ជីបន្លាលូតលាស់ល្អ មានលទ្ធភាពទប់ទល់ការហួតហែងល្អនិងមិនសូវមានជំងឺដង្កូវបំផ្លាញជាងដំណាំផ្សេងៗ។ ជីបន្លាក្រៅពីបានប្រើជាបន្លែគ្រឿងទេស នៅទាំងបានប្រើក្នុងឱសថបុរាណ។ ផ្ដើមពីអត្ថប្រយោជន៍នោះ មានគ្រួសារប្រជាជនជាច្រើនលើភូមិឋានភូមិ៨ឃុំដាយហាយ ទីក្រុងកឹងធើ ប្រមូលផ្តុំផលិត ជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារ។
បើប្រៀបនិងប្រភេទដំណាំផ្សេង ការដាំជីបន្លាចំណាយដើមទុនវិនិយោគទាប។ ហេតុនោះ គ្រួសារប្រជាជនមានដើមទុនតិច អាចប្រើប្រាស់ដីចម្ការរុក្ខជាតិហូបផ្លែដើម្បីដាំឆ្លាស់គ្នានឹងជីបន្លា។
លោកង្វៀងថាញ់ត្វង នៅភូមិ៨ និយាយ៖ “ដំណាំជីបន្លារយៈពេលលូតលាស់ខ្លី បណ្តុះគ្រាប់ពី ៨៥-៩០ ថ្ងៃគឺអាចប្រមូលផល ក្រោយមករាល់ខែអាចប្រមូលផលម្តង។ ជាមួយផ្ទៃដីប្រហែល ៣.០០០ ម៉ែត្រក្រឡាក្នុងចម្ការរុក្ខជាតិហូបផ្លែក្នុង១ខែប្រមូលផលបានពី ៦០០-៧០០ គីឡូក្រាមតម្លៃពី ១៥០០០-២០០០០ ដុងក្នុងមួយគីឡូក្រាម សរុបចំណូលជាង ១២ លានដុងក្នុងមួយខែ ក្រោយពេលទូទាត់ប្រាក់ចំណាយរួច។ សព្វថ្ងៃ ខ្ញុំដាំជីបន្លាបាន ៣ ឆ្នាំហើយ ប្រមូលផលជាប្រចាំមិនទាន់ដាំលើកថ្មីទេ”។
ជាគ្រួសារមានស្ថានភាពលំបាក គ្មានដីផលិត ប្រភពចំណូលសំខាន់ពឹងលើធ្វើការឈ្នួល តែអ្នកមីងឡេធីបា នៅភូមិ៨ មានជីវភាពធូរធារជាងពីការដាំជីបន្លា។ “បានសាច់ញាតិឱ្យខ្ចីដី ២០០ ម៉ែត្រក្រឡាក្នុងចម្ការរុក្ខជាតិហូបផ្លែខ្ញុំបណ្តុះពូជជីបន្លា។ ប្រហែល៣ខែខ្ញុំប្រមូលផលបានពី១០០-១២០ គីឡូក្រាមតម្លៃជីសព្វថ្ងៃក្នុងមួយគីឡូក្រាមគឺ ០.០០០ដុង ទូទាត់រួចស្រេចនៅចំណេញបានជាង ២ លានដុងក្នុងមួយខែ។ ផ្ដើមពីការដាំជីបន្លាទើបជីវភាពប្តីប្រពន្ធខ្ញុំគ្រាន់បើជាងមុន”។ មីងឡេធីបា បានឱ្យដឹងដូច្នេះ។

អ្នកមីងឡេធីបា នៅភូមិ៨ ឃុំដាយហាយ មានជីវភាពស្ថិរភាពផ្ដើមពីការដាំជីបន្លា។
