“មិនទុកចោលនរណាម្នាក់ឱ្យនៅខាងក្រោយ” មិនត្រឹមតែជាទិសស្លោកនៃសកម្មភាពនោះទេ វាបានក្លាយជាភាពជាក់ស្តែងយ៉ាងរស់រវើកនៅសង្កាត់មីស្វៀង ទីក្រុងកឹងធើ។ តាមរយៈការតាមដានយ៉ាងដិតដល់ក្នុងការផ្តល់ដើមទុននិងជំនួយលំនៅឋាន ភូមិភាគកំពុងប្រគល់ “សន្ទូច” យ៉ាងរឹងមាំ ជួយដល់គ្រួសារជនរួមជាតិខ្មែរជាច្រើនជម្នះលំបាកជាបណ្តើរៗ ដើម្បីលំនឹងជីវភាព។

អ្នកមីងលីធីសឺននៅភូមិដាយង៉ៀថាំង សង្កាត់មីស្វៀងរីករាយពេលទទួលបាន
ការជំនួយលំនៅឋាន។
ផ្អែកលើស្ថានភាពជាក់ស្តែងរបស់ភូមិភាគ សង្កាត់មីស្វៀង បានកសាងផែនការគិតគូរពីជីវភាពរបស់ជនរួមជាតិខ្មែរ តាមទិសដៅរបស់បក្ស និងរដ្ឋ។ ភូមិភាគបានរួមបញ្ចូលកម្មវិធីជំនួយផ្សេងៗរបស់ទីក្រុងកឹងធើនិងមជ្ឈិម តួយ៉ាងដូចជា កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច។ ការអនុវត្តជំនួយលំនៅឋាន និងកម្ចីទុនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ បាននាំមកនូវលទ្ធផលវិជ្ជមានជាច្រើន។
ជាក់ស្តែងដូចជាគ្រួសារអ្នកមីងលីធីសឺន នៅភូមិដាយង៉ៀថាំង គឺជាគ្រួសារដែលមានស្ថានភាពលំបាក គ្មានដីបង្កបង្កើនផល ចំណូលចម្បងបានមកពីធ្វើការឈ្នួល។ ដោយបានជំនួយសាងសង់ផ្ទះថ្មី អ្នកមីងសឺន ឱ្យដឹងដោយក្ដីរំភើប៖ “ពីមុន ពេលភ្លៀង ផ្ទះលេចស្រក់ លំបាកខ្លាំងក្នុងការរស់នៅ។ អាស្រ័យបានរដ្ឋឧបត្ថម្ភថវិកាចំនួន ៦០ លានដុង ដើម្បីសាងសង់ផ្ទះថ្មី គ្រួសារខ្ញុំលែងបារម្ភពីរឿងភ្លៀងលេចទៀតហើយ សូមអរគុណរដ្ឋដែលបានយកចិត្តទុកដាក់ ពេលខាងមុខ ខ្ញុំនឹងខិតខំប្រឹងប្រែងរកស៊ីបន្ថែមទៀត ដើម្បីលំនឹងជីវភាព”។
ជាមួយទិសស្លោក “មិនទុកចោលនរណាម្នាក់ឱ្យនៅខាងក្រោយ” ផ្ទះសម្បែងដ៏រឹងមាំទាំងនេះ មិនត្រឹមតែផ្តល់ក្តីសង្ឃឹមប៉ុណ្ណោះទេ ថែមទាំងបានលើកទឹកចិត្តនិងស្មារតីរបស់គ្រួសារដែលមានស្ថានភាពលំបាកនៅក្នុងសង្កាត់ រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ។ លោកលីប៊ិញខឿង អនុប្រធានការិយាល័យវប្បធម៌-សង្គមសង្កាត់ មានប្រសាសន៍ សមាជិកគណៈចង្អុលការបានចុះពិនិត្យ ផ្ទាល់ពីស្ថានភាពគ្រួសារក្រីក្រ និងគ្រួសារក្បែរក្រ ដើម្បីពិនិត្យអនុម័តជាចំហ ធានាចំមុខសញ្ញាដើម្បីជំនួយលំនៅឋាន។ សង្កាត់ក៏បានកៀរគរប្រភពកម្លាំងពីអង្គការមហាជន និងគ្រួសារប្រជាជនចូលរួមកម្លាំងពលកម្មនិងសម្ភារៈដើម្បីជួយសាងសង់ផ្ទះបានរឹងមាំសមរម្យ។ ក្រៅពីនេះ ក្នុងការគិតគូរដល់ជនរួមជាតិ សង្កាត់បានសហការជាមួយធនាគារគោលនយោបាយសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យមាមីងបានបុលទុនអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កការងារធ្វើនិងមានចំណូលលំនឹង ដើម្បីជីវភាពបានសម្បូរសប្បាយ។
នៅពេលខាងមុខ សង្កាត់មីស្វៀង នឹងបន្តអនុវត្តល្អនូវគោលនយោបាយគិតគូរជីវភាពជនជាតិភាគតិច រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជន និងកសាងភូមិភាគកាន់តែរីកចម្រើននិងអរិយធម៌៕
លិនដា-ត្រឹងរ៉ូន