មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/05/2026 - 18:26

លេខាសាខាបក្សភូមិគំរូ​ មានការទទួលខុសត្រូវ 

ចាប់​ពី​ឆ្នាំ​២០១៨ មក​ដល់​ពេល​នេះ សា​ខា​បក្ស​ភូមិ​ធើយ​ស្វៀង​ ឃុំ​កើ​ដ បន្ត​សម្រេច​ល្អ​ភារ​កិច្ច ដឹក​នាំ​អនុ​វត្ត​សម្រេច​និង​លើ​សភាគ​កម្រិត​ដែល​ថ្នាក់​លើ​ប្រ​គល់។​ នោះ​ជា​សមិទ្ធ​ផល​នៃ​ការ​ខំ​ប្រឹង​របស់​ទូ​ទាំង​សមូហ​ភាព ក្នុង​នោះ មិន​អាច​មិន​រំលឹក​ដល់​តួ​នា​ទី​ស្នូល​របស់​លោក ផាម​មិញ​ថាញ់ លេ​ខា​សា​ខា​បក្ស ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ ជា​កម្មា​ភិបាល​ទទួល​ខុស​ត្រូវ គំ​រូ​និង​អស់​ពី​ចិត្ត​ដើម្បី​ការ​ងារ​រួម​។

លោក​ផាម​មិញ​ថាញ់ (ខាង​ស្តាំ)​រួម​ជា​មួយ​បក្ខ​ជន ទស្សនា​ដង​ផ្លូវ​ខាង​ស្តាំ​ព្រែក​បួន​ធឿក ទើប​បង្កើន​កម្រិត។

ក្រោយ​ច្រើន​ឆ្នាំ​ចូល​រួម​បម្រើ​ការ​ងារ​នៅ​ភូមិ តាំង​ពី​ឆ្នាំ​២០១៨ មក​ លោក​ថាញ់ រំ​ពឹង​គិត៖ “ខ្ញុំ​តែង​កំ​ណត់​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន គឺ​ត្រូវ​ខំ​ប្រឹង​គិត​គូរ​ឱ្យ​ប្រ​ជា​ជន​មាន​ជីវ​ភាព​សុខ​ដុម​កសាង​ភូមិ​ស្រុក​មួយ​ថ្ងៃ​កាន់​តែ​វិវឌ្ឍន៍”។ ជាង ៨ ឆ្នាំ​កន្លង លោក​ថាញ់ រួម​នឹង​កម្មា​ភិ​បាល បក្ខ​ជន​ភូមិ ចលនា​បាន​ជាង​២,៥ ពាន់​លាន​ដុង​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាម​គ្គី ផ្ទះ​មេត្តា​ធម៌ ១៦ខ្នង​ រាល់​ឆ្នាំ​ចលនា​អង្ករ​បាន ៣ តោន​និង​គ្រឿង​ប្រើ​ប្រាស់​ចាំ​បាច់​ជូន​គ្រួ​សារ​ក្រ​មាន​ស្ថាន​ភាព​លំ​បាក​ក្នុង​និង​ក្រៅ​ភូមិ​។

ភូមិ​ធើយ​ស្វៀង មាន​គ្រួ​សារ​ប្រ​ជា​ជន ៤២៤គ្រួ ដោយ​មាន​មនុស្ស​ចំ​នួន ១.៧៧០​នាក់ ជីវ​ភាព​សំ​ខាន់​ពឹង​លើ​ការ​ផលិត​កសិ​កម្ម​។ ផ្ដើម​ពី​លក្ខណៈ​ពិ​សេស​នេះ លោក​ថាញ់ រួម​នឹង​កម្មា​ភិបាល បក្ខ​ជន តែង​ឃោស​នា​ចលនា​ប្រ​ជា​ជន​ចូល​រួម​ទម្រង់​វាល​ស្រែ​គំ​រូ​ធំ ផលិត​បណ្តា​ពូជ​ស្រូវ​គុណ​ភាព​នីហ​រ័ណ ធា​នា​ឱ្យ​កសិ​ករ​ផលិត​មាន​ចំ​ណេញ។ ទន្ទឹម​នឹង​នោះ សកម្ម​សហ​ការ​ហ្វឹក​ហាត់​ផ្លាស់​ប្តូរ​វិទ្យា​សាស្ត្រ បច្ចេក​ទេស ជំ​នួយ​តម្លៃ​កូន​ពូជ ដើម្បី​កែ​ប្រែ​ចម្ការ ៣៥ ហិក​តា​បង្វែរ​មក​ដាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់។ គណៈ​កម្មា​ធិ​ការ​សា​ខា​បក្ស​ដឹក​នាំ ចង្អុល​ការ​បណ្តា​សា​ខា​សមា​គម​ភូមិ ពិ​និត្យ​ឧបត្ថម្ភ​ជាង ៣០០ គ្រួ​សារ បុល​ទុន​ជាង ១៥ ពាន់​លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ដើម្បី​លក់​ដូរ​តូច ដាំ​ដុះ និង​ចិញ្ចឹម​សត្វ។​ ហេតុ​នោះ ដល់​ចុង​ឆ្នាំ ២០២៥​ ភូមិ​មិន​មាន​គ្រួ​សារ​ក្រ ​នៅ​តែ ៧ គ្រួ​សារ​ក្បែរ​ក្រ។

