ការិយាល័យសម្របសម្រួលនៃកម្មវិធី គោលដៅជាតិទីក្រុងកឹងធើ សហការជាមួយគណៈកម្មាធិការប្រជាជនឃុំហូដាក់កៀង ចាត់តាំងកិច្ចប្រជុំហ្វឹកហាត់ លើកកម្ពស់សមត្ថភាពអនុវត្តកម្មវិធីគោលជាតិកសាងជនបទថ្មី បន្ថយភាពក្រីក្រដោយចីរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២៦- ២០៣០ ជូនកម្មាភិបាលចំនួន ៤០ នាក់ ដែលអនុវត្តផ្ទាល់នូវកម្មវិធីគោលដៅជាតិនៅឃុំ សង្កាត់ចំនួន ១១ គឺ៖ ហូដាក់កៀង ទ្រឿងខាញ់ អាងនិញ ធ្វឹងហ្វា ភូតឹម កេសាច់ ធើយអាងហោយ ញើងមី ដាយង៉ាយ សុកត្រាំងនិងភូឡើយ។

បណ្តាអ្នកតំណាងចូលរួមហ្វឹកហាត់។
អ្នកតំណាងទាំងឡាយបានហ្វឹកហ្វឺន អំពីការលើកកម្ពស់សមត្ថភាពគ្រប់គ្រង ដឹកនាំនិងចាត់តាំងអនុវត្តនូវកម្មវិធីគោលដៅជាតិឱ្យបានសមស្របទៅនឹងទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់; ណែនាំបង្កើតផែនការ គ្រប់គ្រងប្រភពកម្លាំង អនុវត្តទម្រង់នៃការបង្ហាញព័ត៌មាន របាយការណ៍; បំណិនឃោសនានិងចាត់តាំងអនុវត្តភារកិច្ចនៅមូលដ្ឋាន។ កិច្ចប្រជុំថែមទាំងបានណែនាំការពិនិត្យឡើងវិញនូវស្ថានភាពពិត កសាងបែបបទអនុវត្តឃុំជនបទថ្មី; ផ្សព្វផ្សាយកម្មវិធី OCOP ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ រួមចំណែកឯកភាពស្មារតីភ្ញាក់រលឹកនិងវិធានការចាត់តាំងអនុវត្តលើវិសាលភាពទូទាំងទីក្រុង៕
ថាច់ពេជ្រ- លីសៀ