ជាមួយស្មារតី “ដើម្បីប្រជាជនធ្វើការបម្រើ” កម្មាភិបាល យុទ្ធជននៃនគរបាលខេត្តកាម៉ាវ បានរក្សាការទទួលនិងដោះស្រាយបែបបទមិនថាថ្ងៃបុណ្យ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីផ្តល់អត្តសញ្ញាណប័ណ្ណនិងអត្តសញ្ញាណអេឡិចត្រូនិក ដល់សិស្ស និស្សិតនិងប្រជាជនក្នុងខេត្តសម្រេច១០០%។

នគរបាលខេត្តកាម៉ាវ ធ្វើបែបបទផ្តល់អត្តសញ្ញាណប័ណ្ណឱ្យសិស្សានុសិស្ស។
លោកវរសេនីយ៍ទោ ឡេទ្រុងង៉ៀ អនុប្រធានការិយាល័យនគរបាល គ្រប់គ្រងរដ្ឋបាលអំពីសណ្តាប់ធ្នាប់សង្គមនៃនគរបាលខេត្តកាម៉ាវ ឱ្យដឹង៖ “តាមផែនការ យុទ្ធនាការចំណុចកំពូលក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណនិងអត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ លើភូមិឋានខេត្ត នឹងអូសបន្លាយរហូតដល់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២៦។ ដើម្បីសម្រេចទិសដៅផ្តល់អត្តសញ្ញាណប័ណ្ណដល់សិស្ស និស្សិតឱ្យបាន ១០០% យើងខ្ញុំបានម្ចាស់ការចាត់កងកម្លាំងមធ្យោបាយ និងរក្សាការធ្វើការរៀងរហូតមិនថាថ្ងៃឈប់សម្រាក។ ទន្ទឹមនឹងនោះ ក៏បានបង្រួមនីតិវិធី បង្កលក្ខណៈងាយស្រួលបំផុតជូនប្រជាជន ពិសេស គឺកុមារដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណទាន់ពេលវេលា”។
នៅទីស្នាក់ការនគរបាលសង្កាត់អាងស្វៀង ចាប់ពីម៉ោង ៧ ព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សិស្សានុសិស្ស និងប្រជាជនបានមកធ្វើបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណ។ បងស្រី ហ្វិញបាវត្រឹង នៅអនុសង្កាត់ ៤ សង្កាត់អាងស្វៀង សំណេះសំណាល៖ “ទោះបីមានមនុស្សច្រើន ប៉ុន្តែកម្មាភិបាលនគរបាល បានណែនាំយ៉ាងច្បាស់លាស់ ដោះស្រាយតាមលំដាប់លំដោយ គ្មានអ្វីរង្កៀសចិត្តឡើយ ខ្ញុំសប្បាយចិត្តណាស់”។ ចំណែកបងថាច់ហ្វាងភុក នៅឃុំភឿកឡុង ឱ្យដឹង៖ “ខ្ញុំទៅធ្វើកម្មករនៅឆ្ងាយពីស្រុកកំណើត មានតែឱកាសឈប់សម្រាកថ្ងៃបុណ្យទើបបានមកផ្ទះ។ អាស្រ័យ នគរបាលឃុំ ធ្វើការរៀងរហូតមិនថាថ្ងៃបុណ្យ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ទើបខ្ញុំអាចនាំកូនទៅធ្វើអត្តសញ្ញាណប័ណ្ណបាន។ របៀបធ្វើនេះជាក់ស្ដែងណាស់ ជិតដិតនឹងប្រជាជន ជួយប្រជាជនប្រិតសំចៃពេលវេលា”។
ទន្ទឹមនឹងនោះ កងកម្លាំងនគរបាលឃុំនៅទាំងម្ចាស់ការចុះទៅដល់កន្លែង ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាជនដែលមានស្ថានភាពពិសេស។ ដូចជានៅឃុំវិញឡើយ កងកម្លាំងនគរបាលឃុំបានចុះទៅតាមផ្ទះ ដើម្បីជួយបំពេញបែបបទ ប្រមូលសំណុំឯកសារផ្តល់អត្តសញ្ញាណប័ណ្ណ និងអត្តសញ្ញាណអេឡិចត្រូនិកជូនប្រជាជនដែលមានការលំបាកក្នុងការធ្វើដំណើរ ដូចមនុស្សចាស់ជរា ឬមានជំងឺតម្កាត់។ លោកយាយ តាំងយ៉ីមត្វៀក (អាយុ ៧៥ ឆ្នាំ) នៅភូមិត្រាបាង ១ ឃុំវិញឡើយ ឱ្យដឹង៖ “ពេលបានកម្មាភិបាលនគរបាលឃុំចុះមកដល់ផ្ទះជួយធ្វើបែបបទផ្តល់អត្តសញ្ញាណប័ណ្ណឆាប់រហ័ស និងហ្មត់ចត់បែបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅ និងជឿជាក់។ របៀបធ្វើនេះល្អណាស់ ត្រឹមត្រូវតាមពាក្យស្លោក “ដើម្បីប្រជាជនធ្វើការបម្រើ”។
ក្រោយរយៈពេលជាង ២ ខែអនុវត្តយុទ្ធនា ការចំណុចកំពូលផ្តល់អត្តសញ្ញាណប័ណ្ណ មកទល់ពេលនេះ កងកម្លាំងនគរបាលទូទាំងខេត្តកាម៉ាវ ប្រមូលបានសំណុំឯកសារផ្ដល់អត្តសញ្ញាណ ប័ណ្ណ ជាង៣០.៨០០ ច្បាប់។ ក្នុងនោះ មានកុមារអាយុក្រោម ១៤ ឆ្នាំជាង ២០.០០០នាក់។ ដោយឡែក ក្នុងរយៈពេល ២ ថ្ងៃនៃពិធីបុណ្យ ៣០ មេសា និងថ្ងៃ ទី០១ ឧសភា កន្លងហើយ កងកម្លាំងនគរបាលទូទាំងខេត្ត បានទទួលសំណុំឯក សារផ្ដល់អត្តសញ្ញាណប័ណ្ណ និងអត្តសញ្ញាណ អេឡិចត្រូនិកជាង ២.២០០ ច្បាប់ ក្នុងនោះ មានកុមារអាយុក្រោម ១៤ ឆ្នាំ ជាង ១.១០០ នាក់ បានមកធ្វើអត្តសញ្ញាណប័ណ្ណ៕
យ្វីអាញ - ថាច់ធី