ចំណែកពូហ្វិញថាញង្វៀង ក៏នៅភូមិ ៨ ឃើញបណ្តាគ្រួសារជុំវិញដាំជីបន្លាចំណូលស្ថិរភាព ទើបគាត់កែប្រែដីចម្ការ២៥០០ ម៉ែត្រក្រឡាដាំដូង ដាំស្លា ឯផ្ទៃដីខាងក្រោមដាំជីបន្លា។ ក្រោយ៩០ថ្ងៃ គាត់ប្រមូលផលលើកដំបូងបានជាង៧០០ គីឡូក្រាម ទូទាត់ចំណាយរួចក៏នៅចំណេញគ្រាន់បើ។
តាមគ្រួសារអ្នកដាំជីបន្លា ដើម្បីឱ្យជីបន្លាលូតលាស់ល្អ បង្ការជំងឺឆេះស្លឹកគឺត្រូវព្រាចជី ១ ខែម្ដង បាញ់ថ្នាំជីវសាស្ត្របំប៉នស្លឹក ២លើកក្នុង១ខែ។ ខណៈពេលបណ្តុះពូជជីបន្លាគួរបន្ថែមភក់ល្បាប់ បានប្រហែល ១៥ ថ្ងៃ គឺអាចដាក់គ្រាប់ ពេលបានប្រហែល ១០ ថ្ងៃគឺបាញ់ថ្នាំបង្ការស្មៅ។
“ក្រោយរយៈជាង ២០ ថ្ងៃបណ្តុះពូជ គឺប្រើចំបើងរឫស្មៅស្ងួតដើម្បីគ្របពីលើរង ដល់ពេលជីបន្លាបាន ២ ខែគឺប្រមូលចំបើង ពេលនេះជីបន្លារឹងនិងលូតលាស់ល្អ។ ត្រូវស្រោចទឹកឱ្យជីបន្លាមួយដងក្នុងមួយថ្ងៃឯរដូវភ្លៀងមិនបាច់ស្រោចទឹក”។ ពូហ្វិញថាញង្វៀង បានឱ្យដឹងដូច្នេះ។
លោកឡាទ្រុងហីវ ប្រធានសមាគមកសិករឃុំដាយហាយ ឱ្យដឹង៖ “ជីបន្លាជាសំខាន់បានដាំឆ្លាស់គ្នាក្នុងចម្ការរុក្ខជាតិហូបផ្លែប្រមូលផ្តុំច្រើននៅភូមិ៨ភូមិ១ លើផ្ទៃដីជាង ៣០ ហិកតា។ ជាមួយឧត្តមភាពនេះ រយៈពេលប្រមូលផលខ្លីថ្ងៃនិងតម្រូវការទីផ្សារស្ថិរភាព ទើបដំណាំនេះកំពុងក្លាយជាជម្រើសសមស្របក្នុងអភិវឧ្ឍកសិកម្មរបស់ឃុំ។ទន្ទឹមនឹងនោះពេលដាំជីបន្លាគ្រួសារប្រជាជននៅបង្កការធ្វើឱ្យពលករជនបទ ដ្បិតផ្ទៃដីធំគឺត្រូវការអ្នកដកនិងលាងជម្រះមុនពេលប្រគល់ឱ្យឈ្មួញ”។
ឆ្ពោះដល់ការអភិវឌ្ឍស្ថិរភាព សមាគមកសិករឃុំដាយហាយ កំពុងបង្កើតសាខាសមាគមកសិករដាំជីបន្លាមានសមាជិក ១៦ រូប សំដៅជុំគ្នាដោះដូរបទពិសោធន៍ក្នុងការផលិត បង្កបរិមាណផលជីបន្លាច្រើនជាង ទន្ទឹមនឹងការលើកកម្កស់គុណភាព ក៏ដូចជាប្រមូលផ្តុំស្រាវជ្រាវអភិវឌ្ឍន៍ដំណាំនេះតាមទិសផលិតសុវត្ថិភាព បង្កើនតម្លៃផលិតផលជីបន្លាលើទីផ្សារ៕
ធ្វីលីវ - ចន្ថា