះ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ពិ​សេស​គឺ​គ្រួ​សារ​ក្រី​ក្រ ក្បែរ​ក្រ ការ​បង់​ថ្លៃ​ព្យា​បាល​ជំងឺ​ឡើង​ដល់​រាប់​សិប​លាន​ដុង គឺ​ជា​បន្ទុក​ធ្ងន់​ផ្នែក​ប្រាក់​កាស។ ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដែល​រដ្ឋ​ឧបត្ថម្ភ​ដោយ​ឥត​គិត​ថ្លៃ​នោះ បាន​ជួយ​ឱ្យ​ពួក​គាត់​កាត់​បន្ថយ​បន្ទុក​ធ្ងន់​នេះ។ អ្នក​មីង​ឡឹម​ធី​សេត នៅ​ភូមិ​ទីប​ញ៉ឹក ឱ្យ​ដឹង៖ “ប្រាក់​ចំ​ណូល​សំ​ខាន់​របស់​គ្រួ​សារ​ខ្ញុំ​បាន​មក​ពី​ការ​ដាំ​ដុះ​តិច​តួច ហេតុ​នោះ​ជីវ​ភាព​លំ​បាក​ខ្លាំង។ ដោយ​សារ​បាន​រដ្ឋ​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ទើប​ពេល​ឈឺ​ថ្កាត់​ម្តងៗ គ្រួ​សារ​ខ្ញុំ​ទៅ​ពិ​និត្យ​ជំងឺ​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង ជួយ​សម្រាល​បន្ទុក​មួយ​ចំ​ណែក​ដែរ។

មិន​ត្រឹម​តែ​ជួយ​សម្រាល​បន្ទុក​ផ្នែក​ប្រាក់​កាស​ប៉ុណ្ណោះ​ទេ ធា​នា​រ៉ាប់​រង​សុខា​ភិបាល​នៅ​ទាំង​ជំ​រុញ​ទឹក​ចិត្ត​ជន​ជាតិ​ភាគ​តិចឱ្យ​ផ្លាស់​ប្តូរ​ការ​យល់​ដឹង ម្ចាស់​ការ​មក​គ្រឹះ​ស្ថាន​សុខា​ភិបាល​ដើម្បី​ពិនិត្យ​និង​ព្យា​បាល​ទាន់​ពេល​វេលា​ទៀត​ផង។ ពី​មុន​ អ្នក​ជា​ច្រើន​មាន​ទម្លាប់​ព្យា​បាល​ជំងឺ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ ឬ​ទុក​ដល់​មាន​ជំងឺ​ធ្ងន់​ទើប​ទៅ​មន្ទីរ​ពេទ្យ ធ្វើ​ឱ្យ​ការ​ព្យា​បាល​ជួប​លំ​បាក និង​បង់​ខាត​ច្រើន។ មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​នៅ​ក្នុង​ដៃ​ មា​មីង​កាន់​តែ​ស្ងប់​អា​រម្មណ៍ ពេល​មក​ពិ​និត្យ​ និង​ព្យា​បាល​នៅ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ ឬ​នៅ​តាម​មន្ទីរ​ពេទ្យ​ថ្នាក់​លើ ដោយ​ទទួល​បាន​សេ​វា​សុខា​ភិបាល​មាន​គុណ​ភាព​ខ្ពស់​ជាង។ សម​មិត្ត​ ថាច់​ក្វឹក​ថៃ ប្រ​ធាន​កា​រិយា​ល័យ​វប្ប​ធម៌ និង​សង្គម​ឃុំ​តាយ​វុាំង ឱ្យ​ដឹង៖ “បច្ចុប្បន្ន ទូ​ទាំង​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​ប្រ​មាណ ៨០% បាន​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាលដោយ​ឥត​គិត​ថ្លៃ ១០០%។ ដើម្បី​គោល​ន​យោ​បាយ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​បាន​ដល់​ប្រ​ជា​ជន​គ្រប់​រូប គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់ និង​ផ្នែក​ធា​នា​រ៉ាប់​រង​សង្គម បាន​និង​កំ​ពុង​អនុ​វត្ត​នូវ​វិធាន​ការ​ជា​ច្រើន​ព្រម​ៗ​គ្នា​។ ការ​ឃោស​នា ចល​នា​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​តាម​រយៈ​កិច្ច​ប្រ​ជុំ​សហ​គមន៍ ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​មូល​ដ្ឋាន ជួយ​ឱ្យ​ប្រ​ជា​ជន​យល់​ច្បាស់​ពី​អត្ថ​ន័យ​ ផល​ប្រ​យោជន៍​និង​កា​តព្វ​កិច្ច​ពេល​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល”។

ដើម្បី​បន្ត​ពង្រីក​ប្រ​សិទ្ធ​ភាព​គោល​ន​យោ​បាយ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល គប្បី​មាន​ការ​ព្រួត​ដៃ​របស់​សង្គម​ទាំង​មូល។ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​គប្បី​បន្ត​ជំ​រុញ​ការ​ឃោស​នា​ចល​នា លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​អត្ថ​ន័យ​និង​សារៈ​សំ​ខាន់​របស់​ធា​នា​រ៉ាប់​រង​សុខា​ភិបាល។ ទន្ទឹម​នឹង​នោះ ការ​វិ​និ​យោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សុខា​ភិបាល និង​បណ្តុះ​បណ្តាល លើក​កម្ពស់​មុខ​ជំ​នាញ​ជូន​កង​ជួរ​គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល ក៏​ជា​កត្តា​សំ​ខាន់​ដើម្បី​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ជូន​ជន​ជាតិ​ភាគ​តិច៕

    ដា​លី​ន - វិមាន​

ចែករំលែកអត្ថបទ