ក្នុង​អំ​ឡុង​ពេល​បំ​ពេញ​ការ​ងារ​លោក​ថាញ់ រួម​និង​កម្មា​ភិ​បាល បក្ខ​ជន តែង​ជិត​ដិត​ក្តាប់​ក្តី​ប៉ង​ប្រា​ថា្ន​របស់​ប្រ​ជា​ជន ដើម្បី​ដោះ​ស្រាយ​ទាន់​ពេល​បណ្តា​បញ្ហា​ស្រប​ច្បាប់​ដែល​ប្រ​ជា​ជន​យក​ចិត្ត​ទុក​ដាក់។​ ជាក់​ស្តែង​លោក​ថាញ់ រួម​នឹង​កម្មា​ភិ​បាល បក្ខ​ជន​ភូមិ ឃោស​នា​ចលនា​ប្រ​ជា​ជន​បង្កើន​កម្រិត​ដង​ផ្លូវ​ខាង​ស្តាំ​ព្រែក​បួន​ធឿក​ប្រ​វែង​១.៥៣០​ម៉ែត្រ ទទឹង ៤ម៉ែត្រ បង្កើន​កម្រិត​ដង​ផ្លូវ​ខាង​ឆ្វេង​ព្រែក​បួន​ធឿក​ប្រ​វែង​១.០០០​ម៉ែត្រ ទទឹង ២ម៉ែត្រ កសាង​ស្ពាន​បេ​តុង​សសៃ​ដែក ឆ្លង​ព្រែក​ដូវ​ងាង ឆ្លង​ព្រែក​បួន​ធឿក ឆ្លង​ព្រែក​យឿ សរុប​ថវិកា​ចលនា​ក្នុង​សង្គម​ជិត ៧០០​លាន​ដុង ចលនា​សប្បុ​រស​ជន​និង​ប្រ​ជា​ជន គប់​វាល់ ៦៣ លាន​ដុង ដំ​ឡើង​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អា​ទិត្យ​តាម​ដង​ផ្លូវ​ខាង​ស្តាំ​ព្រែក​បួន​ធឿក។

លោក​ផាម​មិញ​ថាញ់ ឱ្យ​ដឹង៖ “ខ្ញុំ​រួម​ជា​មួយ​កម្មា​ភិ​បាល បក្ខ​ជន ប្រ​មូល​ផ្តុំ​ឃោស​នា​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី ចូល​រួម​ជា​កម្លាំង​ពល​កម្ម ចាត់​តាំង​ជីក​ស្តារ​ដង​ប្រ​ឡាយ​ធា​រា​សាស្ត្រ​ភូមិ​ចៀង​លឿក ប្រ​វែង ១.២០០​ម៉ែត្រ ក្នុង​យុទ្ធ​នា​ការ​ធា​រា​សាស្ត្រ​រដូវ​ប្រាំង។ តាម​នោះ ធា​នា​ទឹក​ស្រោច​ស្រព​បម្រើ​ដល់​ការ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់”។

ជា​មួយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​ទទួល​ខុស​ត្រូវ​ខ្ពស់ លោក​ថាញ់ រួម​ជា​មួយ​កម្មា​ភិ​បាល បក្ខ​ជន​ភូមិ​ធើយ​ស្វៀង ជាក់​ស្តែង​កសាង​ទិដ្ឋ​ភាព​ជន​បទ​ថ្មី​របស់​ភូមិ​មួយ​ថ្ងៃ​កាន់​តែ​សម​រម្យ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង។ លោក​ថាញ់ តែង​បាន​កម្មា​ភិបាល បក្ខ​ជន​និង​ប្រ​ជា​ជន ស្រ​ឡាញ់​រាប់​អាន​ជឿ​ទុក​ចិត្ត បាន​ថ្នាក់​លើ​ជូន​លិ​ខិត​សរ​សើរ​ជា​ច្រើន​ក្នុង​រាល់​ផ្នែក​ការ​ងារ៕

អាងប៊ិញ - ​ចន្ថា

ចែករំលែកអត្ថបទ