ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/05/2026 - 20:11

កំ​ណត់​ច្បាស់​ដំ​ណើរ​ការ​និង​ភារ​កិច្ច​ជាក់​ស្តែង ដើម្បី​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​ចិត្ត​របស់​កា​រិយា​ល័យ​នយោ​បាយ​ 

លោក​ដុង​វ៉ាន់​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង សំ​ណូម​ពរ​កម្ម​វិធី​សកម្ម​ភាព​របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កំ​ណត់​ច្បាស់​ដំ​ណើរ​ការ ពេល​វេលា​ ភារ​កិច្ច​របស់​ស្ថា​ប័ន​និង​អង្គ​ភាព​នី​មួយៗ ដើម្បី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៧៩​និង​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៨០​របស់​កា​រិយា​ល័យ​នយោ​បាយ​មាន​ប្រ​សិទ្ធ​ភាព នាំ​មក​លទ្ធ​ផល​ខ្ពស់​បំ​ផុត។

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧស​ភា គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​សន្និ​សីទ​ដើម្បី​ពិ​ភាក្សា​និង​សម្រេច​លើ​ខ្លឹម​សារ​មួយ​ចំ​នួន​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច។

លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង ដឹក​នាំ​អង្គ​សន្និ​សីទ។

លោក​ដុង​វ៉ាំង​ថាញ ដឹក​នាំ​អង្គ​សន្និ​សីទ។

នៅ​ក្នុង​អង្គ​សន្និ​សីទ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង បាន​ពិ​ភាក្សា ផ្តល់​មតិ​យោ​បល់​លើ​កម្ម​វិធី​សកម្ម​របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​ទី​ក្រុង អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៧៩-​NQ/​TW ចុះ​នៅ​ថ្ងៃ​ទី​៦ ខែ​មក​រា ឆ្នាំ​២០២៦ របស់​កា​រិ​យា​ល័យ​នយោ​បាយ អំ​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​រដ្ឋ (សេចក្តី​សម្រេច​ចិត្ត​លេខ​៧៩)​ និង​កម្ម​វិធី​សកម្ម​ភាព​របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង អំ​ពី​ការ​អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ៨០-​NQ​/TW ចុះ​នៅ​ថ្ងៃ​ទី​៧ ខែ​មក​រា ឆ្នាំ​២០២៦ របស់​ការិ​យា​ល័យ​នយោ​បាយ អំ​ពី​ការ​អភិ​វឌ្ឍ​វប្ប​ធម៌​វៀត​ណាម​(សេច​ក្តី​សម្រេច​ចិត្ត​លេខ​៨០)។

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង ក៏​បាន​ពិ​ភាក្សា​និង​ផ្តល់​មតិ​យោ​បល់​លើ​ផែន​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ១១​-NQ/​TU ចុះ​នៅ​ថ្ងៃ​ទី​១៩ ខែ​មី​នា ឆ្នាំ​២០២៦ របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង អំ​ពី​ការ​លើក​កម្ពស់​សុពល​ភាព ប្រ​សិទ្ធ​ភាព​នៃ​ការ​ត្រួត​ពិ​និត្យ និង​វិន័យ​បក្ស​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​និង​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​គ្រប់​លំ​ដាប់​ថ្នាក់។

ទន្ទឹម​នឹង​នោះ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង ក៏​បាន​ពិ​ភាក្សា​និង​សម្រេច​លើ​ការ​បែង​ចែក​ភារ​កិច្ច​ដល់​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស  សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង អា​ណត្តិ​កាល ២០២៥​-២០៣០ ផ្តល់​មតិ​យោ​បល់​លើ​របាយ​ការណ៍​នៃ​កិច្ច​ចង្អុល​ការ ដឹក​នាំ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​២០២៦ និង​ទិស​ដៅ​នា​ពេល​ខាង​មុខ ផ្តល់​មតិ​យោ​បល់​លើ​ការ​បញ្ចូល​បក្ខ​ជន។

ថ្លែង​ចង្អុ​ការ​អង្គ​សន្និ​សីទ លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រត​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង សំ​ណូម​ពរ​កម្ម​វិធី​សកម្ម​ភាព​របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង គប្បី​កំ​ណត់​ច្បាស់​ដំ​ណើរ​ការ ពេល​វេលា ភារ​កិច្ច​របស់​ស្ថា​ប័ន​និង​អង្គ​ភាព​នី​មួយៗ ដើម្បី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៧៩​និង​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៨០ របស់​ការិ​យា​ល័យ​នយោ​បាយ មាន​ប្រ​សិទ្ធ​ភាព នាំ​មក​លទ្ធ​ផល​ខ្ពស់​បំ​ផុត។ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ញាប់​ផ្សព្វ​ផ្សាយ​នូវ​ការ​បែង​ចែក​ភារ​កិច្ច​ដល់​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស និង​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ អា​ណត្តិ​កាល​២០២៥​-២០៣០ បន្ត​ចង្អុល​ការ​អនុ​វត្ត​ផ្លាស់​ប្តូរ​ឌី​ជី​ថល​លើ​គ្រប់​វិស័យ​ការ​ងារ…៕

អាញ​យ៉ុង-មុនី​

ចែករំលែកអត្ថបទ