21/05/2026 - 07:16

បណ្តា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ ត្រៀម​កា​ងារ​ជ្រើស​សិស្ស​ 

នៅ​ពេល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ផ្តល់​សច្ចា​ប័ន​លើ​ផែន​ការ​ជ្រើស​សិស្ស​ឆ្នាំ​សិក្សា ២០២៦​-២០២៧ មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង បាន​ចង្អុល​ការ​បណ្តា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក កសាង​ផែន​ការ​ជ្រើស​សិស្ស​ឱ្យ​សម​ស្រប​ជា​មួយ​អង្គ​ភាព។

សិស្សា​នុសិស្ស អា​ណា​ព្យា​បាល​សិស្ស​នៃ​អនុ​វិទ្យា​ល័យ​យឿង​គី​ហ៊ីប ចូល​រួម​ទិវា​ពិ​គ្រោះ​ជម្រើស​សិស្ស​ថ្នាក់​ទី​១០។

តាម​ផែន​ការ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បណ្តា​វិទ្យា​ល័យ​នា​នា​នឹង​ចាត់​តាំង​ប្រ​ឡង​ជម្រើស​សិស្ស​ថ្នាក់​ទី ១០ នៅ​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​៣០ ខែ​មិថុ​នា​ ឆ្នាំ​២០២៦ រួម​មាន ៣ វិញ្ញា​សា​សំ​ខាន់ៗ​គឺ​៖ គណិត​វិទ្យា​ អក្សរ​សាស្ត្រ​និង​ភា​សា​បរ​ទេស។ បច្ចុប្បន្ន​ ទូ​ទាំង​ទី​ក្រុង​កឹង​ធើ មាន​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ ១៣​សា​លា បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​រឹង​មាំ​ បំ​ពាក់​បរិក្ខារ​បម្រើ​ការ​ល្អ​ឱ្យ​ការ​ងារ​បង្រៀន​ និង​រៀន។ អា​ស្រ័យ​ហេតុ​នោះ សា​លា​នី​មួយៗ​បាន​សម្រេច​ជា​ស្ថា​ពរ​ផែន​ការ​ត្រៀម​សម្រាប់​ការ​ងារ​ជ្រើស​សិស្ស​ឆ្នាំ​សិក្សា​ថ្មី។ លោក​គ្រូ​ឌាំង​ថាញ​វ៉ូវ នា​យក​រង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ឱ្យ​ដឹង៖ ជា​មួយ​មូល​ដ្ឋាន​សម្ភារៈ​និង​ទ្រង់​ទ្រាយ​របស់​សា​លា ឆ្នាំ​សិក្សា​២០២៦ - ២០២៧ សា​លា​ជម្រើស​សិស្ស​ថ្មី ២១០ នាក់ ដោយ​រូប​ភាព​ប្រ​ឡ​ង​ជម្រើស​និង​យក​ពិន្ទុ​ពី​លើ​ចុះ​ក្រោម​។ បច្ចុប្បន្ន សា​លា​បណ្តុះ​បណ្តាល​សិស្ស​ចំ​នួន ៦១០​នាក់ ពី​ថ្នាក់​ទី​១០​ដល់​ថ្នាក់​ទី​១២; ធា​នា ១០០% សិស្ស​ស្នាក់​នៅ​អន្តេ​វា​សិក​ដ្ឋាន​និង​ទទួល​បាន​របប​គោល​នយោ​បាយ​របស់​រដ្ឋ​គ្រប់​សព្វ​តាម​ការ​កំ​ណត់។

ក្រៅ​ពី​ប្រ​ឡង​ជម្រើស​ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​នី​មួយៗ​ ថែម​ទាំង​ជម្រើស​សិស្ស​ដោយ​រូប​ភាព​ពិ​និត្យ​ជម្រើស​សិស្ស​ទៀត​ផង។ ឆ្នាំ​សិក្សា ២០២៦ - ២០២៧ អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​និង​វិទ្យា​ល័យ​ទី​ក្រុង​កឹង​ធើ គ្រោង​នឹង​ជម្រើស​សិស្ស​ថ្មី ១០៥ នាក់​ចូល​ថ្នាក់​ទី​៦ សិស្ស ១០៥ នាក់​ចូល​ថ្នាក់​ទី​១០ តាម​រូប​ភាព​ពិ​និត្យ​ជម្រើស។ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហូវ​យ៉ាង គ្រោង​នឹង​ជម្រើស​សិស្ស​ ១០៥ នាក់ ចូល​ថ្នាក់​ទី​១០។ អ្នក​គ្រូ ទ្រិញ​ធី​ត្វៀក​ឡិញ ចាង​ហ្វាង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហូវ​យ៉ាង​ ឱ្យ​ដឹង៖ “ឆ្នាំ​នេះ ក្រៅ​ពី​ជម្រើស​សិស្ស​ជន​ជាតិ​ភាគ​តិច​នៅ​គ្រប់​ភូមិ សង្កាត់ ឃុំ​លំ​បាក​ខ្លាំង​តាម​ការ​កំ​ណត់ សា​លា​ថែម​ទាំង​ជ្រើស​រើស​បន្ថែម​សិស្ស​ជន​ជាតិ​ភាគ​តិច​នៅ​តាម​ឃុំ​សង្កាត់ ដូច៖ សង្កាត់​ឡុង​ប៊ិញ សង្កាត់​កាយ​រ៉ាំង សង្កាត់​វី​តឹង សង្កាត់​វី​ថាញ ឃុំ​វិញ​វៀង វិញ​ធ្វឹង​ដុង​ វិញ​វៀង​ វី​ធ្វី ដើម្បី​ធា​នា​គ្រប់​ប្រ​ភព​បណ្តុះ​បណ្តាល”។

រយៈ​ពេល​កន្លង​ អនុ​វិទ្យា​ល័យ​លើ​ភូមិ​ឋានទី​ក្រុង​ បាន​ចាត់​តាំង​ទិវា​ពិ​គ្រោះ​ជម្រើស​សិស្ស​ថ្នាក់​ទី​១០ ដើម្បី​ជួយ​សិស្ស​ជ្រើស​រើស​សា​លា​ឱ្យ​បាន​សម​ស្រប​ជា​មួយ​សមត្ថ​ភាព​រៀន​សូត្រ បង្ក​ទំ​នុក​ចិត្ត​ដល់​សិស្ស​និង​អា​ណា​ព្យា​បាល​សិស្ស។ បង​ស្រី​ថាច់​ធី​ដា​នី នៅ​សង្កាត់​សុក​ត្រាំង​ ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្វះ​ខាត ពេល​ឮ​ថា​សា​លា​ផ្តល់​ពិ​គ្រោះ កូន​ស្រី​ជ្រើស​ប្រ​ឡង​ចូល​ថ្នាក់​ទី​១០ ​វិទ្យា​ល័យ ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ខ្ញុំ​ត្រេក​អរ​ណាស់។ ពី​ព្រោះ​សា​លា​មាន​មូល​ដ្ឋាន​សម្ភារៈ បរិ​ស្ថាន​រៀន​សូត្រ​ល្អ ហើយ​បាន​រដ្ឋ​គិត​គូរ​កម្រៃ​រៀន​សូត្រ​ទាំង​ស្រុង ខ្ញុំ​ស្ងប់​ចិត្ត​ណាស់”៕ 

                                    យ្វី​អាញ - លី​សៀ​

ចែករំលែកអត្ថបទ